​សមត្ថកិច្ច​ប៉ុស្ដិ៍​ទំនប់ទឹក​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន

999
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កម្លាំង​សមត្ថកិច្ច​ទំនប់​ទឹកបាន​ល្បាត​តាម​មូលដ្ឋាន​ក៏​ប្រទះឃើញ​យុវជន​២​នាក់​មានការ​សង្ស័យ​ក៏​ឃាត់​ឆែកឆេ​ឃើញ​ថ្នាំ​ញឿ​ន​មួយកញ្ចប់​តូច​ក៏​នាំមក​ប៉ុស្តិ៍​សួរនាំ​។​កាល​វេលា​ម៉ោង​១​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០១៨ ត្រង់ចំណុច​ជិត ស្ថានទូត​ចិន ផ្លូវ​ម៉ៅ​សេង​ទុង​កែង​និង​ផ្លូវ លេខ​១៧៣ ស្ថិតនៅក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនសង្ស័យ​ទីមួយ​មានឈ្មោះ សុង ឆាយ ហៅ​(​អា​ជា​)​អាយុ​១៨​ឆ្នាំ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរ​ធ្វើ​ជាង​ម៉ូតូ រស់នៅ​ជិត​ផ្សារ ស្ទឹងមានជ័យ​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​ជនសង្ស័យ​ទី​២​មានឈ្មោះ ញឹក ប៉ុន​ធឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើ​សន្តិសុខ​នៅ​KTV ផាត​ធី វើ​ល​ដ៏ រស់នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​តាម​សម្តី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនដំបូង​កម្លាំង​របស់គាត់​បាន​ល្បាត​តាម​មូលដ្ឋាន​ក៏​ឃើញ​ជនសង្ស័យ​ជិៈ​ម៉ូតូ​ចុះឡើង​ជាច្រើន បក​។​ម៉ូតូ​ម៉ាក​ស្គុ​ត​ពី​ពណ៌​ស គ្មាន់​ស្លាក​លេខ ក៏​ឃាត់​ឆែកឆេ​ឃើញ​វត្ថុ​តាំង​ម្សៅ​ស​ថ្លា​មួយកញ្ចប់​តូច​តម្លៃ​១០​ដុល្លារ កាបូប​មួយ​មាន​លុយ​មួយចំនួន ដែកកេះ​មួយ ទូរ​ស័​ព្ឌ​២​គ្រឿង និង​សោ​ម៉ូតូ​កាច់​បែក​គ្រាប់​ចំនួន​មួយ​។​ត្រូវបាន នាំមក​ប៉ុស្តិ៍​ដើម្បី​ធ្វើ​កំណត់ហេតុ​។​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​រួម​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​សួរនាំ​និង​ចាត់ការ​តាម​នីតិវិធី​៕S/​

​សមត្ថកិច្ច​ប៉ុស្ដិ៍​ទំនប់ទឹក​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន