​វ៉ាក់សាំង​ជំងឺ​កូ​វិដ​-១៩​ដែល​រំងាប់​មេរោគ​ទទួល​ការអនុញ្ញាតឱ្យ​សាកល្បង​នៅ​ប្រទេស​ចិន​

549
ចែករម្លែក

នៅ​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ ២០២០​អ្នកកាសែត​បានទទួល​ដំណឹង​ពី​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​វិធី​បង្ការ​រោគ​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​ថា​វ៉ាក់សាំង​ជំងឺ​កូ​វិដ​-១៩​ដែល​បាន​រំងាប់​មេរោគ ២​ប្រភេទ​បានទទួល​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​ពិនិត្យ​និង​គ្រប់គ្រង​ឱសថ​ចិន​ហើយនឹង​ចាប់ដំណើរការ​សាកល្បង​ដោយ​បង្រួម​នូវ​ដំណាក់កាល​ទី​១ និង​ទី ២ ។ នេះ​ជា​លើក​ទី ១​ដែល​វ៉ាក់សាំង​ជំងឺ​កូ​វិដ​-១៩​ទទួលបាន​ការអនុញ្ញាត​ឱ្យ​សាកល្បង​នៅ​ប្រទេស​ចិន​។​

វ៉ាក់សាំង​ដែល​អនុញ្ញាតឱ្យ​សាកល្បង​នោះ​គឺជា​វ៉ាក់សាំង​មួយ​ប្រភេទ​ដែល​ត្រូវ​រំងាប់​មេរោគ​តែ​បាន​រក្សា​លក្ខណៈ​ភាព​ដើម​នៃ​មេ​រាគ​។ វា​មាន​លក្ខណសម្បត្តិ​មួយចំនួន​ដូចជា​ប្រើ​បច្ចេកទេស​ទំនើប​អាច​គ្រប់គ្រង​ស្តង់ដារ​គុណភាព​និង​ថែរក្សា​មនុស្ស​ច្រើន​ជាដើម​ហើយ​អាច​ត្រូវ​ប្រើប្រាស់​សម្រាប់​ប្រជាជន​ច្រើន​។ បើ​វាយតម្លៃ​តាម​ស្តង់ដារ​អន្តរជាតិ​វ៉ាក់សាំង​ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​ប្រទេស​ចិន​នេះ​មាន​លក្ខណៈ​សុវត្ថិភាព​និង​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ ៕ (​ស៊ីន​ហួ​ចិន​)

អ្នកបច្ចេកទេស​កំពុង​ពិនិត្យ​សំណាក​វ៉ាក់សាំង​ជំងឺ​កូ​វិដ​-១៩ ។​