​វី​ង​ចូលរួម​ជំរុញ​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​និង​ការផ្តល់អំណាច​ដល់​សហ​គ្រិន​ស្ត្រី​

352
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រទេស​កម្ពុ​ជាមាន​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រចាំឆ្នាំ​ប្រមាណ​៧​ភាគរយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះហើយ​សហគ្រាស​ធុន​តូច​និង​មធ្យម​គឺជា​អ្នកចូលរួម​ចំណែក​យ៉ាងសំខាន់​ទៅលើ​ភាពរឹងមាំ​និង​ស្ថិរភាព​សេដ្ឋកិច្ច​នេះ​ផងដែរ​។​

​តាម​របាយការណ៍​រប​ស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC)​បានឱ្យដឹងថា​៦១​ភាគរយ​នៃ​ពាណិជ្ជកម្ម​ដែល​ចូលរួមចំណែក​ចំពោះ​សេដ្ឋកិច្ច​ប្រទេស​ត្រូវបាន​គ្រប់គ្រង​ដោយ​ស្ត្រី​នេះ​ជា​តួលេខ​មួយ​ដែល​ខ្ពស់ជាង​ប្រទេស​ដទៃទៀត​នៅក្នុង​ដំបន់​អាស៊ាន​។​

របាយកាណ៍​នេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៩០​ភាគរយ​នៃ​ស្ត្រី​ដែល​ដឹកនាំ​សហគ្រាស​ធុន​តូច​និង​មធ្យម​ទទួលបាន​ប្រាក់ចំណេញ​ខ្ពស់​នៅ​ឆ្នាំ​២០១៨​។​ដែល​កាន់តែ​បញ្ជាក់​ឲ្យ​ឃើញ​នូវ​ភាពចាំបាច់​ក្នុងការ​ដោះស្រាយ​ឧបសគ្គ​បញ្ហា​យេនឌ័រ​ដែល​បាន​រារាំង​ស្ត្រី​មិនឱ្យ​ទទួលបាន​នូវ​ឱកាស​ស្មើគ្នា​ក្នុងការ​ប្រកប​អាជីវកម្ម​។​

​នៅពេលដែល​ប្រទេស​កម្ពុជា​កំពុងស្ថិត​នៅក្នុង​ដំណើរការ​ផ្លាស់ប្តូរ​ទៅ​សម័យ​ឌីជីថល​នោះ​បរិបទ​ដែល​សហគ្រាស​ធុន​តូច​និង​មធ្យម​កំពុង​ប្រតិបត្តិ​ក៏មាន​ការផ្លាស់ប្តូរ​ជាច្រើន​ផងដែរ​។​នេះ​ទាមទារ​ឱ្យមាន​វិធីសាស្ត្រ​ដ៏​សកម្ម​ពី​សំណាក់​រាជរដ្ឋាភិបាល​និង​អាជីវកម្ម​ដែល​ដឹកនាំ​ដោយ​បដិវត្ត​ឌីជីថល​នៅក្នុង​ប្រទេស​ដើម្បី​ផ្តល់​អំណាច​ដល់​សហគ្រិន​ស្ត្រី​តាមរយៈ​ការបង្កើត​ឱកាស​និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​


​ជាមួយនឹង​គោលបំណង​នេះ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត សហការ​ជាមួយ Women‘s WorldBanking​ព្រមទាំង​នាយកដ្ឋាន​កិច្ចការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​បានរៀបចំ​ព្រឹត្តិការណ៍​ភាពជា​អ្នកដឹកនាំ​នៅ​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៩​។​គោលបំណង​នៃ​ព្រឹត្តិការណ៍​នេះ​គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកចូលរួម​ជា​ស្ត្រី​និង​ផ្តល់ឱ្យ​ពួកគាត់​នូវ​មធ្យោបាយ​ដើម្បី​អភិវឌ្ឍន៍​ចក្ខុវិស័យ​នៃ​ភាពជា​អ្នកដឹកនាំ​និង​ផែនការ​សកម្មភាព​មួយ​ដើម្បី​ធ្វើឱ្យ​ចក្ខុ​វិស័យនេះ​ក្លាយជា​ការពិត​។​

Women’sWorldBanking​គឺជា​បណ្តាញ​សកល​ដែល​រៀបចំឡើង​និង​វិនិយោគ​ក្នុង​ការរក​ដំណោះស្រាយ​ហិរញ្ញវត្ថុ​កាន់​តែមាន​ភាពងាយស្រួល​តាមរយៈ​ការពង្រឹង​ស្ថាប័ន​និង​បរិយាកាស​គោលនយោបាយ​ក្នុងការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ដើម្បី​បង្កើត​សេដ្ឋកិច្ច​និង​វិបុលភាព​កាន់តែ​ប្រសើរឡើង​សម្រាប់​ស្ត្រី​ក្រុមគ្រួសារ​របស់​ពួកគាត់​ព្រមទាំង​សហគមន៍​។

​នាយកដ្ឋាន​កិច្ចការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​អូស្ត្រាលី​គឺជា​អ្នកផ្តល់ជំនួយ​ទ្វេភាគី​ឈានមុខ​គេ​ដល់​ប្រទេស​កម្ពុជា​ហើយ​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​នាំមុខគេ​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​និង​ក្មេងស្រី​នៅក្នុង​ប្រទេស​។​នាយកដ្ឋាន​កិច្ចការ​ការបរទេស​និង​ពាណិជ្ជកម្ម​របស់ខ្លួន​(DFAT)​មានកម្ម​វិធី​កំពុង​បន្ត​ជាច្រើន​ផ្តោតលើ​ការបង្កើន​ភាពរុងរឿង​និង​ស្ថិរភាព​ជាមួយនឹង​ចំណុច​ស្នូល​នៃ​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​ឲ្យ​បាន​កាន់តែច្រើន​។​

​លោក​ម៉ា​នូ​រ៉ា​ចាន់​អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង​បាន​មានប្រសាសន៍ថា​៖“​ដើម្បី​ផ្តល់​អំណាច​ដល់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​យើង​កំពុងធ្វើការ​ឥតឈប់ឈរ​លើ​ការច្នៃប្រឌិត​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន​ហើយ​ក៏បាន​មើលឃើញ​ពី​វិសាលភាព​ធំធេង​ក្នុងការ​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​និង​ដៃគូ​ដទៃទៀត​នៅក្នុង​ឧស្សាហកម្ម​ដើម្បី​បង្កើន​ការផ្សព្វផ្សាយ​និង​លើកទឹកចិត្ត​ឲ្យ​ប្រើប្រាស់​ដំណោះស្រាយ​ឌីជីថល​។​ការប្រើប្រាស់​ដំណោះស្រាយ​ឌីជីថល​កាន់តែច្រើន​។​

​ទោះយ៉ាងណា​ជា​ជំហាន​ដំបូង​យើង​ត្រូវ​ផ្តួចផ្តើម​កិច្ចពិភាក្សា​ស្តីពី​ការរួមបញ្ចូល​គ្នា​និង​ជំនះ​ឧបសគ្គ​ទាក់ទង​នឹង​យេនឌ័រ​ដែល​ស្ត្រី​ត្រូវ​ប្រឈម​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​”​។​ព្រឹត្តិការណ៍​នេះ​បានផ្តល់​ជា​វេទិកា​អន្តរ​កម្ម​នៅក្នុង​ទម្រង់​នៃ​ការពិភាក្សា​ជា​ក្រុម​ស្តីពី​”​ហេតុអ្វី​បានជា​ភាព​ចម្រុះ​យេនឌ័រ​មាន​សារៈសំខាន់​”?

ដោយមាន​ការចូលរួម​ពី​វាគ្មិន​ដែល​ទទួលបាន​ជោគជ័យ​នៅក្នុង​កិច្ច​ជាច្រើន​ដូចជា​៖ ឧក​ញា កែវ មុំ ដែលជា​សហគ្រិន​,​លោកស្រី កុយ សូ​ដា​នី មកពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, លោកស្រី Nicky Enriquez មកពី​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក ស្រ៊ុន ឈាង​ស្រេង មកពី​ធនាគារ​ឯកទេស ៕S/

​ចំណងជើង​រូ​បថ​តៈ​វី​ង​ចូលរួម​ជំរុញ​ស្ត្រី​ក្នុង​ភាពជា​អ្នកដឹកនាំ​និង​ការផ្តល់អំណាច​ដល់​សហ​គ្រិន​ស្ត្រី​(​រូបៈ​សុផល​)