​សម្ពោធ PlayGame App ដែលជា​វេទិកា​សម្រាប់​លេង​ហ្គេម​កម្សាន្ត ដំបូង​គេ​នៅ​កម្ពុជា​

99
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ដើម្បី​ព​ន្លឿ​ន​ក៏ដូចជា​ផ្តល់ជូន​ដល់​សហគមន៍​អ្នកគាំទ្រ​វិស័យ​ហ្គេម​នូវ​វេទិកា​(platform)​សម្រាប់​លេង​ហ្គេម​កម្សាន្ត​នោះ​ក្រុមហ៊ុន​សែ​ល​កាត​បាន​សម្ពោធ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្មីៗ​មកនេះ​។​ការសម្ពោធ​PlayGame​ដែលជា​វេទិកា​(Virtualgamingplatform)​សម្រាប់​លេង​ហ្គេម​កម្សាន្ត​ដំបូង​គេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា​។​នេះ​គឺ​ស្រប​ពេលដែល​បងប្អូន​ព​ល​រដ្ឋ​ខ្មែរ​កំពុង​ត្រូវបាន​ជម្រុញ​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ​អំឡុងពេល​ប្រឆាំង​ជំងឺ​កូ​វីដ​១៩​ដ៏​ពិបាក​នេះ​។​

​ក្រុមហ៊ុន​សែ​ល​កាត​បាន​បញ្ជាក់ថា​ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នេះ​គឺអាច​ជួយ​ដល់​យុវជន​នៅ​ទូរ​ទាំង​ប្រទេស​កម្ពុជា​អាច​ចូលរួម​នៅក្នុង​វេទិការ​នេះ​ដើម្បី​លេង​ហ្គេម​កម្សាន្ត​សប្បាយ​បាន​ដោយ​ពួកគេ​គ្រាន់តែ​ចូលទៅ​ទាញយក​កម្មវិធី PlayGame នៅលើ​ហាង​កម្មវិធី​របស់ iOS និង Android​។​លោក Ian Watson នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បានឱ្យដឹងថា PlayGame គឺជា​ការផ្តល់ជូន​ដ៏​គួរឱ្យ​រំភើប​បំផុត​មួយ ដែល​ស្ថិតនៅក្នុង​យុទ្ធសាស្ត្រ​នៃ​ការគាំទ្រ និង​ការពង្រីក​វិស័យ​ហ្គេម​របស់​សែ​ល​កាត​។​

​លោក​បាន​បន្ត​ឱ្យដឹងទៀតថា​៖“​យើង​បាន​សម្រេចចិត្ត​ក្នុងការ​បើកសម្ពោធ​គម្រោង​នេះ​លឿន​ជាង​ការរំពឹងទុក​ព្រោះ​យើង​ចង់​ជួយ​ឱ្យ​ប្អូនៗ​យុវជន​ទទួលបាន​ការកម្សាន្ត​រីករាយ​បន្ទាប់ពី​ការសិក្សា​និង​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​ដោយ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អន​ឡាញ​”​។​លោ​កថា​សហគមន៍​អ្នកគាំទ្រ​វិស័យ​ហ្គេម ថែមទាំង​អាច​រីករាយ​ជាមួយនឹង​ការប្រកួតប្រជែង​គ្នា ដើម្បី​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ជាច្រើន រួមមាន​ទាំង​ទឹកប្រាក់​រហូតដល់​ទៅ​១.០០០​ដុល្លារ​សម្រាប់​ប្រភេទ​ហ្គេម​ដែល​កំពុង​ពេញនិយម​បំផុត​ដូចជា PUBG, Mobile Legends និង Rules of Survival​។​

​លោក​Watson​បាន​បញ្ជាក់ដែរថា​៖“PlayGame​គឺជា​ប្រភព​នៃ​ការកម្សាន្ត​សប្បាយ​ដ៏​អស្ចារ្យ​ដែល​អាចឱ្យ​សហគមន៍​អ្នកគាំទ្រ​វិស័យ​ហ្គេម​ទូទាំងប្រទេស​កម្ពុជា​អាច​ប្រមូលផ្តុំ​ជួបជុំ​ជជែក​គ្នា​ឬ​បង្កើន​សមត្ថភាព​លេង​ហ្គេម​របស់​ពួកគេ​ដើម្បី​ក្លាយខ្លួនជា​កីឡាករ​អេ​ឡិច​ត្រូ​និ​ច​អាជីព​ដូច​ក្រុម​OrangeEsports​ជាដើម​៕S/​