​សមាគម​អតីតយុទ្ធជន​ជួយ​ធ្វើ​ផ្ទះ​១​ខ្នង​ជូន​អតីតយុទ្ធជន​នៅ​ស្រុក​មោង​ឬ​ស្សី​

294
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩​សមាគម​អតីតយុទ្ធជន​ស្រុក​មោង​ឬ​ស្សី​ដឹកនាំ​ដោយ​លោក​អធិការនគរបាល​ស្រុក​មោង​ឬ​ស្សី​,​លោក​អនុ​សេនីយ៍​ស្រី​ស្រៀ​ង​មេបញ្ជាការរង​ស្រុក​ការរង​។​សហការ​ជាមួយ​កម្លាំង​សឹក​រង​ប្រជា​ការពារ​និង​អាជ្ញាធរ​ភូមិ​សរុប​៣៦​នាក់​។​

​ពួកគាត់​បាន​ជួយ​ធ្វើ​ផ្ទះ​១​ខ្នង​ឱ្យ​អតីត​(​យុទ្ធជន​ពិការ​)​ឈ្មោះ​រឿ​ត​សារី​ន​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​នៅ​ភូមិ​ស្រែ​អូរ​ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​ដែលមាន​ជីវភាព​ក្រីក្រ​គ្មាន​លទ្ធភាព​ធ្វើ​ផ្ទះ​ដោយ​ខ្លួនឯង​៕S/

​រូប​ថ​តៈ​សមាគម​អតីតយុទ្ធជន​ស្រុក​ជួយ​ធ្វើ​ផ្ទះមួយ​ខ្នង​ជូន​អតីតយុទ្ធជន​ក្រីក្រ​១​គ្រួសារ​នៅ​ឃុំ​កកោះ​ស្រុក​មោង​ឬ​ស្សី​