​សាលាឧទ្ធរណ៍​បើកសវនាការ​បី​ថ្ងៃ​ជាប់​គ្នា​រឿងក្តី​លោកមា​ជ​សុវណ្ណារ៉ា​និង​បក្ខពួក​

976
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​រឿងក្តី​លោកមា​ជ សុវណ្ណារ៉ា អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បក្ខពួក​ចំនួន​១០​នាក់​ផ្សេងទៀត​ត្រូវ​សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​បី​ថ្ងៃ​ជាប់​គ្នា គិត​ចាប់ពី​ថ្ងៃទី​២៣ ខែមេសា ដល់​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៨ ករណី​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ឆ្នាំ​២០១៤​កន្លងទៅ ។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​សាលាឧទ្ធរណ៍ ។

​គួរ​បញ្ជាក់ថា កាលពី​ពាក់កណ្តាល ខែកក្កដា ឆ្នាំ​២០១៥ កន្លងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទាទោស​សកម្មជន​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​១១​រូប​ចន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​ក្រោម​ការចោទប្រកាន់​ពីបទ​ចូលរួម​ក្នុង​ចលនា​កុបកម្ម​។​តាម​មាត្រា​៤៥៧​នៃ​ក្រមព្រហ្មទណ្ឌ​និង​បទ​ដឹកនាំ​កុបកម្ម​តាម​មាត្រា​៤៥៩​នៃ​ក្រមព្រហ្មទណ្ឌ​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៤​នៅលើ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕S/​

​សាលាឧទ្ធរណ៍​បើកសវនាការ​បី​ថ្ងៃ​ជាប់​គ្នា​រឿងក្តី​លោកមា​ជ​សុវណ្ណារ៉ា​និង​បក្ខពួក​