​សិប្បកម្ម​ឈើ​អត់​ច្បាប់​១​កន្លែង​ត្រូវ​សមត្ថកិច្ច​រឹបអូស​ឈើ​ជាង​២០០​ដុំ​

1312
ចែករម្លែក

​ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មាន​ជ័​យៈ​លោក ប៉េង ម៉េង​គ័ង ព្រះរាជអាជ្ញារង​ខេត្ត​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សប្បិ​កម្ម​កែច្នៃ​ឈើ​មួយកន្លែង​អត់​ច្បាប់​ដោយ​រឹបអូស​ឈើ​ប្រភេទ​សន្លឹក​និង​ឈើ​ដុំ​ចំនួន​២២៥​ដុំ​។​សិប្បកម្ម​ឈើ​អត់​ច្បាប់​នេះ​ស្ថិតនៅ​ភូមិ​ស្រះ​ឈូក​ឃុំ​ត្រពាំង​ប្រិ​យ​ស្រុក​អន្លង់វែង​ឧ​ត្ត​រ​មានជ័យ​យក​ប្រគល់​ដល់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​រក្សាទុក​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា​ការចុះ​ត្រួតពិនិត្យ​ច្បាប់​រោង​សប្បិ​កម្ម​កែច្នៃ​ឈើ​របស់​ម្ចាស់​ឈ្មោះ​រ៉ុង​ស្រី​ឡៃ​ភេទ​ស្រី​អាយុ​៣២​ឆ្នាំ​។​សមត្ថកិច្ច​ពិនិត្យឃើញថា​រោង​សិប្បកម្ម​នោះ​មានច្បាប់​ដែរ​តែ​ហួសការ​កំណត់​និង​មិនបាន​បន្ត​ច្បាប់​អាជីវកម្ម​ទៀត​។​ឯ​ប្រភេទ​ឈើ​សន្លឹក​និង​ប្រ​ភ​ទ​ឈើ​ដុំ​សរុប​ចំនួន​២២៥​ដុំ​ស្មើរ​នឹង​១៥,១៤១​ម៉ែត្រគូប​ត្រូវបាន​ប្រមូល​ប្រគល់​ដល់​មន្ត្រី​សង្កាត់រដ្ឋបាល​ព្រៃឈើ​យកទៅ​រក្សាទុក​។​

រីឯ​គ្រឿង​សង្ហា​រឹម​ដែល​បាន​កែច្នៃ​រួច​ជាច្រើន​ប្រភេទ​មិនបាន​រឹបអូស​នោះ​គ្រាន់​បានធ្វើ​កំណត់ហេតុ​នៅ​កិច្ចសន្យា​មួយ​បញ្ឈប់​ការកែច្នៃ​ឈើ​គ្មាន​ច្បាប់​បន្តទៀត​៕S/​