​ស្ត្រី​ម្នាក់​បាន​ប្ដី​៨​ឆ្នាំ​ រស់នៅ​មិន​ចុះសម្រុង​ សុំ​បែកផ្លូវ​គ្នា​ ប្តី​តាម​វាយ រងរបួស​ធ្ងន់

461
ចែករម្លែក
  • 35
    Shares

ដោយៈ​៖​ចាន់តូ​/​ភ្នំពេញ​៖​ ស្ត្រីម្នាក់រួមរស់ជាមួយប្តីបាន ៨​ឆ្នាំ ដោយប្រើអំពើ ហិង្សាជាច្រើនដង និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរាប់មិនអស់ ទ្រាំលែងបានសុំ បែកផ្លូវគ្នា​ ត្រូវបុរសជាប្តីតាមវាយបណ្តាលឱ្យ​រងរបួសបាក់ក្ដោងច្រមុះ រងរបួស ធ្ងន់ បង្ក​មានការភ្ញាក់ផ្អើលកាល​វេ​ល​ម៉ោង ៥​ល្ងាច ថ្ងៃទី ២៥ ​ខែមីនា ឆ្នាំ ២០១៩​នៅភូមិ ជម្ពូ​វ័ន ២​សង្កាត់ ចោមចៅ ទី ៣​ខណ្ឌ ពោធិ៍ សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ស្ត្រីរងគ្រោះឈ្មោះ ឈុនលី មុន្នីរដ្ឋា អាយុ ៣០​ឆ្នាំ មុខរបរលក់ស៊ុបគ្រឿង ក្នុង ស្នាក់នៅ បន្ទប់ជួល ភូមិជម្ពូ​វ័ន ២​សង្កាត់ចោមចៅទី ៣​ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែកបុរសជាប្តី ឈ្មោះ កែវ បូរ៉ា​ស៊ី​ អាយុ ៣៦​ឆ្នាំ មុខរបរ បើករថយន្ត ស្នាក់នៅ​ភូមិជម្ពូ​វ័ន ២​សង្កាត់ ចោមចៅទី៣​ ខណ្ឌពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ ។

​ក្រោយពេលកើតហេតុ ស្ត្រី​រងគ្រោះបានមក ដាក់ពាក្យបណ្ដឹងនៅ​ប៉ុស្ដិ៍នគរបាល​ចោមចៅ​ទី​៣ ដើម្បីចាត់ការ​តាម​និតិ​វិធី​៕S/​Ha