​សហការ​អនុវត្ត​ភារកិច្ច​ដោយ​ស្មារតី​ជ្រះថ្លា​ដើម្បីឱ្យ​ពិធីបុណ្យ​សមុទ្រ​ទទួលជោគជ័យ​

344
ចែករម្លែក

ដោយ​/​បូកគោ​/​កំ​ពតៈ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រួមសហការ​អនុវត្ត​ភារកិច្ច​ចម្បងៗ​ក្នុង​ស្មារតី​ជ្រះថ្លា​ដើម្បីឱ្យ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​ប្រាំបី​ជុំ​ទី​ពីរ​នាពេលខាងមុខ​ប្រកបដោយ​ភាពជោគជ័យ​។​

​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩​ដើម្បី​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨ ជុំ​ទី​ពីរ​ដែល​នឹង​ធ្វើឡើង​នៅ​ខេត្តកំពត​នាពេល​ដ៏​ខ្លី​ខាងមុខ​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​នៅតែ​បួន​ខែ​ទៀត​ប៉ុណ្ណោះ​ពិធីបុណ្យ​នឹង​ឈានចូល​មកដល់​។​ដូច្នេះ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​រួមសហការ​អនុវត្ត​ភារកិច្ច​ចម្បងៗ​ដោយ​ស្មារតី​ជ្រះថ្លា​ដើម្បីឱ្យ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ទទួលបាន​ជោគជ័យ​។

​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ដើម្បីឱ្យ​ពិធី​ដ៏​សំខាន់​នោះ​រឹតតែ​អធិកអធម និង​បង្កើន​ភាព​ទាក់ទាញ ក្រុមការងារ​តាម​អនុគណៈកម្មការ​នីមួយៗ​ត្រូវ​បន្ត​អនុវត្តតាម​ភារកិច្ច​រៀងខ្លួន​ដូចជា​ការរៀបចំ​វិថី​ម្ហូបអាហារ​(FoodStreet)​ត្រូវ​ព​ន្លឿ​ន​ដំណើរការ​ឱ្យបាន​ឆាប់​ដោយ​រូតរះ​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នា​បរិវេណ​នៃ​តំបន់​នោះ​។​លើសពីនេះ​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​សោភ័ណភាព​ក្រុង​ដោយ​បង្កើតឱ្យមាន​ផ្លូវ​ថ្មើរជើង​គិតគូរ​ពី​បញ្ហា​សំយាបផ្ទះ​ជាពិសេស​តំបន់​ដែលមាន​សំណង់​បន្សល់ទុក​ពី​សម័យ​អាណានិគមនិយម​បារាំង​ក្បែរ​វិថី​ម្ហូបអាហារ​ជាដើម​។

​លោក​ថោង​ខុន​បាន​ជំរុញ​ទៀតថា​ការកែលម្អ​និង​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ទៅកាន់​កំពង់ផែ​ទេសចរណ៍​ក៏ត្រូវ​ប្រញាប់ប្រញាល់​ចាប់ផ្តើម​សកម្មភាព​ដើម្បី​ត្រៀម​បម្រើការ​ដឹកជញ្ជូន​ភ្ញៀវទេសចរ​គ្រប់​ប្រភេទ​។​ចំពោះ​ផែនការ​បង្កើត​ឆ្នេរ​កំពត​ថ្មី​ក៏ត្រូវ​គិតគូរ​លើ​ការចាក់​ខ្សាច់​ឱ្យបាន​ច្រើន​ហើយ​រៀបចំ​ឱ្យមាន​សេវាកម្ម​មួយចំនួន​ដូចជា​ស្តង់​បង្គន់​អនាម័យ​ការពង្រឹង​សុវត្ថិភាព​បំណង​ធានាបាន​នូវ​និរន្តរភាព​សន្តិសុខ​ទាំង​ក្នុង​ពិធីបុណ្យ និង​ថ្ងៃ​ធម្មតា​។

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​បន្ថែមថា​នៅមាន​កត្តា​ច្រើន​ទៀត​ដែល​ត្រូវ​ចាប់​អនុវត្ត​ព្រម​គ្នា ដូចជា ពង្រឹងគុណភាព​សេវា​ដឹកជញ្ជូន​ទេសចរ​តាម​ផ្លូវទឹក​ការចុះ​ណែនាំ​ម្ចាស់​ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន​ឱ្យ​ដាក់​បញ្ជីរាយនាម​មុខម្ហូប​និង​តម្លៃ​បន្ត​គិតគូរ​ពី​អនាម័យ​ដោយ​អនុវត្ត​យុទ្ធនាការ​គ្មាន​សំរាម​ក្រោម​តុ​នៅតាម​ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន​ទាំងអស់​។​

​ចំណែក​នៅលើ​ភ្នំ​បូកគោ​ត្រូវ​បង្កើតឱ្យមាន​សេវាក​កម្សាន្ត​សម្បូរបែប​ពិសេស​ការបោះ​តង់​ដើម្បី​ទស្សនា​កាឡាក់ស៊ី​មី​ល​គី​វេ​ព្រោះ​បូកគោ​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​របស់​ខេត្ត​ក៏ដូចជា​សក្តានុពល​គ្មាន​ពីរ​នៅ​កម្ពុជា​៕S/​