​សៀវ ង៉ុ​យ និង មាស សុជាតិ ស្វាគមន៍​ភ្ញៀវ​ថៃ លើស​ង្វៀន Wurkz

921
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: អ្នក​ប្រដាល់ សៀវ ង៉ុ​យ ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ នៃ​សមាគម​ប្រដាល់ ក្រសួងការពារជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ ហ្វា ម៉ៃ (Fa Mai) លើស​ង្វៀន Wurkz របស់​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃទី​៩ មិថុនា ស្អែក​នេះ ។​

សៀវ ង៉ុ​យ​

​សៀវ ង៉ុ​យ មួយរយៈ​នេះ ហាក់​បង្ហាញ​នូវ ការស្រុតចុះ​យ៉ាងខ្លាំង ទោះបី​ការប្រកួត​របស់គេ តែងតែ​ធ្វើឡើង ៥ ទឹក​ពេញ ក៏ពិតមែន តែ​លទ្ធផល​ចុងក្រោយ គឺ​បរាជ័យ​។ គេ​ជា​អ្នក​ប្រដាល់ ចិត្តធំ ទោះបី​គូប្រកួត​ខ្លាំង ជាងគេ​ក៏ដោយ ក៏​គេ​នៅតែ​បន្ត​វាយ​សម្រុក លើ​គូប្រកួត​ដែរ ។​

​ចំពោះ ហ្វា ម៉ៃ វិញ គេ​ក៏​ជា​អ្នក​ប្រដាល់ ដែល​មិន​ស្រួល​បង្ក្រាប​នោះទេ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧៦​ដង ឈ្នះ​៦៤​ដង និង​ចាញ់​១២​ដង ។ ចំពោះ សៀវ ង៉ុ​យ​វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៩៩​ដង ឈ្នះ​៧៨​ដង ចាញ់ ១៦​ដង ស្មើ​ពិន្ទុ​៥​ដង និង​ធ្លាប់​វាយ​គូប្រកួត ឲ្យ​សន្លប់​បាន ចំនួន​៣០​ដង ។ ជំនួប​រវាង សៀវ ង៉ុ​យ ជាមួយ​ហ្វា ម៉ៃ​មិនទាន់ អាច​កំណត់ថា នរណា​ចាញ់ នរណា​ឈ្នះ នោះឡើយ ។​

ហ្វា ម៉ៃ​

​អ្នក​ប្រដាល់​កណ្ដាប់ដៃ​យក្ស មាស សុជាតិ របស់​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ទួង សាក់ (Tuong Sak) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៧ គីឡូក្រាម ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ពុំ​ធ្លាប់​ប្រកួត​គ្នា ពីមុនមក​ទេ ហើយ​នេះ ក៏​ជា​លើកដំបូង​ដែរ ដែល​អ្នក​ប្រដាល់​ថៃ​រូបនេះ ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។​

មាស សុជាតិ

​សុជាតិ មាន​ប្រវត្តិ​ប្រកួត ចំនួន​៨៦​ដង ឈ្នះ​៦៤​ដង ចាញ់​២០​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ អ្នក​ប្រដាល់​រូបនេះ មាន​កណ្ដាប់ដៃ​ធ្ងន់ មុខ​ស្វិត ទាត់​ចេញ ក៏​ធ្ងន់ និង​វ៉ៃ​ហ៊ាន​ប្ដូរ ដោយ​គ្មាន​ញញើត ។ ចំពោះ ទួង សាក់​វិញ មិនដឹងថា ស្ទីល​គេ​វ៉ៃ របៀប​ណា​ឡើយ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៥​ដង ឈ្នះ​៦៤​ដង និង ចាញ់​១១​ដង ។ ជំនួប​រវាង អ្នក​ប្រដាល់​ទាំង ២ រូបនេះ មិនដឹងថា នរណា​ឈ្នះ​នោះទេ ។​

​ទួង សាក់​

​ឃឹម ពេជ្រ​ចិន្ដា ក្លិប​កុលបុត្រ​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ គង់ សំបូរ ក្លិប​គុហារ​ព្រហ្ម​ជ័យ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ពួកគេ​សុទ្ធតែជា​អ្នក​ប្រដាល់ ជើងចាស់​ដូចគ្នា ពួកគេ​នឹង​ប្រកួត​គ្នា គ្រប់ទឹក​ជាមិនខាន ។ សូត្រ សាណូ ក្លិប​បក្សី​ស្លាប​ដែក ប្រកួត​ជាមួយ ឡុង សំណាង ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v

សៀវ ង៉ុ​យ​-​ហ្វា ម៉ៃ​
មាស សុជាតិ​-​ទួង សាក់​