​ស្រវឹង​ដល់ក​ជិះ​ម៉ូតូ​លើផ្លូវ​បញ្ច្រាស​ទៅបុក​ម៉ូតូ​ច្រាសទិស​ដួល​រងរបួស​ខ្លួនឯង​

646
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​ដល់ក​ហើយ ទើប​ងើប​ចេញពី​វង់​ផឹកស៊ី ជិះ​ម៉ូតូ​លើផ្លូវ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ គោលបំណង់​ឆ្ពោះទៅ​ផ្ទះ បែ​ជា​ជ្រុល​ទៅ​ប៉ះ បុក​ម៉ូតូ​ច្រាសទិស ដួល​បណ្តាល​ឲ្យ​រងរបួស​ខ្លួនឯង ម៉ូតូ​ម្ខាង​ទៀត មិន​រងរបួស​។

​ក៏​មិន​រករឿង ខ្ចិ​ល​នាំ​ឲ្យ​វែងឆ្ងាយ លើក​ម៉ូតូ​ជិះ​ទៅ​បាត់ កាលពី​វេលា​ម៉ោង​៦​ព្រលប់ ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ ស្ថិត​នៅមុខ​ឃ្លាំង​ដែក ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ បើតាម​មិត្ត​ភ័​ក្រ រួម​វង់​ផឹកស៊ី ថា​គាត់​ជា​មន្ត្រីនគរបាល ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ភូមិ​ពងទឹក សង្កាត់​ពងទឹក ខណ្ឌដង្កោ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​២០០៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1F-6227 ។​

​តាម​ប្រភពពី​មិត្ត​ភ័​ក្រ​រួម​វង់​ផឹក បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ ជួបជុំ មិត្ត​ភ័​ក្រ រួមការ​ងារ ផឹកស៊ី​នៅក្បែរ​កន្លែងកើតហេតុ កម្មវិធី​ជួប​ផឹក​ចាប់ផ្តើម​តាំងពី​វេលា​ម៉ោង​១១​ព្រឹក​មិញ​មក​ម្លេះ វត្តមាន​ជនរងគ្រោះ តាំងពីដើម​ក្បាល​កម្មវិធី រហូតដល់​វេលា​ម៉ោង​ខាងលើ ព្រលប់​ទៅហើយ ជនរងគ្រោះ ងើប​ចេញទៅ​ផ្ទះ​មុនគេ ដោយ​ជិះ​ម៉ូតូ វិលត្រឡប់​ទៅផ្ទះ ស្រាប់តែ​មួយសន្ទុះ ឮដំណឹង ថា​ជួប​គ្រោះថ្នាក់​ចរណ៍​ទៅវិញ ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​ក្រុម​សង្គ្រោះ​៧១១ ចេញទៅ​ជូត លាង​របួស តែ​ត្រូវបាន ជនរងគ្រោះ និង​មិត្ត​ភ័​ក្រ សុំ​មិន​ទៅ​ពេទ្យ​ទេ​ខ្លាច​អ្នកកាសែត​ថត​ផ្សាយ​សុខចិត្ត​រងចាំ​ប្រពន្ធ​ក្រុមគ្រួសារ ដឹកយក​ទៅផ្ទះ​វិញ ៕S/​