​សាងសង់​ផ្លូវ​ចាក់​បេតុង​និង​ចាក់​លូ​ប្រវែង​៧៣០​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​នៅ​សង្កាត់​សាលា​កម្រើក

84
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​៖​ដំណើរការ​សាងសង់​ផ្លូវ​ចាក់​បេតុង​និង​ចាក់​លូ​មុខកាត់​០.៨០​ម៉ែត្រ​ប្រវែង​៧៣០​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​នៅ​ភូមិ​តា​រៀន​និង​ភូមិ​ជន្លង់​សង្កាត់​សាលា​កម្រើក​ក្រុង​/​ខេត្តសៀមរាប​ដំណើរការ​សម្រេចបាន​ប្រហែល​២០​ភាគរយ​ហើយ​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក​សាម​ឡ​ន​ចៅសង្កាត់​សាលា​កំរើក នា​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២០​នេះ​។​

​លោក សាម ឡ​ន ចៅសង្កាត់​សាលា​កម្រើក​បានបញ្ជាក់​ថា​បើ​គិត​ត្រឹម​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០២០​នេះ ផ្លូវ ភូមិ​តាវៀន និង​ភូមិ​ជន្លង់ ចាប់ពី​ផ្លូវ ៧​មករា​(​ចំណុច​តារាង​បាល់​ភូមិ​ជន្លង់​)​ដល់​ផ្លូវ​ក្រោយ​ផ្សារលើ ប្រវែង​៧៣០​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​។​ដាក់លូ​រំដោះ​ទឹក​អម​សងខាង​ផ្លូវ​មុខកាត់​០.៨​ម៉ែត្រ​កំពុងដំណើរការ​សាងសង់​សម្រេចបាន​ប្រហែល ២០​ភាគរយ​។

​លោក​បាន​បន្តថា​ផ្លូវ​នេះ​ជា​ផ្លូវ​មួយ​ខ្សែ​ក្នុងចំណោម​គម្រោង​ក្នុង​ឆ្នាំ​២០១៩​របស់​រដ្ឋបាល​ខេត្តសៀមរាប ដែល​ផ្លូវ​នេះ​មាន​ប្រវែង ៧៩០​ម៉ែត្រ​ទទឹង​៧​ម៉ែត្រ​និង​ដាក់លូ​រំដោះ​ទឹក​អម​សងខាង​ផ្លូវ​ចាប់ពី​ផ្លូវ​៧​មករា (​ចំណុច​តារាង​បាល់​ជន្លង់​)​ដល់​ផ្លូវ​ក្រោយ​ផ្សារលើ​ស្ថិតនៅ​ភូមិ​តាវៀន​និង​ភូមិ​ជន្លង់​សង្កាត់​សាលា​កម្រើក​ក្រុង​សៀមរាប​ដើម្បី​រៀបចំ​បណ្ដាញ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​៕S/

​រូបភាព​: សាងសង់​ផ្លូវ​ចាក់​បេតុង និង​ចាក់​លូ មុខកាត់ ០.៨០​ម៉ែត្រ ប្រវែង ៧៣០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ នៅ​សង្កាត់​សាលា​កំ​រេ​ី​ក សម្រេចបាន​២០% ៕​គូលែន​