​ស្ត្រី​ម្នាក់​លួច​មាន​សាហាវ​ស្មន់​ប្រុង​បង្កាត់ភ្លើង​ស្នេហ៍​ប្តី​តាម​ទាន់​ខ្ទប់ទ្វារ​ប្តឹង​សមត្ថកិច្ច​

362
ចែករម្លែក

ដោយៈ​សម្បត្តិ​/​ភ្នំពេញ​៖​ស្ត្រី​ម្នាក់​លួច​មាន​សាហាវ​ស្មន់​ប្រុង​បង្កាត់ភ្លើង​ស្នេហ៍​ប្តី​តាម​ទាន់​ខ្ទប់ទ្វារ​ប្តឹង​សមត្ថកិច្ច​បង្ក​ការភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​ប្រមាណ​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០២០​។​នៅ​បន្ទប់​ជួល​មួយកន្លែង​ស្ថិតនៅ​ខាង​សាកលវិទ្យាល័យ​ន័​រ​តុ​ន​តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា​ក្នុងភូមិ​ទី​៣​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​ដែល​លួច​មាន​សា​ហាយ​ស្មន់​នោះ​ឈ្មោះ​លីន​អាយុប្រមាណ​៣០​ឆ្នាំ​និង​ប្តី​ឈ្មោះ​ដួង​និ​ត​អាយុប្រមាណ​៣០​ឆ្នាំ​ជាជាង​ភ្លើង​និង​ដែក​ស្នាក់នៅ​ភូមិ​បាយាប​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​ចំណែក​បុរស​លួច​ទាក់ទង​ប្រពន្ធ​គេ ពុំ​ស្គាល់ឈ្មោះ ឡើយ មាន​លំនៅ​ស្នាក់នៅ​កន្លែងកើតហេតុ​។​

​តាម​បុរស ជា​ប្តី​បានឱ្យដឹងថា​ខ្លួន​និង​ប្រពន្ធ​បាន​រៀបការ​រស់នៅ​ជាមួយគ្នា​រយៈពេល​ប្រមាណ​១០​ឆ្នាំ មកហើយ​ពុំមាន​កូនចៅ​ទេ​ដោយ​ប្រពន្ធ​ចេះតែ​យក​លេស​ថា​មិនទាន់​ចង់បាន​កូន​។​នៅពេល​មួយរយៈ​ចុងក្រោយ​គាត់​បានធ្វើ​ដំណើរ​ទៅធ្វើ​ការ​នៅ​ខេត្ត​បាត់ៗ​ពេល​ត្រឡប់មកវិញ​ប្រពន្ធ​ហាក់ដូចជា​សោះអង្គើយ​ទំ​នង់​ជា​លួច​មាន​អ្នកថ្មី​និង​បង្កទំនាស់​គ្នា​នៅក្នុង​គ្រួសារ​។​នៅក្នុង​ការទាស់ទែង​ក៏មាន​ការចោទប្រកាន់​គ្នា ទៅវិញទៅមក​ផងដែរ​។​

​បុរស​ជា​ប្តី​បន្តទៀតថា​នៅ​មុនពេល​កើតហេតុ​គាត់​បាន​ចាំ​ឃ្លាំមើល ស្ត្រី​ជា​ប្រពន្ធ តាំងពីព្រឹក ហើយ ប្រពន្ធ​ចេញពីផ្ទះ​ទៅ​ជួប​ប្រុស​សា​ហាយ​ដល់​បន្ទប់​ជួល​និង​បាន​អោបថើប​គ្នា​ហើយ​គាត់​ខ្ទប់ទ្វារ​ប្តឹង​នគរបាល​ឱ្យ​ឃាត់ខ្លួន​នាំទៅ​សាកសួរ​តែម្តង​។​តាម​ព័ត៌មាន​ឱ្យដឹងថា​បន្ទាប់ពី​តាម​ទាន់​ប្រពន្ធ​មាន​សា​ហាយ នគរបាល​ក៏បាន​ចុះទៅ​នាំ​អ្នក​ទាំង​៣​នាក់ ទៅ​អធិការដ្ឋាន ដើម្បី​សួរនាំ ។​

​ខណៈនោះ​បុរស​ជា​ប្តី​មិនបាន​ប្តឹងផ្តល់​ទេ​ហើយ​សុខចិត្ត​លែងលះគ្នា​ប្រគល់​ប្រពន្ធ​ឱ្យទៅ​ប្រុស​ថ្មី​នោះ​ជា​អ្នក​មើលថែទាំ​បន្ត​។​ពេលនោះ​នោះ​នគរបាល​ក៏បាន​ណែនាំ​កុំឱ្យ​មាន​អំពើ​ហឹ​ង្សា​ហើយ​ឱ្យ​ពួកគេ​ទៅ​ប្តឹងផ្តល់​លែងលះគ្នា​តាមផ្លូវ​ច្បាប់​នៅ​តុលាការ ៕S/​