​សំឡេង​តន្ត្រី​ភោជនីយដ្ឋាន​បាសាក់​លេន​កំពុង​រំខាន​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​

548
ចែករម្លែក

ដោយៈ ឌឹ​មូ​ន​/​ភ្នំពេញ​៖​លិខិត​មួយ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ផ្ញើមក​សារព័ត៌មាន​រស្មី​កម្ពុជា បានឱ្យដឹងថា​តំបន់​ផ្នែក​ខាងត្បូង​វិមានឯករាជ្យ​គឺ​សំបូរ​ទៅដោយ​ហាង​និង​ភោជនីយដ្ឋាន​ដែល​កាន់កាប់​ដោយ​ជនបរទេស​និង​ខ្មែរ​។​ភោជនីយដ្ឋាន​បាសាក់​លេន​មាន​ម្ចាស់​ជា​ជនជាតិខ្មែរ​និង​មាន​តន្ត្រី​កំដរ​អារម្មណ៍​ចាប់ពី​ម៉ោង​៧:៣០​ល្ងាច​រហូតដល់​ម៉ោង​១២:៣០​កណ្តាលរាត្រី​ឬ​ពេលខ្លះ​អាច​ទៅដល់​ម៉ោង​៣​ភ្លឺ​។​

​សំឡេង​ភ្លេង​តន្ត្រី​បាន​បង្ក​ជា​សំឡេង​ខ្លាំងៗ រំខាន​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​ជាខ្លាំង​។ ភោជនីយដ្ឋាន បាសាក់ លេន ស្ថិតនៅ​លើផ្លូវ ៣០៨ ផ្ទះ​លេខ ១៤c សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន បាន​បើក​ដំណើរការ​អំឡុងពេល​ពិធីបុណ្យ​អុំទូក​។​ក្នុងផ្ទះ​ដែល​បើកចំហ​គ្មាន​ការបិទបាំង​ឬ​ការទប់ស្កាត់​សំឡេង​ទាល់តែសោះ​។​

លិខិត​នោះបាន​និយាយទៀតថា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​ទីតាំង​ភោជនីយដ្ឋាន​បាសាក់​លេន​អ្នកខ្លះ​បានដាក់​ពាក្យ​ប្តឹង​អ្នកខ្លះ​បាន​ទូរស័ព្ទ​ផ្ទាល់​ទៅ​មន្ត្រីសង្កាត់​ទន្លេបាសាក់​និង​មន្ត្រី​ខណ្ឌ​។​ពេល​ទទួលបាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​មន្ត្រីសង្កាត់​និង​ខណ្ឌ​បាន​ចុះមក​ទីតាំង​ផ្ទាល់​ដើម្បី​អប់រំ​ណែនាំ​ម្ចាស់​ភោជនីយដ្ឋាន​ឱ្យ​បន្ថយ​សំឡេង​តន្ត្រី​និង​ធ្វើ​ជ​ញ្ចាំ​ង​បិទបាំង​កុំឱ្យ​សំលេង​។​

​ប៉ុន្តែ​បន្ទាប់ពី​មន្ត្រីសង្កាត់​និង​ខណ្ឌ​បានធ្វើ​ការណែនាំ​អប់រំ​រួចហើយ​ម្ចាស់​ភោជនីយដ្ឋាន​បាសាក់​លេន​មិនបាន​គោរព​តាម​ការណែនាំ​នេះ​ទេ​ថែមទាំង​កាន់តែ​ផ្គើន​ទៅៗ​គឺ​លេង​តន្ត្រី​កាន់តែខ្លាំង​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​សំឡេង​តន្ត្រី​បាន​រំខាន​យ៉ាងខ្លាំង​ដល់​មនុស្ស​ចាស់ និង​ក្មេង​សម្រាក​មិនបាន​ជា​រៀងរាល់​យប់ ក្មេង​តូចៗ​រៀន​មិន​ចូល​និង​ធ្វើ​កិច្ចការ​សាលា​មិន​បានល្អ ។

​ភោជនីយដ្ឋាន​ដែលមាន​ម្ចាស់​ជា​ជនជាតិ​បរទេស​ពេលដែល​មន្ត្រីសង្កាត់​ចុះ​ណែនាំ​គឺ​ពួកគាត់​គោរព​និង​ធ្វើតាម​មិនដែល​ហ៊ាន​បំពាន​ទេ​ខុស​អ្វី​តែ​ភោជនីយដ្ឋាន​ដែលមាន​ម្ចាស់​ជា​ខ្មែរ​មួយ​នេះ​មិនដឹង​គាត់​មាន​ខ្សែ​និង​អំណាច​ប៉ុណ្ណា​ទេ​បានជា​មិន​ធ្វើតាម​ការណែនាំ​របស់​អា​ជ្ញា​ធ​រសោះ​។​លិខិត​នោះបាន​ឱ្យដឹងទៀតថា​ម្ចាស់​ភោជនីយដ្ឋាន​គិតតែ​ផល​ប្រ​យោ​ជ​ន៏​ផ្ទាល់ខ្លួន​មិន​គិតពី​ការរំខាន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជុំវិញ​តំបន់​នោះ​ទាល់តែសោះ ។

ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជុំវិញ​ភោជនីយដ្ឋាន​បាសាក់​លេន​សូម​សំណូមពរ​យ៉ាងទទូច​ដ​ល់​អាជ្ញាធរ​ពាក់ព័ន្ធ​មេត្តាជួយ​ព​ន្លឿ​ន​ក្នុងការ​ដោះស្រាយ​ករណីនេះ​ឱ្យបាន​ឆាប់រហ័ស​ផង​។​សារព័ត៌មាន​រស្មី​កម្ពុជា​មិនអាច​ទាក់ទង​ម្ចាស់​ភោជនីយដ្ឋាន​បាសាក់ លេន ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​ករណីនេះ​ទេ​៕S/