​ស្ថានទូត​កម្ពុជា​ជា​អ្នកចេញ​ថ្លៃ​ទាំងអស់​ការជួល​ដី​គ្រាប់ពូជ​ជី និង​សម្ភារ​កសិកម្ម​

170
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​បាន​បង្កើត​គម្រោង​ថ្មី​ដំបូង​គឺ “​បន្លែ​សហគមន៍​” សម្រាប់​ឧបត្ថម​គាំទ្រ​ដល់​ស្ត្រី​ខ្មែរ​ដែលមាន​ក្រុមគ្រួសារ​កូរ៉េ​មាន​ជីវភាព​ខ្វះខាត​ឬ​អត់​ការងារ​ធ្វើ​ឬ​ចង់​ស្វែងយល់​ពី​ការដាំ​បន្លែ​ដែលមាន​តម្រូវការ ជាមួយនឹង​តម្លៃ​ខ្ពស់​នៅ​ប្រទេស​កូរ៉េ​។

​កាលពី​រសៀល​ថ្ងៃទី​១៤​ខែឧសភា​ឆ្នាំ​២០២០​នេះ​លោក​ឡុង​ឌី​ម៉​ង់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ​និង​លោកស្រី​បាន​ដឹកនាំ​មន្ត្រីរាជការ​បុគ្គលិក​ស្ថានទូត​រួម​នឹង​ពលករ​ចុះជួយ​ដល់​ក្រុម​ស្ត្រី​ខ្មែរ​។​ដែលមាន​ក្រុមគ្រួសារ​កូរ៉េ​មាន​ជីវភាព​ខ្វះខាត​ចំនួន​៦​គ្រួសារ​រស់នៅ​ទីក្រុង​អាន​សាន​និង​ស៊ូ​វ៉ុ​ន​ក្នុង​ការដាំ​ប្រភេទ​បន្លែ​រួមមាន​ត្រកួន​ស្លឹកគ្រៃ​ត្រប់​ម្ទេស​សណ្ដែក​គួរ​និង​ជី​ចម្រុះ​។​

​គម្រោង​“​បន្លែ​សហគមន៍​”​ស្ត្រី​ខ្មែរ​នៅ​កូរ៉េ​នេះ​ស្ថានទូត​ជា​អ្នក​ចេញថ្លៃ​ជួល​ដី​កូន​ពូជ​គ្រាប់ពូជ​ជី​និង​សំភារៈ​កសិកម្ម​ផ្សេងៗ​និង​ជួយ​ស្វែងរក​ទីផ្សារ​ក្នុង​ការលក់​ផលិតផល​ពេល​ទទួលផល​។​ក្នុងឱកាស​ដឹកនាំ​ដាំ​បន្ថែ​នេះ​លោក​ឡុង​ឌី​ម៉​ង់​លើកឡើង​ក្នុង​ពិធី​បើក​គម្រោង​ថា​“​បន្លែ​សហគមន៍​ជា​គម្រោង​ថ្មី​ទើប​បង្កើត​នៅ​ប្រទេស​កូរ៉េ​ដែលមាន​បំណង​ចង់​លើកស្ទួយ​ជីវភាព​ក្រុម​ស្ត្រី​ខ្មែរ​។​

​ដែលមាន​ក្រុមគ្រួសារ​កូរ៉េ​ដែលមាន​ជីវភាព​ខ្វះខាត​អត់​ការងារ​ធ្វើ​ក្នុងកំឡុងពេល​វិបត្តិ​សាកល​នៃ​មេរោគ​កូ​វីដ​-១៩​។​ក៏ដូចជា​ការ​ដាស់​អារម្មណ៍​ដល់​សហគម​ន៍​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ចាប់​ផ្ដើមធ្វើ​កសិកម្ម​ដាំ​បន្លែ​សម្រាប់​បរិភោគ​ប្រចាំថ្ងៃ​ឬ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ដែលមាន​តម្រូវការ​និង​តម្លៃ​ខ្ពស់​ស្រប​ពេលដែល​អាកាសធាតុ​អំណោយផល​” ។​


​ទន្ទឹមនេះ​លោក​ឯកអគ្គរាជទូត​បា​ន​អំពាវ​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​ស្ត្រី​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ដែលមាន​បំណង​ចង់​ចូលរួម​គម្រោង​ឬ​មាន​ជីវភាព​លំបាក​សូម​ទាក់ទង​មក​ស្ថានទូត​ដើម្បី​មានឱកាស​ទទួលបាន​គ​ម្រោ​ង​នេះ​។ នេះ​ជា​គម្រោង​ទី​១ ជា​ជំហាន​បន្ទាប់​នឹង​ពង្រីក​ដល់​តំបន់​ឆ្ងាយៗ​បន្ថែមទៀត​រួមមាន គីម​ផូ ក្វាង​ជូ​ធំ គូ​មី និង​កោះ​ជេ​ជូ​។​

ជាមួយគ្នានេះដែរ​លោកស្រី​សុខលី​ស្រីមុំ​អនិកជន​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ជា​អ្នក​ដាំ​បន្លែ​កន្លងមក​និង​ជា​អ្នកសម្របសម្រួល​បច្ចេក​ទេស​ដាំ​បន្លែ​នៃ​គម្រោង​“​បន្លែ​សហគមន៍​”​លើកឡើងថា​ការ​ឆ្លៀតពេល​ដាំ​បន្លែ​នៅ​ប្រទេស​កូរ៉េ អាច​ផ្ដល់​ចាំ​ថ្ងៃ​ផង​។​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​ផងដែរ ដែល​ក្នុង​មួយ​រដូវ​កាល​នៃ​ការដាំដុះ​អា​ចរក​ចំណូល​បន្ថែម​ឱ្យ​លោកស្រី​ចន្លោះ​ពី ៣.០០០ ទៅ ៤.០០០ ដុល្លារ សម្រាប់​លោកស្រី និង​គ្រួសារ​។​

​គួរ​បញ្ជាក់ដែរថា​៖ បច្ចុប្បន្ននេះ​កម្ពុជា​បាន​នាំយក​ផលិត​កសិកម្ម​ទៅកាន់​ប្រទេស​កូរ៉េ​រួមមាន​៖ ស្វាយ ម្រេច ហើយ​កំពុង​បន្ដ​នាំចូល​បន្ថែម​រួមមាន គល់​ស្លឹកគ្រៃ ម្ដេ​ង ត្រ​យ៉ូ​ង​ចេក ស្លឹកចេក និង​ផ្លែ​ចេក ៕S/​