​សមាជិក​តារា​កំប្លែង​នាយ ចាប​ចៀន ទទួលមរណៈភាព​ហើយ​ក្រោយ​ឈឺធ្ងន់ធ្ងរ​ខ្លាំង​

299
ចែករម្លែក

ដោយ​បូ​រិ​ន​/​ភ្នំពេញ​៖​កាលពី​ថ្ងៃរសៀល​ទី​២៥​ខែ​មិនា​ឆ្នាំ​២០២០​តារា​កំប្លែង​មួយរូប​ដែលជា​សមាជិក​តារា​កំប្លែង​នាយ​ចាប​ចៀន​គឺ​នាយ​ប៉ោយ​បានទទួល​មរណៈភាព​ហើយ​ក្រោយ​ឈឺធ្ងន់ធ្ងរ​ខ្លាំង​អស់​រយៈពេល​យ៉ាងយូរ ។

តារា​កំប្លែង​នាយ​ប៉ោយ​ត្រូវ​បងប្អូន​សាច់​ញា​ត្តិ​និង​ក្រុម​តារា​នាំគ្នា​កើតទុក្ខ​សោកស្តាយ​ដែល​បាត់បង់​តារា​រូបនេះ​ដោយសារតែ​ស្ថានភាព​ជម្ងឺ​ធ្ងន់ធ្ងរ​ស្លាប់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រកាល​ពពី​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០២០​។​សព​របស់​តារា​កំប្លែង​រូបនេះ​ត្រូវបាន​ដឹក​ពី​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ​ទៅ​តម្កល់​នៅផ្ទះ​នៅឯ​ភ្នំ​បា​សិទ្ធ​វិញ​។​

ទាំង​អ្នកសិល្បៈ​និង​តារា​ជាច្រើន​ដែល​រាប់អាន​និង​ស្គាល់​តារា​កំប្លែង​នាយ​ប៉ោយ​បាន​បង្ហោះ​សា​រថា​ពិតជា​សោកស្តាយ​ណាស់​បាន​លឺដំណឹង​ប្អូនប្រុស​ប៉ោយ​តារា​កំប្លែង​ប្រចាំ​នៅ​ទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី​ផ្ទះ​សំណើច​សូម​ដួង​វិញ្ញាណក្ខន្ធ​ប្អូនប្រុស​នាយ​ប៉ោយ​សុំ​ទៅកាន់​សុខ​គតិ​ភព​កុំអោយ​លំបាក​ដូចជា​តិ​នេះ​ទៀត​។


​សូមបញ្ជាក់ថា​ជា​រឿង​មួយ​គួរឱ្យ​អាណិតអាសូរ​ដោយ​តារា​កំប្លែង​នាយ​ប៉ោយ​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​រហូត​ខូច​ក្រលៀន​ទាំងពីរ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ខណៈដែល​មាន​ជីវភាព​ខ្វះខាត​។​ប៉ុន្តែ​ស្ថានភាព​ជំងឺ​របស់លោក​លែង​ទ្រាំទ្រ​បាន​រហូត​ទទួលមរណៈភាព​។​កន្លងមក​នាយ​ប៉ោយ​ត្រូវ​ទៅ​លាង​ឈាម​មួយអាទិត្យ​២​ដង​ហើយ​ម្តងនោះ​ត្រូវ​ចំណាយ​ខ្ទង់​១០០​ដុល្លារ​។​

​នាយ​ប៉ោយ​ត្រូវបាន​នាយ​ចាប​ចៀន​អាណិត​និង​ជួយ​ឱ្យបាន​សម្តែង​ក្នុង​កម្មវិធី​“​ផ្ទះ​សំណើច​”​គ្រាន់​បាន​ថវិកា​បន្តិចបន្តួច​ផ្សំគ្នា​បាន​មួយពេលៗ​យកទៅ​ព្យាបាល​ជំងឺ​៕S/​