​សមត្ថកិច្ច​ចម្រុះ​ចុះបង្ក្រាប​ចាប់​អាល់កុល​ក្លែងក្លាយ​ចំនួន​៤០១​កាន​ នៅ​ខណ្ឌ​កំបូល​

169
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​អាល់កុល​ក្លែងក្លាយ​ចំនួន​៤០១​កាន​ ស្មើនឹង​១២.០៣០​លីត្រ​ត្រូវបាន​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ សហការ​ជាមួយ​នាយកដ្ឋាន​នគរ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​កម្លាំង​នគរបាល​មូលដ្ឋាន​,​អាជ្ញាធរ​ខណ្ ឌ​​ក្រោម​ការសម្របសម្រួល​ពី​លោក​សាយ​ណូ​រ៉ា​ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ចុះបង្ក្រាប​ចាប់ដក​ហូត​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​ ស្ថិតនៅ​ផ្ទះ​លេខ​A23​ផ្លូវ​P4 ​ភូមិ​កន្ទោក​ជើង​ សង្កាត់​កន្ទោក​ខណ្ឌ​កំបូល​។​

សមត្ថកិច្ច​ជំនាញ​បានឱ្យដឹងថា ​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​)​ចំនួន​១២.០៣០​លីត្រ​ដែល​ឈ្មួញ​លួច​ស្តុក​ទុក​សម្រាប់​ចែកចាយ​ដោយ​ខុសច្បាប់​។​

​ក្រោយពី​កម្លាំង​ជំនាញ​ស្រាវជ្រាវ​រហូតដល់​ចុះបង្ក្រាប​និង​ដកហូត​នា​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​នេះ​នៅ​ទីតាំង​នោះ​ ​តាម​ការ​ឱ្យដឹងពី​មន្ត្រី​ជំនាញ​របស់​នាយកដ្ឋាន​មន្ទីរពិសោធន៍​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​.​ទាំងនេះ​ជា​មេ​តា​ណុល​ជា​សារធាតុពុល​ប៉ះពាល់​សុខភាព​ដល់​អ្នក​យកទៅ​ប្រើប្រាស់​វា​មិនមែនជា​អាល់កុល​ទេ ។


​តាម​សមត្ថកិច្ច​បានឱ្យដឹងថា ក្រោយពី​បង្ក្រាប​ចាប់បាន​អាល់កុល​ក្លែងក្លាយ​ទាំងនេះ ត្រូវបាន​រឹប​អុស យកទៅ​រក្សាទុក​នៅ​នាយកដ្ឋាន​។​ចំណែក​ម្ចាស់​ទីតាំង​មិនមាន​វត្តមាន​ទីនោះ​ឡើយ​មានតែ​អ្នកតំណាង​មើល​ការខុសត្រូវ​ផ្ទះ​ បុរស​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​នាំទៅ​សាកសួរ​ផងដែរ ៕S/​