​សមត្ថកិច្ច​ឃាត់ខ្លួន​ជន​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន

217
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម​បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​បន្ទាប់ពី​ឃើញ​ជិះ​ម៉ូតូឌុប​គ្នា​តាមផ្លូវ​។​ដោយមាន​ការសង្ស័យ​ល​ក៏​ឆែកឆេរ​ជាក់ស្ដែង​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១៩​កញ្ចប់​ថង់​តូច​នៅជាប់​ខ្លួន​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​នៅ​ចំណុច​ផ្លូវ​បេតុង ក្រុមទី​១ ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​៤​ខែធ្នូ ឆ្នាំ​២០១៩ ។

​ជនសង្ស័យ​២​នាក់​មាន​ទី​១.​ឈ្មោះ​ឆាយ​សុវណ្ណារ៉ា​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ស្នាក់នៅ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​។​ទី​២.​ឈ្មោះ​ភួ​ន​សុផាត​ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​។​សម្ភារៈ​និង​វត្ថុតាង​ដកហូត​រួមមាន​៖​ក្រាម​ពណ៌​ស​ថ្លា ចំនួន ១៩​កញ្ចប់ ថង់​តូច សង្ស័យ​ជា​ថ្នាំញៀន ម៉ូតូ​មួយគ្រឿង ម៉ាក​ធូ​ដេ ពណ៍​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1CM-2689៕S/​