​ស្រុក​ប​វេ​ល​ខ្យល់​កន្ត្រាក់​ប៉ះពាល់​២​ភូមិ​ខូចខាត​ផ្ទះ​៧​ខ្នង​

126
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​នៅ​ភូមិ​ព្រៃទទឹង​២​និង​ភូមិ​ស្ល​ខ្លាញ់​ស្រុក​ប​វេ​ល​មាន​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ទៅលើផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង​ធ្ងន់ធ្ងរ​៤​ខ្នង​មធ្យម​២​ខ្នង​និង​ស្រាល​១​ខ្នង​។​

លោក​សុខ​សារិន​អធិការនគរបាល​ស្រុក​ប​វេ​ល​បានឱ្យដឹងថា​កាលពី​ម៉ោង​៥​កន្លះ​ល្ងាច​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​មាន​ភ្លៀង​មួយ​មេ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ប៉ះពាល់​ទៅលើ​ភូមិ​ព្រៃទទឹង​២​ឃុំ​ស្រុក​ប​វេ​ល​បណ្តាលឱ្យ​របើក​ដំបូលផ្ទះ​អស់​១​ចំហៀង​ខូចខាត​ស​ង្ក័​សី​៧​សន្លឹក​។​

ភូមិ​ស្ល​ខ្លាញ់​ឃុំ​ស្រុក​ប​វេ​ល​ប៉ះពាល់​ផ្ទះ​៦​ខ្នង​ធ្ងន់​៣​ខ្នង​មធ្យម​២​ខ្នង​និង​ស្រាល​១​ខ្នង​។​លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា​ចំពោះ​ឧប្បទ្ទវហេតុ​គ្រោះធម្មជាតិ​នេះ​លោក​បានធ្វើ​របាយការណ៍​ផ្ញើជូន​លោក​អភិបាលស្រុក​និង​ជូន​សាខា​កា​ក្រក​ខេត្ត​រួចហើយ​៕S/