​ស្តាប់​ការរៀបរាប់​របស់​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ខេត្តសៀមរាបជូន​រដ្ឋមន្ត្រី​ជ្រាប​

102
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ប្រភពពី​មន្ត្រី​ក្រ​សូង​កសិកម្ម​បានឱ្យដឹង​ថា​កាលពី​ព្រឹក​ថ្ងៃទី​២​ខែឧសភា​ឆ្នាំ​២០២០​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​អមដំណើរ​ដោយ​លោក​អ៊ុន​សំអាត​រដ្ឋលេខាធិការ​,​លោក​អេង​ជា​សាន​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​។​

​លោក​កែវ​អូ​ម៉ាលី​ស្ស​ប្រតិភូ​រាជ​រដ្ឋ​ភិ​បាល​កម្ពុជា​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ព្រៃឈើ​,​លោក​ង៉ាន់​ភិ​រុណ​អភិបាលរង​ខេត្ត​,​លោក​ទា​គឹម​សុទ្ធ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​និង​សហការី​។​លោក​បាន​អញ្ជើញ​ចុះមក​ពិនិត្យ​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្តោ​,​ត្រី​ប្រា​,​និង​ត្រី​ពោ​,​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ត្រី​លោក​លី​ហាំង​សេង​ស្ថិតនៅ​ភូមិ​ស្វាយព្រៃ​សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប​និង​លោក​តូ​លៀង​ធឹង នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​ហាំង​សេង​បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ឱ្យដឹងថា​លោក​បាន​ចាប់យក​របរ​ចិញ្ចឹម​ត្រី​តាំងពី​ឆ្នាំ​២០១៧​មកទល់​បច្ចុប្បន្ន​កសិដ្ឋាន​ពង្រីក​ផ្ទៃដី​បាន​៥០​ហិកតា​មាន​ស្រះ​ចិញ្ចឹម​១៩​។​ស្រះ​នីមួយៗ​មាន​ទំហំ​៧.០០០​ម៉ែត្រ​ការេ​ប្រើ​ពលកម្ម​សរុប​៣០​នាក់​។​អនុវត្តតាម​គោលការណ៍​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដូចជា​ការផ្តល់​ចំណី ការសម្អាត​ស្រះ​ត្រី ការដាក់​កូន​ត្រី ការគ្រប់គ្រង ប្រើប្រាស់ និង​សម្អាត​ទឹក​។​ល​។ ដែល​ទទួលបាន​ពី​មន្ត្រី​ជំនាញ​របស់​មន្ទីរ​និង​រដ្ឋបាល​ជលផល​។

​បច្ចុប្បន្ន ជា​មធ្យម​អាច​ប្រមូល​ផល​បាន​ពី​១,៥០០-២,០០០​តោន​/​ឆ្នាំ ទទួលបាន​ចំណូល​សរុប ១,៥-២​លាន​ដុល្លារ​/​ឆ្នាំ (​មិនទាន់​ទូទាត់​ចំណាយ​)​។ ចេញពី​កសិដ្ឋាន​លោក លី ហាំង​សេង លោក​បន្តដំណើរ​មក​ស្រះ​ចិញ្ចឹម​ត្រី​របស់លោក តូ លៀង​ធឹង នៅ​ភូមិ​អារញ្ញ សង្កាត់​សៀមរាប​។

​លោក តូ លៀង​ធឹង គាត់​ចិញ្ចឹម​ត្រី​ឆ្តោ​ជា​លក្ខណ​:​គ្រសារ ក្នុង​ស្រះ​ទំហំ​៨ ៦០០ ម៉ែត្រ​ការេ ប្រើប្រាស់​ពលកម្ម​ក្នុង​គ្រួសារ និង​ជួល​ពី​ខាងក្រៅ​។ ជា​មធ្យម​ត្រី​ឆ្តោ​ចិញ្ចឹម​រយ​:​ពេល ៨​ខែ មាន​ទម្ងន់​២,៥​គីឡូ​ក​ក្រាម​អាច​ប្រមូល​ផល​បាន​ជាង​៦០​តោន​/​ឆ្នាំ​ហើយ​ក្នុង​១​ឆ្នាំ​គាត់​អាច​រកចំណូលបាន ១៨​ម៉ឺន​ដុល្លារ​(​មិនទាន់​ទូទាត់​ថ្លៃដើម​)​។​

​ក្នុង​ឆ្នាំ​២០១៩​ត្រី​ទាំងពីរ​ប្រភេទ​មាន​ទីផ្សារ​និង​តម្លៃ​ល្អប្រសើរ​ដែល​ធ្វើឱ្យ​ពួកគាត់​មាន​កម្លាំងចិត្ត​ចង់​ពង្រីក​ផលិតកម្ម​ដើម្បី​ធានា​បរិមាណ​ផ្គត់ផ្គង់​ក្នុង​ខេត្ត​និង​នាំចេញ​។​ប៉ុន្តែ​បញ្ហា​នៅត្រង់ថា​ទុនវិនិយោគ​ដែល​ខ្ចី​ពី​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ​ឯកជន​មានការ​ប្រាក់​ខ្ពស់​ពេក​នេះ​បើតាម​ម្ចាស់​កសិដ្ឋាន​បានលើកឡើង​។


​សំខាន់​ជាង​នេះ​ខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍ សេចក្តីត្រូវការ​ស្បៀង (​អង្ករ ត្រី សាច់ បន្លែ ផ្លែឈើ​)​គឺមាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​ប៉ុន្តែ​ដោយសារ​ស្ថានការណ៍​ជំងឺឆ្លង​សកល​កូ​វីដ​-១៩​ធ្វើឱ្យ​តម្រូវការ​ទីផ្សារ​និង​តម្លៃ​ត្រី​មានការ​ធ្លាក់ចុះ​ពី​១២.០០០​រៀល​/​គីឡូក្រាម​ក​នៅត្រឹម​១០.០០០​រៀល​/​គីឡូក្រាម​។​ពួកគាត់​ទាំងពីរ​នាក់​សង្ឃឹម​និង​ជឿជាក់​អនាគត​ដ៏​ខ្លី​បន្ទាប់ពី​ស្ថានភាព​ជំងឺឆ្លង​ត្រឡប់​ទៅរក​ស្ថានភាព​ប្រក្រតី​ទាំង​ទីផ្សារ​និង​តម្លៃនឹង​បានល្អ​ប្រសើរ​ជា​បន្តបន្ទាប់​ឡើងវិញ​។

​ពិនិត្យឃើញ​ទិដ្ឋភាព​និង​សកម្មភាព​ប្រមូល​ផល​ត្រី​ទាំងពីរ​កន្លែង​រួចមក​លោក​រដ្ឋមន្ត្រី​និង​លោក​អភិបាលរង​ខេត្ត​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកាន់យក​របរ​ចិញ្ចឹម​ត្រី​ដើម្បី​ចូលរួមចំណែក​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​និង​កាត់បន្ថយ​ការនាំ​ចូល ។


​បើទោះជា​តម្រូវការ​ទីផ្សារ​និង​តម្លៃ​មានការ​ធ្លាក់ចុះ​បន្តិច​ក្តី​លោក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ឱ្យ​ពួកគាត់​បន្ត​រក្សា​មុខរបរ​នេះ រង់ចាំ​ស្ថានភាព​ល្អប្រសើរ​ឡើងវិញ ពីព្រោះ​នេះ​គឺជា​អាជីព​យ៉ាងរឹងមាំ និង​ជា​ប្រភព​ចំណូល​ក្នុង​គ្រួសារ យើង​មានបទពិសោធន៍ និង​ចុះ​ទុនវិនិយោគ​ជាច្រើន ។​

​ដូច្នេះ​ត្រូវ​អត់ធ្មត់​តស៊ូ​រង់ចាំ​ឱកាសល្អ​វិញ​។​ឆ្លៀត​យក​ឱកាស​នេះ​លោក​បាន​ណែ​នាំឱ្យ​រដ្ឋបាល​ជលផល​និង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​ជួយ​ទំនាក់ទំនង​រក​ឈ្មួញ​នៅ​ទីក្រុង​ភ្នំពេញ​និង​ទីផ្សារ​ក្រៅពី​ខេត្តសៀមរាប​ដើម្បី​ជួយ​រំដោះ​ផល​ត្រី​ដែលមាន​ក្នុង​ស្តុក​។​នៅក្នុង​ស្ថានភាព​ល្អប្រសើ​រ​គួរ​ជួយ​រៀបចំ​ផែនការ​ផលិតកម្ម​និង​អនុវត្ត​បច្ចេកទេស​បាន​ត្រឹមត្រូវ​ដើម្បី​ធានា​និរន្តរភាព​នៃ​ការផ្គត់ផ្គង់ និង​ឈានទៅ​ធ្វើការ​កែច្នៃ​សាច់​ត្រី​ហ្វី​ឡេ​ដើម្បី​នាំចេញ​។

​គួរ​ជម្រាបជូន​ថា​នៅ​ទូទាំង​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០១៩​មានលទ្ធភាព​ផ្គត់ផ្គង់​ត្រី​ឲ្យ​ទីផ្សារ​ក្នុងស្រុក​ទាំង​ផល​ត្រី​ចាប់ពី​ប្រភពទឹក​ធម្មជាតិ និង​ពី​វារីវប្បកម្ម (​ចិញ្ចឹម​ក្នុង​ស្រះ ១.១៥០ បែ ៨១០ និង​ចិញ្ចឹម​ក្នុង​តង់​ប្លា​ស្ទីក​៦៣)​មាន​បរិមាណ​សរុប​១៧.១៤៤​តោន​។​ទីផ្សារ​ក្នុង​ខេត្ត​ត្រូវការ​ផល​ត្រី​ស្រស់ ១៣.១៨៥​តោន សល់​ពីនេះ​សម្រាប់ធ្វើ​ការកែច្នៃ​ជា​ប្រហុក ផ្អក មាំ ត្រីងៀត ចំណី​សត្វ ទឹកត្រី​និង​នាំ​ចេញទៅ​ទីផ្សារ​ក្រៅ​ខេត្ត​។​

​ដោយឡែក​៤​ខែ​ដើមឆ្នាំ​២០២០​នេះ​ផល​ចាប់​សរុប​បាន​ចំនួន​៤.៦៩៤​តោន​ក្នុងនោះ​ចាប់ពី​បែ​បាន ២៧១០​តោន​(​ត្រី​រ៉ស់​ត្រី​ឆ្តោ​ត្រី​ប្រា​ត្រី​អណ្តែង​)​ចាប់ពី​ស្រះ​បាន​១.៩៨៤​តោន​(​ត្រី​ប្រា​ត្រី​អណ្តែង ត្រី​ក្រាញ់ កង្កែប ត្រី​ឆ្ពិន ទី​ឡា​ព្យា​)៕S/​