​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​ម៉ាស៊ីន​អារឈើ​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ប្លូ​ហេ​វិ​ន

1006
ចែករម្លែក

ដោយ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ គណៈកម្មការ​ចម្រុះ​នៃ​ខេត្តព្រះវិហារ ដឹកនាំ​ដោយ​លោក លី សា​រ៉ា​រិ​ទ្ធ អភិបាលរង​ខេត្ត​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង ម៉ាស៊ីន​អារឈើ​របស់​ក្រុមហ៊ុន (​ខេ​ម​បូ​ឌា ប្លូ​ហេ​វិ​ន លីមីត​ធិ​ត​)​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្យូ ជ្រូក ឃុំ​គូលែន​ជើង ស្រុក​គូលែន ខេត្តព្រះវិហារ កាលពី​ថ្មីៗ​ពេល​កន្លងទៅ​។​

​ការចុះ​ត្រួតពិនិត្យ​នោះដែរ​ក្រុមការងារ​បាន​ពិនិត្យមើល​ឯកសារ​ដូចខាងក្រោម​៖​កិច្ចសន្យា​ប្រគល់​សិទ្ធ​បំពេញបន្ថែម​ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨/ លិខិត​លេខ​៦២២​កស ក​ចុះ​ថ្ងៃទី​១៨​ខែមករា ឆ្នាំ​២០១៨​របស់​ក្រសួងកសិកម្ម រុក្ខា ប្រ​ម៉ាញ និង​នេសាទ ស្ដីពី​ការទទួលស្គាល់ ។​

​លោក​សេន​ឡាំ​តំណាងឱ្យ​ក្រុមហ៊ុន​បានបញ្ជាក់​ថា​ក្រុមហ៊ុន​ពុំបាន​ប្រមូល​ឈើ​មកពី​ខាងក្រៅ​យកមក​កែច្នៃ​ឡើយ​។​គឺ​ក្រុមហ៊ុន​បាន​កែច្នៃ​តែ​ឈើ​ដែល​ក្រុមហ៊ុន​បាន​បង់ពន្ធ​ចូល​រដ្ឋ​តែប៉ុណ្ណោះ​ហើយ​ក្រុមហ៊ុន​បានទទួល​ការងារ​អារឈើ​ចំនួន ៤០​ម៉ែត្រគូប សម្រាប់​សាងសង់​អគារសិក្សា​វិទ្យាល័យ​ស្រ​យ៉ង ។​តែដោយសារ​តែ​ឈើ​ភាគ ច្រើន​ពុំ​សូវ​មានគុណ​ភាពល្អ​សម្រាប់​សាងសង់​សាលារៀន ទើប​ក្រុមហ៊ុន​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​អារ​តាម​ក្បាល​ស្រែ​នៅក្នុង​បរិវេណ​ដី​ក្រុមហ៊ុន​ដើម្បី​បង្គ្រប់​តាម​ចំនួន​ឈើ ដែល​ត្រូវ​សាងសង់​សាលារៀន ។​

​ក្រោយពី​បាន​ចុះ​ត្រួតពិនិត្យ​រួចមក​ក្រុមការងារ​បាន​ពិនិត្យឃើញថា​ឈើ​ហ៊ុ​ប​មូល​ដែល​បាន​បង់ ពន្ធ​រួច​មាន​គុណភាព​ពុំសូវល្អ​ពិតប្រាកដ​មែន ហើយក៏​ពុំ​ឃើញ​មាន​ឈើ​ហ៊ុ​ប​ថ្មី​នៅក្នុង​បរិវេណ រោង​ម៉ាស៊ីន​ឡើយ ។​

លោក លី សា​រ៉ា​រិ​ទ្ធ​មាន​មានប្រសាសន៍ថា សូម​ឲ្យ​ក្រុមហ៊ុន​ទៅ​ដាក់ពាក្យ​ស្នើសុំ​ឈូស ឆាយ​និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ទៅ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ រវៀង​ក្រុមហ៊ុន​និង​ដៃគូរ​ដែល​ទទួល​សិទ្ធិ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ក្រោយ​ឈូសឆាយ ត្រូវអនុវត្ត​ន៍តា​មគ​ម្រោ​ង​វិនិយោគ​ដី​សប្បទាន​សេដ្ឋកិច្ច ហើយក៏​ពុំ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន ប្រមូល​ទិញ​ឈើ​រឺ​ផ្តល់​ការអនុញ្ញាតឱ្យ​ប្រជាជន​កាប់​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ ដោយ​ខុសច្បាប់ ។​
​ទោះ​បែបនេះ​ក្តី​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា​ក្រុមហ៊ុន​មួយ​នេះ​ដែល​ប្រមូល​ទិញ​ឈើ​ពី​ខាងក្រៅ​គឺ​ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​កាប់​ឈើ​នៅតាម​តំបន់​ហាម​ឃាត​ដើម្បី​យកមក​លក់​ឱ្យ​ក្រុមហ៊ុន​ខ្លួន​មិនមែន​កាប់​ឈើ​តាម​ក្បាល​ស្រែ​ទេ​។​ដូច្នេះ​សូម​គណៈកម្មការ​ចម្រុះ​នៃ​ខេត្តព្រះវិហារ​ត្រូវ​ស្រាវជ្រាវ​អំពី​ការកាប់​ឈើ​ដែល​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ប្លូ​ហេ​វិ​ន មួយ​នេះ​៕S/

​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​ម៉ាស៊ីន​អារឈើ​របស់​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ប្លូ​ហេ​វិ​ន