​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់​រឿង​អាជ្ញាកណ្ដាល​

696
ចែករម្លែក
  • 19
    Shares

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​យកចិត្តទុកដាក់​ខ្លាំង លើ​បញ្ហា​អាជ្ញាកណ្ដាល និង​ចៅក្រម​។ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបង្ហាញ​នូវ​អារម្មណ៍ បែបនេះ ក្នុង​ពិធី​ទទួលទាន​អាហារ​សាមគ្គី ប្រចាំឆ្នាំ ជាមួយ​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក ចំនួន ៤.០៩៦ នាក់ នាទី​ក្រុង​កោះ​ពេជ្រ ថ្ងៃទី​៤ មេសា ២០១៩ ។​

​សម្តេច​តេ​ជោ បានលើកឡើង នូវ​បញ្ហា​អសកម្ម មួយចំនួន ពាក់ព័ន្ធ​លើ​សមត្ថភាព អាជ្ញាកណ្តាល ពិសេស​លើ​ប្រភេទ​កីឡាបាល់ទាត់ និង​ប្រដាល់​តែម្តង ដោយ​សម្តេច បាន​បញ្ជាក់ថា អាជ្ញាកណ្តាល ត្រូវតែមាន​សមត្ថភាព បច្ចេកទេស វិជ្ជាជីវៈ ក្នុងការ​កាត់ក្តី ដោយ​យុត្តិធម៌ មាន​ក្រមសីលធម៌ ជៀសវាង​ការធ្វើ​ឲ្យ អត្ត​ព​លិ​ក បាក់​ទឹកចិត្ត ឬ​អាច​ខូចខាត ដល់​កិ​ត្ត​យស​ជាតិ​ទាំងមូល ព្រោះ​អាជ្ញាកណ្តាល អាច​នឹង​បង្ហាញខ្លួន ក្នុងការ​ប្រកួត​លក្ខណៈ​អន្តរជាតិ ដូច្នេះ​គេ​មិនអាច ធ្វេសប្រហែស បានឡើយ​។​

​ជាមួយនឹង​ប្រសាសន៍​បែបនេះ សម្តេច​តេ​ជោ ក៏បាន​រំលឹក​ពី​ការ​កាត់សេចក្តី ឡើងវិញ ក្នុងករណី​កីឡាករ ឡុង សុវណ្ណ​ឌឿ​ន និង កែវ រំ​ចង់ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ផងដែរ ដោយ​សម្តេច បាន​បញ្ជាក់ថា សម្តេច​មិន​ពេញចិត្ត ក្នុងការ​កាត់ក្តី​កាលនោះ​ឡើយ ហើយ​ក្រោយពេល ស្រាវជ្រាវ ក៏​រកឃើញថា ពិត​ជាមាន​បញ្ហា​ពិតមែន ដូចនេះហើយ សម្តេច​បានចង្អុលបង្ហាញ​ថា សហព័ន្ធ​កីឡាប្រដាល់ ត្រូវតែ​ធ្វើការ​ពង្រឹងសមត្ថភាព អាជ្ញាកណ្តាល​របស់ខ្លួន បើ​ពុំ​នោះទេ សម្តេច​នឹង​លូកដៃ​ចូល ក្នុង​បញ្ហា​នេះ​តែម្តង​៕v

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា
កីឡាករ​-​កីឡាការិនី គ្រូបង្វឹក