​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​យក​ថវិកា​៥​លាន​រៀល​ចូល​បុណ្យសព​

652
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ​នាំយក​ថវិកា​ចំនួន​៥​លាន​រៀល​ទៅ​ចូល​បុណ្យសព​ក្មេង​ទាំង​២​នាក់​បងប្អូន​ដែល​រងគ្រោះ​ដោយ​អំពើ​រំលោភ​សម្លាប់​នៅ​ភូមិ​គគី​ឃុំ​បិត​ត្រាង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃ​៣០​ឧសភា​២០១៩​។​

​សូមបញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០១៩ មាន​អំពើ​ឃាតកម្ម​កើតឡើង ត្រង់ចំណុច ភូមិ​គគី ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រែ​នប់ ខេត្ត​ព្រះសីហនុ ដែល​គេ​ដាក់​កា​រស​ង្ស​យ័​ថា​ជា​ករណី​រំលោភ​សម្លាប់ ។​បង្កឡើង​ដោយ​ជនល្មើស​មិនទាន់​ស្គាល់​អត្តសញ្ញាណ​បណ្តាលឱ្យ​ក្មេងប្រុស​ស្រី​២​នាក់​បងប្អូន​បង្កើតរ​ង​គ្រោះ​រហូតដល់​ស្លាប់​ទាំងពីរ​នាក់​។

ក្នុងនោះ​ក្មេងរងគ្រោះ​ទី​១-​ឈ្មោះ ផា សុខលី ភេទ​ប្រុស អាយុ​២​ឆ្នាំកន្លះ (​ស្លាប់​)​នៅ​កន្លែងកើតហេតុ​ទី​២-​ឈ្មោះ ផា ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​១០​ឆ្នាំ ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​៕S/