​សុវណ្ណ​ភូមិ​គឺជា​ឈ្មោះ​ដំបូង​នៃ​ប្រទេស​កម្ពុជា

2178
ចែករម្លែក
  • 3.5K
    Shares

​ដោយៈ បា​យ៉ង់
​ភ្នំពេញៈ លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ សាស្ត្រាចារ្យ​បុរាណវិទ្យា​ចាត់ទុក​ឈ្មោះ ប្រទេស​កម្ពុជា និង ហ្វូណន គឺ​ចិន​ជា​អ្នក​ដាក់ឱ្យ​។ ក៍​ប៉ុន្តែ​នៅពេល​ថ្មីៗ​នេះ លោក​បាន​ស្រាវជ្រាវ​រកឃើញ សិលាចារឹក​ជា​ភាសាសំស្ក្រឹត មួយ​ផ្ទាំង​គឺ Ka ៥២៨ ស្ថិតក្នុង វត្ត​គិរី​ស្ដេច​គង់ ភូមិ​ចារ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។ សិលាចារឹក​នេះ​មាន​សារ​សំខាន់បំផុត​សម្រាប់​ប្រវត្តិសាស្ត្រ នៃ​កម្ពុជា​ព្រោះថា វា​ជា​ភស្តុតាង​តែមួយគត់​បង្ហាញថា ព្រះមហាក្សត្រ​គ្រប់គ្រង ដែនដី​សុវណ្ណ​ភូមិ គឺ ព្រះបាទ​ឥសាន​វ​ម៌្ម​ទី​១ នៃ​គ​.​ស​៦១៥-៦៣៧ ជា​ព្រះមហាក្សត្រ​ខ្មែរ​ស្ថាបនិក ព្រះរាជ​ធានី​ឥសាន​បុ​រៈ ខេត្តកំពង់ធំ សព្វថ្ងៃ​។​
​ ​
​ពាក្យស្លោក​មួយ នៃ​សិលាចារឹក ចារ​នៅ ឆ្នាំ​៦៣៣ មុន​ទ្រង់​សោយ​ទិវង្គត​នៅ ឆ្នាំ​៦៣៥ បាន​ពិពណ៌នា​ថា ព្រះអង្គ​បាន​ត្រួតត្រា​លើ​ដែន សុវណ្ណ​ភូមិ​ទាំងមូល និង​លើ​សាមន្តរដ្ឋ​ទាំងឡាយ ហើយ​មាន​ព្រំដែន​ទល់នឹង​ចិន ហើយ​ទល់​សមុទ្រ​។ សិលាចារឹក​នេះ​ត្រូវ​មន្ត្រី នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ យកមក​អភិរក្ស ថែរក្សា​ទុក​នៅ សារមន្ទីរ​ជាតិ​ភ្នំពេញ ដោយ​សុវត្ថិភាព​នាពេល​ថ្មីៗ​នេះ ហើយ​កំពុងតែ​សិក្សា​ស្រាវជ្រាវ​បកប្រែ​ដោយ​បុរាណ​វិទូ​ខ្មែរ​។
​ ​
​ដើម្បី​ស្គាល់ឈ្មោះ​ពិត​នៃ​ប្រទេស​កម្ពុជា យើង​ត្រូវ​ស្វែងយល់​ន័យ​របស់​ប្រទេស​ជាមុនសិន​។ តើ​ពាក្យ​ប្រទេស ឬ​នគរ ឬ​ក៍​អាណាចក្រ​មាន​ប្រភព​ចេញពី​ណា ? តើ​បុព្វបុរស​ខ្មែរ​មុន​ការមកដល់ នៃ​ជនជាតិខ្មែរ នៅ​ប្រទេស​ដែល​ផ្តល់កំណើត​ដល់​ខ្លួន​ថា យ៉ាងដូចម្ដេច​ដែរ ?
​ ​
​តាម​ការសិក្សា​កាល​ប្បវ​ត្ដិ​ចិន​គួបផ្សំ​ជាមួយ របាក្សត្រ​ខ្មែរ និង ជាតិពន្ធុវិទ្យា អាច​ផ្ដល់នូវ​ឈ្មោះ​មួយចំនួន​តាម​សម័យកាល​នីមួយៗ នៃ​ប្រ​វ​ត្ដិ​សាស្ត្រ​មានដូចជា​
​នៅ ស្រុក​កោះ​គោកធ្លក (​ឈ្មោះ​ដើម​) ស្រុក​ភ្នំ ឬ ក្រុង​ភ្នំ ហ្វូណន តាម​ឯកសារ សុវណ្ណ​ភូមិ សិលាចារឹក​បួរ​ឆែត និង​កម្ពុជទេស ឬ​កម្ពុជា​និង​ស្រុក​ខ្មែរ​ជាដើម​។
​ ​
​កោះ​គោកធ្លក ស្រុក​គោកធ្លក ស្រុក​ខ្មែរ​។ តាមន័យ​ធម្មតា គោកធ្លក​គឺ និយាយ​សំដៅលើ​នគរ​ខ្មែរ ឬ​ប្រទេស​កម្ពុជា (​ភាគ​ទី​១​ឬ​ភាគ​រឿងព្រេង​ក្នុង​ព្រះរាជ​ព​ង្សា​
​វ​តារ​ខ្មែរ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​)​។ ពាក្យ​ស្រុក គឺជា​វាក្យសព្ទ មន​.​ខ្មែរ ដែល​នៅទីនេះ​មានន័យថា ប្រទេស​ឬ​នគរ ដែលជា​ភាសាសំស្ក្រឹត​ពោល​គឺជា​ពាក្យ កម្ចី​ពី​ឥណ្ឌា​ក្រោយពី​ទទួល​ឥទ្ធិពល​វប្បធម៌​ឥណ្ឌា នា​ដើម​សតវត្សរ៍​១ (​ស​.​វ​) នៃ​គ្រិស្តសករាជ (​គ​.​ស​) មក​។​
​ ​
​ប្រការនេះ​ស្ដែង​ឱ្យឃើញ​យ៉ាងច្បាស់​ថា ពាក្យ​ខ្មែរ គឺជា​ពាក្យ​ខ្មែរ​ដើម​ដែលមាន​អត្ថន័យ​ដូចគ្នា​នឹង ភាសាសំស្ក្រឹត តែមាន​ចំណាស់​ចាស់​ជាង ហើយ​ពាក្យ​នេះ គឺជា​ពាក្យ​ខ្មែរ​ហៅ​ប្រទេស​ខ្លួនឯង​ដោយផ្ទាល់​មុន ខណៈពេលដែល​ខ្លួន​បានទទួល​វប្បធម៌​ឥណ្ឌា នា​ដើម​ស​.​វ​ទី​១ នៃ​គ​.​ស ហើយ​ក្នុងខណៈ​ពេលនេះ​ដែល ស្រុក​ខ្មែរ​ក្លាយទៅជា ប្រទេស​ខ្មែរ​។​
​ ​
​ជារួម​សញ្ញាណ​នៃ ប្រទេស​ឬ​នគរ កើត​ឬ​លេចធ្លោ​ឡើង​នៅ​សម័យ​ដែល​ខ្មែរ​បានទទួល​ឥទ្ធិពល​ឥណ្ឌា ដោយ​អនុវត្ត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន ការ​បែង​
​ចែក ស្រុក ភូមិ តាម​ឋានានុក្រម​បែប​ឥណ្ឌា​។ បើ​និយាយ​ម្យ៉ាង​ពោល​នៅ​ខណៈពេលដែល​សហគមន៍​ខ្មែរ​ដើម​មានអំណាច​កណ្តាល​ដែល​តំណាង​ដោយ​ព្រះ មហាក្សត្រ​ដែលជា​អ្នក​ប្រមុខ​ដឹកនាំ​។ ដោយ​កត្តា​ចម្បង​នេះ គឺជា​កម្ចី​ឥណ្ឌា នា​ដើម​ស​.​វ​ទី​១ នៃ​គ​.​ស​។​
​ ​
​តាម​ការសិក្សា​ស្រាវជ្រាវ​សង្គម​ខ្មែរ នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ យើង​បានដឹងថា កាល​ប្បវត្តិ​ចិន បាន​កត់ត្រា​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែល ជា​បច្ច័យ​អនុញ្ញាតឱ្យ​យើង​តាមដាន​រឿងរ៉ាវ​មួយចំនួន​តាម​សម័យកាល​តាំងពី ស​.​វ​ទី​១ រហូតដល់ ស​.​វ​ទី​១៧ នៃ​គ​.​ស​។​
​ ​
​តាម​រយៈកាល​ប្បវត្តិ ហូ​ហាន​ស្សូ ច្បាប់​៨៦ (Ho Han Shu) យើង​អាច​តាមដាន​នូវ​ស្ថានភាព​ផ្លូវ​ការទូត នយោបាយ សេដ្ឋកិច្ច និង ប្រពៃណី ទំនៀមទម្លាប់​
​របស់ ហ្វូណន នា​ដើម​ស​.​វ​ទី​១ នៃ​គ​.​ស ដែល​បាន​ផ្តើមឡើង​តាំងពី រាជវង្ស​ហាន ផ្នែក​ខាងចុង​សម័យ (​គ​.​ស​២៥-២០០)​។ នាគ្រា​បឋម​នៃ​ប្រវត្តិសាស្ត្រ​ប្រ ទេស​ខ្មែរ​ត្រូវបាន​ចិន​តាំង​ឈ្មោះថា កម្ពុជា (Jiu Bu Shi / Jian pu Zhai)​។ កាល​ប្បវត្តិ​ចិន បាន​កត់ត្រា​ថែមទៀត​ថា មេ​នៃ Jiu Bu Shi ធ្វើ​អំណោយ​នៅ​
​ឆ្នាំ​៨៤ នៃ​គ​.​ស នូវ​សត្វ រមាស​រស់ មា​ន់ស ទៅ​ប្រទេស​ចិន​ជាច្រើន​ក្បាល​។ សូម​ជ​ម្រាម​ថា រហូតដល់​សព្វថ្ងៃ ជនជាតិ​ចិន​នូវតែ​ហៅ​ប្រទេស​ខ្មែរ​ថា​«​កម្ពុជា​»
(Jian pu Zhai) ជាពិសេស​ប្រជាជន​នៅ ខេត្ត​ក្វាង​ស៊ី នៃ​ប្រទេស​ចិន​។
​ ​
​តែ​ទោះជា​យ៉ាងនេះ​ក្ដី គេ​ត្រូវ​រង់ចាំ​រហូតដល់​ជិត​១៥០​ឆ្នាំ ក្រោយមក​ពោលគឺ រហូតដល់ ឆ្នាំ​២២៣ នៃ​គ​.​ស ទើប​សម្ព័ន្ធភាព​តាមផ្លូវ​ទូត​រវាង​ខ្មែរ​និង​ចិន​មាន សភាព​ជាក់ច្បាស់​ហើយ​សកម្ម​ឬ​មមាញឹក​ជាទីបំផុត​។ បើ​យើង​តាមដាន​ដោយ​យកចិត្តទុកដាក់​លើ​ទិដ្ឋភាព​រួម នៃ​សង្គម​ខ្មែរ ដែល​កាលនោះ​ស្រុក​ខ្មែរ​ត្រូវ ចិន​តាំង​ឈ្មោះ​មួយទៀត​គឺ ហ្វូណន ពី​ដើម​ស​.​វ​ទី​៣ ដល់ ស​.​វ​ទី​៧​។
​ ​
​គេ​ក៍​បានដឹង​ច្បាស់​ថែមទៀត​ថា បន្ទាប់មក​នៅ ឆ្នាំ​៦១៦ ស្រុក​ខ្មែរ​មានឈ្មោះ​មួយទៀត​គឺ ចេនឡា ដែល​ធ្លាប់ជា​សាមន្តរដ្ឋ​របស់ ហ្វូណន ហើយ​ក្រោយពី
​ឆ្នាំ​៦៤៩ ឈ្មោះ ហ្វូណន ត្រូវបាន​ផ្លាស់​ដោយ ចេនឡា ដែល​ក្លាយទៅជា​ឈ្មោះ​នៃ​ប្រទេស កម្ពុជា ជា​រៀង​រហូតដល់​សព្វថ្ងៃ​។ សូមជម្រាបថា ពាក្យ​ស្រុក​
​ខ្មែរ​ក៍​ត្រូវបាន​គូសបញ្ជាក់​តាមរយៈ​សិលាចារឹក​មួយចំនួន​និយាយ​សំដៅ ប្រទេស​កម្ពុជា ក្នុងសម័យ​អង្គរ ផងដែរ​។​
​ ​
​សុវណ្ណ​ភូមិៈ​
​ដោយ​កង្វះ​ឯកសារ ជាពិសេស​សិលាចារឹក ជា​សម័យ ចេនឡា បានជា​ប្រវត្តិវិទូ​បរទេស​ជាពិសេស​អ្នកស្រាវជ្រាវ​ថៃ​បាន​សន្និដ្ឋានថា ពាក្យ​សុវណ្ណ​ភូមិ​គឺ​ហៅ សំដៅលើ​ប្រទេស​ថៃ​បច្ចុប្បន្ន​។ ម្យ៉ាងវិញទៀត​មាន​អ្នក​ប្រវត្តិវិទូ​ខ្លះ​ហ៊ាន​អះអាង​ផងដែរ​ថា ពាក្យ​នេះ​គឺ​សំដៅលើ​ទីតាំង​ណាមួយ​ដែល​អាច​មិនមែនជា​ឈ្មោះ​នៃ ប្រទេស​ណាមួយ​ឱ្យ​ជាក់លាក់​។ ពំនោល​បែបនេះ​មិន​ត្រឹមត្រូវ​ទេ​ព្រោះថា ក្នុង​សម័យបុរាណ​វាក្យសព្ទ​នេះ​សំដៅ ទីកន្លែង និង​ប្រទេស ផងដែរ ឬ​ក៍​ប្រទេស​និង បុគ្គល​ផងដែរ​។
​ ​
​យើង​អាច​ដឹង​បញ្ហា​នេះ​យ៉ាង​ជាក់ច្បាស់​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង​តាមរយៈ​សិក្សា​ចារឹក​ខ្មែរ និង​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ​នា​សម័យបុរាណ ដែលជា​ឯក​
​សារ​រឹង​។ នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន ដែលជា​ទឹកដី​ដើម​របស់ ហ្វូណន ការសិក្សា​ប្រៀបធៀប​រវាង​ស្ថានីយ៍​មួយចំនួន​ដូចជា អ៊ូ​ថង និង នគរ​បឋម (​យុគ​ដើម​សម័យ​)
​ក្នុងប្រទេស​ថៃ និង​នៅ អូរ​កែវ (​កម្ពុជា​ក្រោម​) និង អង្គរបុរី បាន​សន្និដ្ឋានថា សុវណ្ណ​ភូមិ ស្ថិតក្នុង​ប្រទេស​ថៃ​បច្ចុប្បន្ន​។ ការសន្និដ្ឋាន​នេះ​ត្រូវ​ពឹង​ផ្អែកលើ​បុរាណ​
​វត្ថុ​ដូចជា គ្រាប់អង្កាំ គ្រឿងអលង្ការ និង រូបិយវត្ថុ ជាដើម​ដែល​គេ​បាន​រកឃើញ​។​
​ ​
​អាស្រ័យ​ដោយបាន​ឃើញ​ទិន្នន័យ​ខាង​បុរាណវិទ្យា​យ៉ាង​សន្ធឹកសន្ធាប់ ធ្វើឱ្យ​អ្នក​ប្រវត្តិវិទូ​ថៃ​បាន​សន្មត​ថា ប្រទេស​ថៃ​សព្វថ្ងៃ គឺជា​ទឹកដី នៃ​អតីត​សុវណ្ណ​ភូមិ ដែល​បាន​ពិពណ៌នា​ដោយ​លោក​ភូមិសាស្ត្រ​វិទូ ប្ត៉ូ​លេ​មេ នា​ដើម​ស​.​វ​ទី​១ នៃ​គ​.​ស​។​
​ ​
​រីឯ​អ្នក​ប្រវត្តិវិទូ​ខ្មែរ​ដោយ​ពឹង​ផ្អែកលើ​ការចងចាំ​រួម​គួបផ្សំ និង​កំណត់ត្រា​ចិន ស្ដីពី​ប្រទេស គិ​ន​លិ​ន ដែល​បញ្ជាក់​ដោយ​វត្ថុ​បុរាណ​នៅ​អតីត​ព្រះ​រាជធានី អង្គ​បុរី
​ដែលមាន​កំពង់ផែ​សមុទ្រ​អូរ​កែវ​បាន​សន្និដ្ឋានថា ដែនដី​ខ្មែរ​នា​សម័យបុរាណ​គឺ សុវណ្ណ​ភូមិ យ៉ាងពិត​ប្រាកដ​។ មួយវិញទៀត​ដែនដី​បុរាណ​ខ្មែរ​ដែល​ប្រែ​ថា
​សុវណ្ណ​ភូមិ គឺជា ភូមិ​ជ័យ នា​សម័យបុរាណ​បាន​លាតសន្ធឹង​ពី ឈូង​សមុទ្រ​ខាងត្បូង (​ចិន​) ទៅដល់​ឈូង​សមុទ្រ​សៀម បច្ចុប្បន្ន​ដោយ​ថែមទាំង​គ្រប​លើ​
​ជ្រោយ​មល​យូ​ផងដែរ​។
​ ​
​ទោះបីជា​ទីតាំង​នៃ សុវណ្ណ​ភូមិ ដែលជា​មជ្ឈមណ្ឌល​កណ្តាល​វប្បការ​ដ៏​មហា​រុងរឿង​ត្រូវ​នឹង​ភូមិសាស្ត្រ​របស់ ហ្វូណន ដែល​កាល​ប្បវត្តិ​ចិន​បាន​កត់​ត្រាទុក​ក្ដី ក៍​ប៉ុន្តែ​ពុំមាន​សិលាចារឹក​ណាមួយ​បញ្ជាក់​ពី​បញ្ហា​នេះឡើយ​។
​ ​
​ម្យ៉ាងវិញទៀត​យើង​គ្រាន់តែ​ដឹងថា ទឹកដី​សុវណ្ណ​ភូមិ ជា​តំបន់​ដ៏​មហា​រុងរឿង​ដែល​ត្រូវ​នឹង​ពាក្យ រ៉ូ​ម៉ាំង (Roman) Chernosese ដែលមាន​ន័យ​ដូច​ពាក្យ សំស្ក្រឹត គឺជា​ដែនដី​មាស​។ មានកំណត់​ត្រា​រ៉​ម៉ាំង ដែល​និយាយ​ពី​ការជួញដូរ​មាស និង​គ្រឿងទេស ដែល​ទីក្រុង​រ៉ូម ត្រូវការ​បំប៉ន​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី​ព្រះនាម​មហា ក្សត្រ​អង្គណា​ដែល​បាន​គ្រង​រាជ​លើ ដែនដី​សុវណ្ណ​ភូមិ ក៍​បានកំណត់​ឬ​កត់ត្រា​ក្រៅពី​មាន​ភស្តុតាង​យ៉ាង​ក្រាស់ក្រែល​រួមទាំង​ឈ្មោះ​នៃ​កំពង់ផែ​សមុទ្រ​ដែល​គេ​
​បាន​រកឃើញ​។
​ ​
​ដូច្នេះ​បញ្ហា​ចម្បង គឺ​ចោទឡើង​ថា ដែនដី​សុវណ្ណ​ភូមិ ត្រូវបាន​ស្ថិតនៅក្រោម​អំណាច​របស់​ជនជាតិ​ណា ខ្មែរ ឬ មន ? ដោយហេតុថា សុវណ្ណ​ភូមិ ដែល​ត្រូវ​នឹង​
​ឈ្មោះ ហ្វូណន ដែល​ចិន​ហៅ​ប្រទេស​កម្ពុជា តាំងពី ស​.​វ​ទី​១ ដល់​ពាក់កណ្តាល ស​.​វ​ទី​៧ ហើយ ហ្វូណន គឺជា​ការច្របាច់បញ្ចូល​គ្នា​នៃ​សហគមន៍​មន​.​ខ្មែរ
​ទាំងឡាយ​ឱ្យ​ស្ថិតក្រោម​អំណាច​តែមួយ​គឺ​អំណាច ហ្វូណន​។ ព្រោះថា គ្មាន​ប្រទេស​ណា​ក្រៅពី ហ្វូណន ធំ​ហើយ​ចាស់​ជាងគេ​នៅក្នុង​ជ្រោយ​ឥណ្ឌូចិន​យើង​
​នេះ​ក្នុង ស​.​វ​ទី​១ ដល់​ស​.​វ​ទី​៧​។ សូម្បីតែ​ប្រទេស​លិ​ន​យី ឬ​ចម្ប៉ា ក៍​ត្រូវបាន​ប្រសូត្រ​ឡើង​ក្រោយពី អាណាចក្រ​ហ្វូណន (​នៅ​ពាក់កណ្តាល ស​.​វ​ទី​២)​។ ដូច្នេះ
​ហ្វូណន និង លិ​ន​យី បាន​អនុវត្ត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ នយោបាយ​ឥណ្ឌា ដែលមាន​របប​គ្រប់គ្រង របប​រាជាធិបតេយ្យ​។
​ ​
​ថ្មីៗ​នេះ​មានការ​រកឃើញ​នូវ សិលាចារឹក​ជា​ភាសាសំស្ក្រឹត មួយ​ផ្ទាំង​គឺ Ka ៥២៨ នៅ វត្ត​គិរី​ស្ដេច​គង់ ស្ថិតក្នុង ភូមិ​ចា ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយ​ដែល​លោក​សាស្ត្រាចារ្យ​បុរាណ​វិទូ​ខ្មែរ​មួយចំនួន​កំពុងតែ​សិក្សា​ស្រាវជ្រាវ​។ សិលាចារឹក​នេះ​មាន​សារ​សំខាន់បំផុត​សម្រាប់​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា​ព្រោះថា វា​ជា​ភស្តុតាង​តែមួយគត់​ដែល​បង្ហាញថា ព្រះមហាក្សត្រ ដែល​បាន​គ្រប់គ្រង ដែនដី​សុវណ្ណ​ភូមិ គឺជា ព្រះបាទ​ឥសាន​វ​ម៌្ម​ទី​១ (​វរ្ម័ន​ក៍បាន​) (​គ​.​ស​៦១៥-៦៣៧) ដែលជា​ព្រះមហាក្សត្រ​ខ្មែរ​ស្ថាបនិក នៃ​ព្រះ​រាជធានី​ឥសាន​បុ​រៈ នៅក្នុង ខេត្តកំពង់ធំ បច្ចុប្បន្ន​។ ពាក្យស្លោក​មួយ នៃ​សិលាចារឹក​ចារ​នៅ ឆ្នាំ​៦៣៣ មុន​ទ្រង់​សោ​
​យ​ទិវង្គត​នៅ ឆ្នាំ​៦៣៥ បាន​ពិពណ៌នា​ថា ព្រះអង្គ​បាន​ត្រួតត្រា​លើ សុវណ្ណ​ភូមិ ទាំងមូល​និង​លើ​សាមន្តរដ្ឋ​ទាំងឡាយ​ហើយ​មាន​ព្រំដែន​ទល់នឹង​ចិន​ហើយ​ទល់ នឹង​សមុទ្រ​។
​ ​
​ដូច្នេះ​យើង​អាចសន្និដ្ឋាន​បាន​ដោយ​សុក្រឹត​បំផុត​ថា នា​ស​.​វ​ទី​៧ ក្នុង​រជ្ជកាល ព្រះបាទ​ឥសាន​វ​ម៌្ម​ទី​១ ប្រទេស​កម្ពុជា មានឈ្មោះ​មួយទៀត​គឺ សុវណ្ណ​ភូមិ ដោយ ការណ៍​នេះ​សមស្រប​នឹង​ភូមិសាស្ត្រ ជាវ​ត្តិ​សាស្ត្រ របស់​ពូជសាសន៍​ខ្មែរ គឺ​នេះ​ជាការ​ស្នើ​របស់​យើង​ដែល ហ្វូណន ដោយ​ឥត​ក្លែងក្លាយ​។​
​ ​
​ឈ្មោះ​ប្រទេស​ទាំងពីរ​នេះ គឺជា​ឈ្មោះ​ដែល​ចិន ហៅ​ប្រទេស​កម្ពុជា នា​សម័យ ហ្វូណន និង ចេនឡា ដែលជា​រដ្ឋ​ចំណុះ​ឬ​សាមន្តរដ្ឋ តែ​ឥឡូវនេះ​នៅ ឆ្នាំ​២០១៧ យើង​ទើបតែ​ដឹងថា ខ្មែរ​ហៅ​ឈ្មោះ​ប្រទេស​របស់ខ្លួន​ថា សុវណ្ណ​ភូមិ​។ រីឯ​ពាក្យ កម្ពុជទេស ឬ ប្រទេស​កម្ពុជា គឺជា​ឈ្មោះ​ដែល​ត្រូវបាន​បង្កើតឡើង​នា​សម័យអង្គរ ក្នុង​រាជ​របស់ ស្ដេច​ជ័យ​វ​ម៌្ម​ទី​២ និង ស្ដេច​យ​សោ​វ​ម៌្ម​ទី​១ ដែលជា​សម័យកាល​ដ៏​រុងរឿង​របស់​ប្រទេស​កម្ពុជា​៕ Tp