​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ដែល​កាប់​ជនរងគ្រោះ​របួសធ្ងន់​ធ្ង​រ

786
ចែករម្លែក

ដោយ : ប​.​ជ័យ​/​បន្ទាយមានជ័យ : កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង កាលពី​ល្ងាច ថ្ងៃទី​១៩ ខែកក្កដា​ឆ្នាំ​២០១៨​បាន​ចុះ​ចាប់​ករណី​ហឹ​ង្សា​រ​ដោយ​ចេតនា​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​នៅ​ចំណុច​ចំការ​ស្វាយ​ស្ថិតក្នុង​ភូមិ​សាម​គី្គ​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។

​លោក​វរសេនីយ៍ត្រី​នួន​នី​ណា​រ៉ូ​បានឱ្យដឹងថា​ឈ្មោះ​ចាន់ណា​រី​ភេទ​ស្រី​អាយុ​៤៤​ឆ្នាំ​ត្រូវជា​ម្តាយ​របស់​ជនរងគ្រោះ​ឈ្មោះ ធុច លាភ​ផេង ភេទ ប្រុស អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​-​ក្រុង​ប៉ោយប៉ែត បាន​ប្តឹង​រឿងនេះ ។​

ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​សមត្ថកិច្ច​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​សង្ស័យ រហូត​ឃាត់ខ្លួន​បាន​នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ទើប​ចាប់បាន​ជនសង្ស័យ​ឈ្មោះ ឈិន កុសល ភេទ ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕S/​

​សមត្ថកិច្ច​ចាប់​ជន​ម្នាក់​ដែល​កាប់​ជនរងគ្រោះ​របួសធ្ងន់​ធ្ង​រ