​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ប្រជុំ​លើក​ទិសដៅ​បន្ត​

116
ចែករម្លែក

ដោយៈសៅ​វ៉ាន់ឌី​ព្រះវិហារ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់​ប្រចាំខែ​កុម្ភៈ​ឆ្នាំ​២០២០​និង​លើក​ទិសដៅ​បន្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​បាន​បូកសរុប​នូវ​របាយការណ៍​ប្រចាំខែ​កុម្ភៈ​ឆ្នាំ​២០២០​និង​បាន​សំដែង​នូវ​ការកោតសរសើរ​ដល់ក​ង​កម្លាំង​ទាំងអស់​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​អនុវត្តន៍​តួនាទី​ភារកិច្ច​ស្នូល​របស់ខ្លួន​ក្នុងការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​សំរេចបាន​លទ្ធផល​ល្អជា​បន្តបន្ទាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បាន​ជំរុញ​ឱ្យ​កងកម្លាំង​គ្រប់​ជំនាញ​ទាំងអស់​ត្រូវ​បន្ត​ប្រពៃណី​នៃ​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បំពេញ​ការងារ​ឱ្យ​កាន់តែ​ខ្លាំងក្លា។​ត្រូវ​ធានា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​និង​បង្កា​ទប់​ស្តា​ត់បទ​ល្មើស​ផ្សេងៗ​ដែល​តែងតែ​កើតមាន​ក្នុង​មូលដ្ឋាន​ឱ្យខាងតែបាន​។​ពិសេស​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​ការអនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់ រាជរដ្ឋាភិបាល ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ក៏មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​និង​សៀវភៅ​របាយការណ៍​បូកសរុប​លទ្ធផល​ប្រឡងប្រណាំង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដល់​អភិបាល​ក្រុង​,​ស្រុក​អធិការ​ក្រុង​,​ស្រុក​ឃុំ​សង្កាត់​ទាំង​៥១​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៥១​ទូទាំង​ខេត្ត​ផងដែរ​៕S/