​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ​ករណី​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​សំបូរ

943
ចែករម្លែក

(​ក្រចេះ​)៖​នៅ​រសៀល​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​នេះ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ប​គ្រឿងញៀន​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​រក្សាទុក​ខុសច្បាប់​ដោយសារ​ធាតុ​ញៀន​និង​វត្ថុតាង​មួយចំនួនធំ​ទៅកាន់​តុលាការ​។​ការ​ឃាត​។​ខ្លួន​ស្ត្រី​ជា​ជនសង្ស័យ​បានធ្វើ​ឡើង​នៅ​ចំណុច​ភូមិ​កែង​ប្រាសាទ​ឃុំ​សំបូរ​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែសីហា​ឆ្នាំ​២០១៧​។​

​លោក​គង់​ស៊ីដន​ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​នេះ​តាម​បទបញ្ជា​ពី​លោកស្នងការ​ខេត្ត​នឹង​ដឹកនាំ​ផ្ទាល់​ដោយ​លោក​កែវ​សុជាតិ​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្តក្រចេះ​ហើយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សំបូរ​។

​ក្នុងនោះ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ស្ត្រី​ម្នាក់​ឈ្មោះ​ជេន​ចាន់​ធី​អាយុ​២៨​ឆ្នាំ​ជនជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​កែង​ប្រាសាទ​ឃុំ​សំបូរ​ស្រុក​សំបូរ​ខេត្តក្រចេះ​និង​ដកហូត​បាន​វត្ថុតាង​រួមមាន​៖​ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​២៧​កញ្ចប់​តូច​និង​២​កញ្ចប់​ធំ​ជាមួយ​ឧ​បករ​ណ៌​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន​។​
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​រួម​និង​វត្ថុតាង​ទាំងអស់​កំពុង​ឃាត់ខ្លួន​និង​រក្សា​ទុកជា​បណ្តោះ​អាស​ន្ម​នៅ​កា​រិ​-​ប្រឆាំង​គ្រឿងញៀន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ក្រចេះ​នៅ​រសៀល​ថ្ងៃទី​២១​ខែសីហា​ឆ្នាំ​២០១៧​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​សេង​ឃួន​

​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​ម្នាក់​ទៅ​តុលាការ​ករណី​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ស្រុក​សំបូរ (រូប៖សេងឃួន)