​ស្ត្រី​ប្រុស​កំពូល​បោក​យក​ឡាន​អ្នកដទៃ​ទៅ​បញ្ចាំ​ជាង​៤០​គ្រឿង​,​ម្ចាស់​រថយន្ត​សូម​ទាក់ទង​សមត្ថកិច្ច​

1799
ចែករម្លែក
ស្រីប្រុសកំពូលបោក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ចាប់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​បីនាក់​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៤ ខែមេសា​។ ពាក់ព័ន្ធ​ករណី​ជួល​រថយន្ត អ្នកដទៃ ចំនួន​៤២​គ្រឿង​រួច​យកទៅ​បញ្ចាំ ។​

មន្ត្រីអាវុធហត្ថ​បញ្ជាក់ថា ​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ទី​១-​ឈ្មោះ ឃា​ម រដ្ឋា ហៅ យ៉ា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ,២.​ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​និង ៣.​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ​។​

​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ នុប សុ​វណ្ណា ជា​អាជីវករ នៅ​ខេត្តកណ្តាល និង ឈ្មោះ អឿន ឡោ​ជា​អាជីវករ​នៅ​សង្កាត់​គោក​ឃ្លាង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​ពួកគេ​ទាំងពីរ​នាក់​(​ឈ័ន​ភក្តី​និង​ផេង​លី​)​បាន​ជួល​រថយន្ត​ឱ្យទៅ​ជនសង្ស័យ​ឈ្មោះ​ឃា​ម​រដ្ឋា​ហៅ​យ៉ា​តាំងពី​អំឡុង​ខែមីនា​ដល់​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ដោយ​ឈ្មោះ​នុប​សុ​វណ្ណា​បាន​ជួល​រថយន្ត​ឱ្យ​ជនសង្ស័យ​អស់​ចំនួន​៩​គ្រឿង​។​ឯ​ឈ្មោះ​អឿន​ឡោ​បាន​ជួល​រថយន្ត​ឱ្យ​ជនសង្ស័យ​អស់​ចំនួន ៣​គ្រឿង រហូតដល់ ចុងខែ​មករា​ឆ្នាំ ២០១៨​ជនសង្ស័យ​ពុំ​ឃើញ​យកប្រាក់​ថ្លៃឈ្នួល​មក​បង់​និង​ធ្វើ​កិច្ចសន្យា​បន្ត​ហើយ​រក​លេស​ភូតកុហក​គេចវេស​ដោយ​សន្យា​ម្តង​ថ្ងៃនេះ​ម្តង​ថ្ងៃនោះ​ទើប​ពួកគាត់​ដាក់ពាក្យ​បណ្តឹង​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​ស្រាវជ្រាវ​តាមច្បាប់​។

​នៅ​ថ្ងៃទី​១០​ខែមេសា​ឆ្នាំ​២០១៨​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ឃា​មរ​ដ្ឋា​ហៅ​យ៉ា​យកមក​សួរនាំ​។​

​តាម​វិធាន​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក៏ដូចជា​ចម្លើយសារភាព​បាន​ឲ្យ​ដឹងថា​រូបនាង​ពិតជា បាន​ជួល​រថយន្ត​ពី​ម្ចាស់​ទាំង​២​នាក់ ខាងលើ អស់​ចំនួន​១២​គ្រឿង​ពិតប្រាកដ​មែន ។​

​នៅ​ថ្ងៃទី​១២​ខែមេសា​ឆ្នាំ​២០១៨​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ ចំនួន​២​នាក់​បន្ថែមទៀត​គឺ​ឈ្មោះ ឈ័ន ភក្តី ហៅ ស្រ​ម៉ូ​ម ហៅ ពន្លក ភេទ​ប្រុស និង​ឈ្មោះ ផេង លី ហៅ ដា ភេទ​ស្រី​។

​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងបី​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​រកឃើញ​ជនរងគ្រោះ​១៤​នាក់​ផ្សេងទៀត ដែល​ចាញ់កល​ល្បិច​ក្រុម​ឆើត​ទាំង​៣​នាក់​នេះ​ដូចគ្នា​ហើយ​សមត្ថកិច្ច​បាន ទំនាក់ទំនង​ជនរងគ្រោះ​ទាំង​១៤​នាក់មក​ដាក់ពាក្យ​បណ្តឹង​។​សរុប​ជនរងគ្រោះ​ដែល​សមត្ថកិច្ច​បាន​រក​ឃើញ ចំនួន​១៦​នាក់ ត្រូវបាន​ក្រុម​ឆើត​ទាំង​៣​នាក់​ជួល​រថយន្ត​មក​បញ្ចាំ អស់​ចំនួន​៣៤​គ្រឿង​។​

​ដោយយោង​លើ​ភស្តុតាង​ស៊ីសង្វាក់​មិនអាច​ប្រកែក​បាន​ជនសង្ស័យ​ទាំងបី​នាក់ ​ព្រម​សារ​ភាពជា​លើក​ទី​២​ថា ក្រុម ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ពី​ជនរងគ្រោះ​យកមក​បញ្ចាំ​និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន ។​តែ​មិនមែន​ជួល​ត្រឹមតែ​៣៤​គ្រឿង​នោះទេ​គឺ​ពួកនាង​បាន​ជួល​រហូតដល់​ទៅ​៤២​គ្រឿង​ពី​ជនរងគ្រោះ​ទាំង​១៦ និង​ជនរងគ្រោះ​ផ្សេងទៀត ដែល​សមត្ថកិច្ច​មិនទាន់​អាចទាក់ទង​មក​ដាក់ពាក្យ​បណ្តឹង​បាន​។

​សរុប​រថយន្ត​ទាំង​៤២​គ្រឿង​ដែល​ជនសង្ស័យ​បាន​ជួល​ពី​ជនរងគ្រោះ​មក​គឺ​ជនសង្ស័យ​យកទៅ​បញ្ចាំ​អស់ ចំនួន ៣៤​គ្រឿង និង​យកទៅ​ជួល​បន្ត​ចំនួន​៨​គ្រឿង​។ រថយន្ត​៣៤​គ្រឿង​ដែល​ដាក់បញ្ចាំគឺ​នៅលើ ឈ្មោះ វុ​ធ ហៅ រិ​ន ចំនួន​១៤​គ្រឿង​, ឈ្មោះ រិ​ទ្ធ ចំនួន​៤​គ្រឿង​, ឈ្មោះចំរើនចំនួន២គ្រឿង,ឈ្មោះអឿនហៅស៊ិចចំនួន៤គ្រឿង ​, ឈ្មោះ ជា ដា​វិ​ន ចំនួន​៤​គ្រឿង​, ឈ្មោះ ពេជ្រ ចំនួន​៤​គ្រឿង និង​ឲ្យ​ទៅ​ជន មិន​ស្គាល់ឈ្មោះ ៣​នាក់​ផ្សេង ទៀត ចំនួន​៣​គ្រឿង​។ ដោយ​រាល់ពេល​ដាក់បញ្ចាំ គឺធ្វើឡើង​នៅតាម​ផ្លូវ​ម្តុំ​វិមានឯករាជ្យ​,​ម្តុំ​ផ្សារកណ្តាល​,​ម្តុំ​សំណង់​១២,​នៅ​ផា​កវេ​,​នៅ​ហាង​កាហ្វេ​ប្រោ​ន​, នៅ​ហាង​កាហ្វេ​ម៉ា​នី​កា និង​នៅ​ម្តុំ​វិទ្យាល័យ​តាខ្មៅ​។

​រថយន្ត​៨​គ្រឿង​ដែល​ជួល​បន្ត គឺ​នៅលើ​ឈ្មោះ លី ចំនួន​២​គ្រឿង​(​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​), ឈ្មោះ ស៊ិន បុប្ផា ចំនួន​០២​គ្រឿង​, ឈ្មោះ ជា ផាន់​ណា ហៅ ហ៊ុយ ចំនួន​២​គ្រឿង និង ឈ្មោះ ឡាយ ធា​រី ចំនួន​២​គ្រឿង​។​

​បច្ចុប្បន្ន​ជន​ជាប់​ពាក់ព័ន្ធ​ចំនួន​៩​នាក់ ដែល​ទទួល​បញ្ចាំ​រថយន្ត​ខុសច្បាប់​និង​ជួល​បន្ត​ពី​ជនសង្ស័យ ហើយ​គេចខ្លួន កំពុង​ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​។ អ្នក​ទាំង​៩​នាក់​នោះ​រួមមាន​១- ឈ្មោះ ទឹក រដ្ឋា ហៅ​វុ​ធ ហៅ នី ណារិន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៥ ជនជាតិខ្មែរ ស្រុកកំណើត ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ធ្នង់​រលីង ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​២- ឈ្មោះ អ៊ីង ចាន់​ដា​រិ​ទ្ធ ហៅ ជា ផាន់​ណា ហៅ ហ៊ុយ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៩ ជនជាតិខ្មែរ ស្រុក​កំណើត ភូមិ​បត់​រការ ឃុំ​បត់​រការ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​391Eo ផ្លូវ​លេខ​១២៨ ភូមិ​១០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ។​៣- ឈ្មោះ ហែម ដា​រិ​ទ្ធិ ហៅ រិ​ន ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​44 ZA ផ្លូវ​៣៣០ ភូមិ​០៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​៤- ឈ្មោះ យ័ន ណា​វីន ភេទ​ស្រី ឆ្នាំ​កំណើត ១៩៨៤ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ​ត្រពាំងដងទឹក ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ទីលំនៅ​បច្ចុប្បន្ន កំណើត ភូមិ​ត្រពាំងដងទឹក ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​៥- ឈ្មោះ ឈិន ថុល ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៧៨ ជនជាតិខ្មែរ​ស្រុកកំណើត ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ក្រចេះ ខេត្តក្រចេះ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ក្បាល​ជួរ ឃុំ​សំបុក ស្រុក​ក្រចេះ ខេត្តក្រចេះ​-​ឈ្មោះ​តី​ភេទ​ស្រី​អាយុ​ប្រហែល​២៨​ឆ្នាំ​។​៧.-​ឈ្មោះ​ស៊ិន​បុប្ផា​ហៅ​ដា​ភេទ​ស្រី​អាយុ​ប្រហែល​៣៤​ឆ្នាំ ។​៨- ឈ្មោះ ស៊ិន ឈឿន​វិជ្ជា ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ​។​៩- ឈ្មោះ សេរី ហៅ ពេជ្រ ភេទ​ប្រុស អាយុ​ប្រហែល​៣៥​ឆ្នាំ កាន់​ទូរស័ព្ទ​លេខ ០១២ ៨៦៦ ៩៨០ និង លេខ ០១៥ ៦៩៤ ៤១១​។​

មន្ត្រីអាវុធហត្ថ​ប្រាប់ថា ​ដូច្នេះ​បើ​បងប្អូន​បាន​ស្គាល់​និង​មាន​ដំណឹង​ពី​ជនសង្ស័យ​ដែល​គេចខ្លួន​ទាំង​៩ នាក់​ខាងលើ សូម​រាយការណ៍​មក សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ​ទូរស័ព្ទ ០១៧ ៨១ ៨១ ៧១ នោះ​ម្ចាស់​ករណី​នឹងមាន​សា​គុណ​ជូន​។​

​រថយន្ត​ដែល​ក្រុម​ជនសង្ស័យ​បាន​ជួល​ពី​ម្ចាស់​ផ្សេងៗ​គ្នា​យកទៅ​បញ្ចាំ​និង​ដាក់​ជួល​បន្ត មិន​សង​ម្ចាស់​ដើម​វិញ រួមមាន​៖១- ម៉ាក Lexus Rx300 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 2O-8984 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​),២- ម៉ាក Lexus Rx300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2N-9135 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​),៣- ម៉ាក Lexus Rx300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2AP-6971 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​),៤- ម៉ាក Rav4 ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AA-1008 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​),៥- ម៉ាក កាមរី​ឆ្លាម ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2G-2872 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​),៦- ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2D-6012 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​),៧- ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2G-3519 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​),៨- ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2M-4576 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​),៩- ម៉ាក កាមរី​ឆ្លាម ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2H-4067 (​ជួ​លពីឈ្មោះ នុប សុ​វណ្ណា​),១០- ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2I-4644 (​ជួ​លពីឈ្មោះ អឿន ឡោ​),១១- ម៉ាក កាមរី​បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2R-8669 (​ជួ​លពីឈ្មោះ អឿន ឡោ​),១២- ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០០ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AM-7528 (​ជួ​លពីឈ្មោះ អឿន ឡោ​),១៣- ម៉ាក កាមរី ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ខៀវ ស្លាក​លេខ ភ្នំពេញ 2J-3651 (​ជួ​លពីឈ្មោះ ឃុន វណ្ណ​ធឿន​),១៤-​ម៉ាក​កាមរី​ស៊េរី​ឆ្នាំ ២០០២ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2W-7236 (​ជួ​លពីឈ្មោះ អ៊ិត បូរី​),១៥- ម៉ាក​ហាយ​ឡែ​ន ឌ័​រ ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2U-3814 (​ជួ​លពីឈ្មោះ អ៊ិ​ច ប្រុស​),១៦- ម៉ាក ព្រូស ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ (​ជួ​លពីឈ្មោះ អ៊ិ​ច ប្រុស​),១៧- ម៉ាក Lexus RX300 ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AS-1806 (​ជួ​លពីឈ្មោះ ជុំ ពិសី​),១៨- ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2AC-0549 (​ជួ​លពីឈ្មោះ ឈួន បុល​វិនិច្ឆ័យ​),១៩- ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2J-1604 (​ជួ​លពីឈ្មោះ ថុង វ៉ាន់ឌី​),២០- ម៉ាក កាមរី​បា​ឡែ​ន ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2A-2410 (​ជួ​លពីឈ្មោះ ឡុង ពុទ្ធិ​),​ទី​២១- ម៉ាក ហាយ​ឡែ​ន​ឌ័​រ ស៊េរី​ឆ្នាំ​២០០៥ ពណ៌​ទឹកប៊ិច ស្លាក​លេខ ភ្នំពេញ 2AA-9825 (​ជួ​លពីឈ្មោះ ឌិ​ត វ៉ាន់​ថា​),២២- ម៉ាក កាមរី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៩ ពណ៌​ត្រី​ឆ្លូញ ស្លាក​លេខ ភ្នំពេញ 2L-6378 (​ជួ​លពីឈ្មោះ លឹម សារូ​),២៣- ម៉ាក Lexus RX300 ពណ៌​ខ្មៅ ស្លាក​លេខ កំពង់ចាម 2A-3527 (​ជួ​លពីឈ្មោះ ស្រ៊ន់ ខេន​),២៤- ម៉ាក កាមរី​បា​ឡែ​ន ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2AF-4930 (​ជួ​លពីឈ្មោះ ពុធ សា​មាន​),២៥- ម៉ាក Lexus RX300 ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2T-4164 (​ជួ​លពីឈ្មោះ សៀង ឡី​),២៦- ម៉ាក Lexus LX470 ស៊េរី​ឆ្នាំ​១៩៩៨ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2M-7998 (​ជួ​លពីឈ្មោះ យឹម ឌី​),២៧- ម៉ាក Lexus LX470 ស៊េរី​ឆ្នាំ​២០០០ ពណ៌​ទឹកមាស ស្លាក​លេខ ភ្នំពេញ 2O-0430 (​ជួ​លពីឈ្មោះ យឹម ឌី​),២៨- ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០១ ពណ៌​ប្រផេះ ស្លាក​លេខ ភ្នំពេញ 2O-2303 (​ជួ​លពីឈ្មោះ យឹម ឌី​),២៩- ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០២ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AT-1707 (​ជួ​លពីឈ្មោះ យឹម ឌី​),៣០- ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០៣ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AS-9060 (​ជួ​លពីឈ្មោះ យឹម ឌី​),៣១- ម៉ាក Lexus RX300 ស៊េរី​ឆ្នាំ​២០០១ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AS-9050 (​ជួ​លពីឈ្មោះ យឹម ឌី​),៣២- ម៉ាក ហាយ​ឡែ​ន​ឌ័​រ ស៊េរី​ឆ្នាំ​២០០២ ពណ៌​ក្រហម ស្លាក​លេខ ភ្នំពេញ 2AO-8205 (​ជួ​លពីឈ្មោះ យឹម ឌី​),៣៣- ម៉ាក ហាយ​ឡែ​ន​ឌ័​រ ស៊េរី​ឆ្នាំ​២០០២ ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2AH-4531 (​ជួ​លពីឈ្មោះ យឹម ឌី​),៣៤- ម៉ាក ហាយ​ឡែ​ន​ឌ័​រ ស៊េរី​ឆ្នាំ​២០០១ ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2AE-1157 (​ជួ​លពីឈ្មោះ លាស់ ប៊ី​ហ្សី​យ៉ា​),៣៥- ម៉ាក Lexus RX300 មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​),៣៦-​ម៉ាក​LexusRX300​មិន​ចាំ​ស្លាក​លេខ​(​ទាក់​ទង​​​ម្ចាស់​ដើម មិនទាន់បាន​),៣៧- ម៉ាក កាមរី​ឆ្លាម មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​),៣៨- ម៉ាក កាមរី​បា​ឡែ​ន មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​),៣៩- ម៉ាក ហាយ​ឡែ​ន​ឌ័​រ មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​),៤០- ម៉ាក ឡង់​គ្រី​ស័​រ មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​),៤១.-​ម៉ាក​LexusLX470​មិន​ចាំ​ស្លាក​លេខ​(​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​) និង​៤២- ម៉ាក ស្តា​រិច មិន​ចាំ​ស្លាក​លេខ (​ទាក់ទង​ម្ចាស់​ដើម​មិនទាន់បាន​)៕មន