​ស្ពាន​កោះ​ប៉ែន​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ​ហើយ​

1258
ចែករម្លែក

(​ភ្នំពេញ​)៖​ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេ ស្ពានថ្ម​កោះ​ប៉ែន​ភ្ជាប់​ចរាចរ​ពី​ក្រុង​កំពង់ចាម​ទៅ​ឃុំ​កោះ​មិត្ត​និង​ឃុំ​កោះសូទិន​ឆ្លងកាត់​ព្រែក​រាំង ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​១៤​ខែមីនា​ឆ្ន​២០១៨​នេះហើយ បន្ទាប់ពី​ស្ពាន​នេះ​បានធ្វើ​រួច និង​បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើចរាចរ​ជា​បណ្តោះអាសន្ន​ពេញ​មួយ​រដូវវស្សា​រួចមក​។​

​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក ស្ពានថ្ម​កោះ​ប៉ែន​ដែល​បាន​សាងសង់​រួច​ដោយ​នាយកដ្ឋាន​វិស្វកម្ម​ក្រសួងការពារជាតិ​មាន​ប្រវែង​៧៧៩​ម៉ែត្រ និង​ទទឹង​៧.២០​ម៉ែត្រ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នេះ ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែមីនា​ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

​លោក​វ៉ែន នាង​មេឃុំ​កោះ​មិត្ត​ស្រុក​កំពង់សៀម​ខេត្តកំពង់ចាម​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៨​ថាការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​នៅលើ​កោះ​ប៉ែន​ក្នុង​ឃុំ​កោះ​មិត្ត​កាលពី​មិនទាន់មាន​ផ្លូវ​បេតុង​និង​មិនទាន់មាន​ស្ពានថ្ម​កោះ​ប៉ែន​នេះ​ជួប​ការលំបាក​ខ្លាំងណាស់​ជាពិសេស​នៅក្នុង​រដូវវស្សា​ដែលមាន​ភ្លៀងរលឹម​និង​ទឹកទន្លេ​ជន់​ឡើង​ខ្លាំង​និង​នៅ​រដូវប្រាំង​មាន​ដី​ហុយ​ប៉ះពាល់​ដល់​សុខភាព​។​ប៉ុន្តែ​ចាប់តាំងពី​ក្រោយពេល​ស្ពាន​កោះ​ប៉ែន បាន​សាងសង់​រួចមក​ឃើញថា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​ទេ ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅលើ​កោះ​នេះ​មានការ​ប្រែប្រួល​គួរកត់សម្គាល់​ដែរ​។​

លោក​មេឃុំ​បាន​ឲ្យ​ដឹង​ទៀតថា ការធ្វើដំណើរ និង ដឹកជញ្ជូន​កសិផល​នានា​កាលពី​មិនទាន់មាន​ស្ពាន ជួប​ការលំបាក​ខ្លាំង កូនសិស្ស​ទៅ​រៀន​មិន​ទាន់ពេល​អ្នកជំងឺ​ពេលយប់​គ្មានអ្វី​ឆ្លង​។​កសិផល​ធ្វើបាន​មានតម្លៃ​ថោក ដោយសារ​ការដឹកជញ្ជូន​តាម​ស្ពាន​ប្រដឹស​ឬ​តាម​ទូក​មានតម្លៃ​ថ្លៃ​។​តែ​បន្ទាប់ពី​ស្ពាន​បាន​សាងសង់​រួចមក​ការដឹកជញ្ជូន​ធ្វើបាន​គ្រប់ពេល​និង​មាន​តម្លៃថោក​ដោយមាន​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ដល់ផ្ទះ​។​បន្លែ​ផ្លែឈើ​ដែល​ប្រជាពលរដ្ឋ​ដាំ​បាន​បេះ​មក​ដាក់លក់​នៅតាម​មុខផ្ទះ​ហើយ​មាន​គេ​ប្រមូល​ទិញយក​អស់​។​

​លោក​វ៉ែន​នាង​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​កោះ​មិត្ត​នេះ​មាន​ចំនួន​ប្រមាណ​ជា​៧.០០០​នាក់​ដែល​ភាគច្រើន​ប្រកប​របរ​កសិកម្ម​។​ផ្ទៃដី​ពីរភាគបី​ជា​ដី​ស្រូវប្រាំង​និង​ចម្ការ​ព​ពោត​សណ្តែក​ថ្នាំជក់ និង ចុងក្រោយ​នេះ ប្រជាជន​នាំគ្នា​ងាក​ដាំ​ដើម​គ​សម្រាប់​កាប់​ដើម​លក់​វិញ ព្រោះ​វា​បាន​ថ្លៃ​។ នៅលើ​កោះ​ប៉ែន​សព្វថ្ងៃ​មាន​ភ្លើង​រដ្ឋ មាន​ទឹកស្អាតមាន​ផ្លូវ​បេតុង​ប្រវែង​ជាង​១៤​គីឡូម៉ែត្រ និង ជាពិសេស​មាន​ស្ពានថ្ម​ថ្មី​កោះ​ប៉ែន ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ​ច្រើនជាង​មុន​។​

​លោក​ផេ​ន សុផល​អភិបាលស្រុក​កោះ​សូ​ទិន​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​១៣​ខែមីនា​ថា ចាប់តាំងពី​ស្ពាន​កោះ​ប៉ែន​បានធ្វើ​រួច និង បើក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​មក​ឃើញថា ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅលើ​កោះ​ប៉ែន​ក៏ដូចជា​កោះសូទិន​មាន​ភាពល្អប្រសើរ​ច្រើនជាង​មុន ដោយសារ​ស្ពាន​នេះ​បាន​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ការធ្វើដំណើរ​និង​ដឹកជញ្ជូន​កសិផល​នានា ។ ពីមុន​នៅក្នុង​រដូវវស្សា​ប្រជាពលរដ្ឋ​នៅ​ឃុំ​កោះសូទិន ដែលមាន​ចំនួន​ប្រមាណ​ជា​៩.០០០​នាក់ ចង់ទៅ​ក្រុង​កំពង់ចាម​ត្រូវ​ឆ្លងកាត់​ព្រែក​ដល់​ទៅ​ពីរ គឺ​ព្រែក​ដើម​ចាន់ និង​ព្រែ​កតា​ឃ្លោក ។ ការធ្វើដំណើរ​លំបាក​បំ​ផុត​នោះ​គឺ​នៅក្នុង​រដូវវស្សា​។​

​លោក​អភិបាលស្រុក​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា នៅលើ​កោះ​ប៉ែន (​ឃុំ​កោះ​មិត្ត​)​ក៏ដូចជា​កោះសូទិន​ផ្លូវ​សំខាន់ៗ​បាន​ក្លាយជា​ផ្លូវ​បេតុង​កម្រាស់​ពីរ​តឹក​អស់ហើយ ជា​ផ្លូវ​អំណោយ​ដ៏​ថ្លៃ​ថា​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ​។ ពេល​ស្ពាន​កោះ​ប៉ែន​បាន​សាងសង់​រួច​អ្នកស្រុក​កោះ​ប៉ែន​បាន​ក្លាយជា​អ្នកទីក្រុង​ដោយ​មិនដឹង​ខ្លួន ។ប៉ុន្តែ​ព្រែ​កតា​ឃ្លោក​ដែលមាន​ប្រវែង​ទទឹង​៦០​ម៉ែត្រ នៅតែ​ជា​ឧ​បស​គ្គ័​ក្នុងការ​ធ្វើចរាចរ​រប​ស់​ប្រជាពលរដ្ឋ​នៅ​កោះសូទិន​ដោយសារ​មិនទាន់មាន​ភ្ជាប់​មក​កោះ​ប៉ែន​។

​លោក​ផេ​ន​សុផល​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា​ព្រែ​កតា​ឃ្លោក​នៅ​រដូវប្រាំង​មិនមាន​ទឹក​ទេ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​បានតែ​នៅ​រដូវវស្សា​ត្រូវ​ជិៈ​ទូក​ដើម្បី​ឆ្លង​មក​កោះ​ប៉ែន​។​ប្រជាពលរដ្ឋ​សំណូមពរ​យ៉ាង​ទ​ទួ​ច​ដល់​រាជរដ្ឋាភិបាល​ឲ្យ​ជួយ​សង់ស្ពាន​នេះ​មួយទៀត​ដើម្បី​បញ្ចប់​ការលំបាក​ដែលមាន​ជា​យូរ​មកហើយ​នោះ ។ នៅលើ​កោះសូទិន​សព្វថ្ងៃ​មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​អស់ហើយ​គឺ​នៅ​ខ្វះ​តែ​ស្ពាន​ព្រែក​តា​ឃ្លោក​សម្រាប់​ឆ្លង​ក្នុង​រដូវវស្សា​នោះទេ​។​
​ចាប់តាំងពី​ក្រោយពេល​ស្ពាន​កោះ​ប៉ែន​បាន​សាងសង់​រួច​ចំនួន​ភ្ញៀវ​ទៅលេង​កោះ​ប៉ែន​ត្រូវបាន​គេ​ប្រាប់​ឲ្យ​ដឹងថា​មានការ​កើនឡើង​ជា​លំដាប់​។​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​គ្រោង​រៀបចំ​តំបន់​កោះ​ប៉ែន​ទាំងមូល​ឲ្យ​ក្លាយទៅជា​ជា​តំបន់​អេកូ​ទេសចរណ៍​របស់​ខេត្ត​៕S/​ដោយៈ​ប​.​ខុន​

​ស្ពាន​កោះ​ប៉ែន​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នៅថ្ងៃនេះ​ហើយ​

​ ​ ​