​សមត្ថកិច្ច​ស្រុក​ឆែប​បង្ក្រាប​និង​រឹបអូស​ឈើ​ជាច្រើន​ម៉ែត្រគូប​

322
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​សមត្ថកិច្ច​ស្រុក​ឆែប​បាន​ចុះបង្ក្រាប​សិប្បកម្ម​កែច្នៃ​ឈើ​អត់​ច្បាប់​មួយកន្លែង​រឹបអូស​ឈើ​បាន​ប្រមាណ​៣​ម៉ែត្រគូប​,​គោយន្ត​កន្ត្រៃ​និង​សម្ភារ​:​កែច្នៃ​ឈើ​ជាច្រើន​ប្រភេទ​ទៀត​។​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅក្នុង​ភូមិ​បុស្ស​ឃុំ​ម្លូព្រៃ​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​៥​វិច្ឆិកា​ឆ្នាំ​២០១៩​។​លោក​សេង​លាង​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បានឱ្យដឹងថា​ក្នុង​ប្រតិបត្តិការ​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​,​កងរាជអាវុធហត្ថ​និង​មន្ត្រី​ព្រៃឈើ​ស្រុក​,​អភិបាលរង​ស្រុក​ឆែប​លោក សុខ មុនី​រិ​ទ្ធ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​កម្លាំង​ប្រ​តិ្ត​ការ​បាន​ឈានទៅ​រឹបអូស​វត្ថុតាង​បទល្មើស​រួមមាន​គោយន្ត​កន្ត្រៃ​១​គ្រឿង​,​តាប​ឈូស​១​គ្រឿង​,​ម៉ាស៊ីន​ជ្រៀក​ឈើ​១​គ្រឿង​,​ម៉ាស៊ីន​យ៉ាង​ដុង ១​គ្រឿង​, ឌី​ណា​ម៉ូ​7Kw ១,​ដុំ​ម៉ូ​ទ័​រ​ស្វាន​១​ម៉ូ​ទ័​របុក​១​គ្រឿង​,​និង​ឈើ​អារ​ប្រភេទ​លេខ​១​គឺ​ឈើ​គគី​,​ឈើ​ពពេល​,​មាន​ចំនួន​៩២​សន្លឹក​ស្មើនឹង​៣​ម៉ែត្រគូប​ត្រីគុណ​។​ប៉ុន្តែ​សមត្ថកិច្ច​មិនបាន​ឃាត់ខ្លួន​ម្ចាស់​បើក​សិប្បកម្ម​កែច្នៃ​ឈើ​ល្មើសច្បាប់​នោះទេ​។​ក្រោយ​ការបង្ក្រាប​វត្ថុតាង​បទល្មើស​ទង​អស់​ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​ឆែប ៕S/​