​សម្តេច​តេ​ជោ​ហ៊ុនសែន​ដាក់ចេញ​ទិសដៅ​ជា​យុទ្ធសាស្ត្រ៤​ចំណុច​ដើម្បី​ជំនះ​បញ្ហា​ប្រឈម​ក្នុង​ឆ្នាំ ២០២០

229
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នៅក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ២០១៩ និង​លើក​ ទិសដៅ​ការងារ​ឆ្នាំ ២០២០នា​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន ដាក់​ចេញ​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​៤​ដែល​ត្រូវ​ពុះ​ញរ​សម្រេច​ឱ្យបាន​ក្នុង​បញ្ហាប្រ ឈម​ជា​សាកល​ក្នុង​ឆ្នាំ​ ២០២០ ដែលមាន​ភាព​ស្មុ​គ្រ​ស្មាញ​ទាំង​ការប្រែប្រួល​ឤ​កាស​ធាតុ​,​អំពើ​ភេរវកម្ម​,​បញ្ហា​ជនភៀសខ្លួន​,​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធបច្ចេកវិទ្យា​ព័ត៌មាន​និង​ថ្មីៗ​នេះ​គឺ​ការផ្ទុះ​ឡើង​នៃ​មេរោគ​ខូ​វីដ​-១៩ (Covid-19) បាននិងកំពុង​ជះឥទ្ធិពល​,​ទាំង​ការឆ្លង​មេរោគ​និង​ជំងឺ​ភ័យខ្លាច​ដល់ តំបន់​ជាច្រើន​នៅក្នុង​ពិភពលោក​រួមទាំង​កម្ពុ​ជា​ផងដែរ ។​ ទន្ទឹមនេះ​ក៏មាន​ការ​ឆ្លៀតឱកាស​ប៉ុនប៉ង​ធ្វើ​ប​ដិ​វដ្ត​ពណ៌និងផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ បំផ្លាញ​សុខសន្តិភាព​ដែល​កំពុងមាន​និង​ដែល​រកបាន​មក​ដោយ​លំបាក ។

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្តេចក៏​បានដាក់​ចេញ​នូវ​ទិសដៅ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​៤​ដែល​ត្រូវ​ពុះ​ញរ​សម្រេច​ឱ្យបាន គឺ ៖

​ទី​១·​បន្ត​ប្តូរផ្តាច់​ការ​ញរ​និង​ថែរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព​, ឯករាជ្យ​, អធិបតេយ្យ​ជាតិ​និង​បូរណភាព​ទឹកដី​,​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​និង​ស្ថិរ ភាព​ម៉ាក្រូសេដ្ឋកិច្ច​ព្រមទាំង​លើកស្ទួយ​នូវ​សិទ្ធិសេរីភាព​គ្រប់យ៉ាង​របស់​ប្រជាពលរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ​និង​ច្បាប់​នានា​ជាធរ​មាននៅ​កម្ពុជា ។​

​ទី​២·​បន្ត​ជំរុញ​លើកកម្ពស់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​តាមរយៈ​ការធានា​ឱ្យបាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ប្រកប ដោយ​ចីរភាព​អត្តសញ្ញាណ​ជាតិ​សេចក្តីថ្លៃថ្នូរ​ប្រពៃណី​ទំនៀម​ទំលាប់​ដ៏​ល្អ​របស់​ជាតិ​និង​ការកសាង​ភាពសុខដុមរមនា​ជា មួយ​គ្រប់​ជាតិ​សាសន៍​នៅ ក្នុងសង្គម​ជាតិ​យើង ។

​ទី​៣·​បន្ត​អប់រំ​ប្រជាជន​ឱ្យ​យល់ដឹង​ច្បាស់​ពី​ការអនុវត្ត​និង​ការប្រើប្រាស់​សិទ្ធិសេរីភាព​តាម រយៈ​ការរួម​គ្នា​ការពា​រដ្ឋធម្មនុញ្ញ​កា​រញរ​ព្រះមហាក្សត្រ​ការពារ​របបរាជានិយម​ឤ​ស្រ័យ​រដ្ឋធម្មនុញ្ញ និង ប្រព័ន្ធ​នយោបាយ​នៅ​កម្ពុជា​ត្រូវ​ពង្រឹង​និង​ជំរុញ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់ និង ស្មើភាព​គ្នា ។​

​ទី​៤· លើកកម្ពស់​ប្រសិទ្ធភាព​នូវ​ករា​កែទម្រង់​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ស្របតាម​បាវចនា​«​កែទម្រង់​ខាងក្នុង​បង្កើន​មិត្ត​ខាងក្រៅ​ក្នុង​ស្មារតី ឯករាជ្យ​»​និង​អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់​» ៕​