​សហគមន៍​ចំនួន​២​ទទួល​ការ​ទស្សនៈកិច្ច​ពី​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​អ្នក​ក្សេត្រសាស្ត្រ

247
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០២០​ថា​៖​សហគមន៍​កសិកម្ម​អភិវឌ្ឍន៍​សាមគ្គី​សង្កែ​ពីរ​សហគមន៍​កសិកម្ម​លើកកម្ពស់​កសិករ​និង​សហភាព​សហគមន៍​កសិក​ម្ម​ព្រះវិហារ​មានជ័យ​។​

​លោក​បាន​បន្តថា​សហគម​ន៍​ចំនួន​ពីរ​បានទទួល​ទស្សនៈកិច្ច​ពី​ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​អ្នក​ក្សេត្រសាស្ត្រ​និង​ពេទ្យសត្វ​គ្មាន​ព្រំដែន​(AVSF)​មកពី​ប្រទេស​បារាំង​ចំនួន​១០​រូប​ដើម្បី​វាយតម្លៃ​និង​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​គម្រោង​នានា​របស់​អង្គការ​AVSF​នៅ​កម្ពុជា​។​ជាពិសេស​គម្រោង​គាំទ្រ​ពា​ណិ​ជ្ជូ​ប​នីយកម្ម​ស្រូវ​អង្ករ​កម្ពុជា​និង​កិច្ចសន្យា​នៃ​ការជួយ​សេវាកម្ម​ខាងក្រៅ​ជាមួយ​“​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី​ដែល​ធន់​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ (ASPIRE)” របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តព្រះវិហារ​៕S/​