​សមាគម​វាយ​ន​ភណ្ឌ​ចិន​នៅ​កម្ពុជា​បើក​ដំណើរកា​ជា​ផ្លូវការ​

401
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញ​:​សមាគម​វាយ​ន​ភណ្ឌ​ចិន​នៅ​កម្ពុជា​បាន​បើក​ដំណើរកា​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៩​។​តាមរយៈ​សមាគម​នេះ​នឹង​ជួយ​ជំរុញ​វិស័យ​វាយ​ន​ភណ្ឌ​ឱ្យ​កាន់តែ​រីកចម្រើន​។​លោក​ហឺ​អ៊ិន​ជែ​រ​ប្រធាន​សមាគម​វាយ​ន​ភណ្ឌ​ចិន​នៅ​កម្ពុជា​បាន​ថ្លែងថាៈ​សមាគម​វាយ​ន​ភណ្ឌ​ចិន​នៅ​កម្ពុជា​នេះ​កើតចេញពី​កិច្ចសហប្រតិបត្តិការ​និង​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​កម្ពុជា​-​ចិន ។​

​លោក​ប្រធាន​សមាគម​បាន​គូសបញ្ជាក់ថា​ក្រោម​កា​ដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខភាព​សន្ដិភាព​ឯកភាព​ទឹកដី និង​មានការ​អភិវឌ្ឍន៍​ពី​ជំនឿ​ទុកចិត្ត​មកលើ​គោលនយោបាយ​កម្ពុជា​និង​មានការ​យល់ឃើញ​ដ៍​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​ចិន​ចំពោះ​សក្តានុពល​ខ្ពស់​លើ​វិស័យ​វាយ​ន​ភណ្ឌ​រោងចក្រ​ចិន​ប្រមាណ​ជាង​៥០%​នៅ​កម្ពុជា​។

​សូម​បញ្ជាក់ដែរថា​សមា​គម​វាយ​ន​ភណ្ឌ​ចិន​នៅ​កម្ពុជា​គឺជា​សមាគម​ឧស្សាហ៍កម្ម​មួយ​ក្រោម​កិច្ចសហការ​ពី​សភាពាណិជ្ជកម្ម​ចិន​ប្រចាំ​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៥ ដែលមាន​សហគ្រាស គ្រិះ​ស្ថាន ពាក់ព័ន្ធ និង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ សរុប​ប្រមាណ​១០៨ របស់​ដែលជា​ភាគី​ចិន​។​

កិត្តិ​សេដ្ឋា​បណ្ឌិត​ចម​ប្រសិទ្ធ​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្ប​កម្មបាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ស្វែងរក​ដៃគូ​វិនិយោគ​ជាច្រើន​ទៀត​ដើម្បី​ជួយ​អភិវឌ្ឍន៍​ប្រទេស កាន់តែ​មានកា​រីកចម្រើន​បន្ថែមទៀត​។

​លោក​ទេសរដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​វិនិយោគ​គិ​ន​ចិន​ដែល​មក​វិនិយោគ​វិស័យ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​និង​តែងតែ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​និង​សហរដ្ឋអាមេរិក​ភាគច្រើន​គួរ​ឈប់​សំឡឹង​ឃើញតែ​ទីផ្សារ​ទាំងពីរ​នោះ​គួរ​ងាក​មក​សម្លឹង​ប្រទេស​ផ្សេង​វិញ​ដូចជា​កាណាដា​អូស្ត្រាលី​ញូ​វ​ហ្សេ​ឡេ​ន​ជប៉ុន​និង​កូរ៉េ​។​

លោក​ទេសរដ្ឋមន្ត្រី​បន្តទៀតថា​កំណើត​រោងចក្រ​កាត់ដេរ​របស់​ចិន​នៅ​កម្ពុជា​មានការ​កើនឡើង​កាន់តែ​ប្រសើរ​ផងដែរ​ដើម្បី​ជួយ​សម្រួលការ​ងា​ដល់​ប្រជាពលរដ្ឋ​និង​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​លោក​ទេសរដ្ឋមន្ត្រី​ប​សន​រំលឹកថា​កាលពី​ឆ្នាំ​២០១៨​អ្នកវិនិយោគ​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១​ដែលជា​អ្នកវិនិយោគ​នៅ​កម្ពុជា​ច្រើនជាងគេ​ហើយ​ក្នុង​ឆ្នាំ​២០១៩​នេះ​សង្ឃឹមថា​អ្នកវិនិយោគ​ចិន​នៅតែ​ជាប់​ចំណាត់ថ្នាក់​លេខ​១ នាំមុខគេ​ដដែល​។​

​សូមបញ្ជាក់ថា​ក្នុងឆ្នាំនេះ​សមាគម​អាស៊ាន​១០​ប្រទេស​នឹងចូលរួម​ចុះ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ដូច្នេះ​នៅពេល​ខាងមុខ អាស៊ាន​១០​ប្រទេស​បូក ជាមួយ​ចិន ជប៉ុន កូរ៉េ ឥណ្ឌា ញូ​វ​ហ្សេ​ឡេ​ន​និង​អូស្ត្រាលី​នឹង​ក្លាយទៅជា​ទីផ្សារ​រួម​តែមួយ​ដែល​ផលិត​នាំ​ចេញពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ និង​ទៅ​ពី​ខេត្ត​មួយ​ទៅ ខេត្ត​មួយទៀត មិនមាន​ការជាប់​ពន្ធ​គយ​ឡើយ​៕S/

​ចំណងជើង​រូ​បថ​តៈ​សមាគម​វាយ​ន​ភណ្ឌ​ចិន​នៅ​កម្ពុជា បើក​ដំណើរកា​ជា​ផ្លូវការ​