​ស្រូវ​កសិករ​ជាង​៦០០​ហិកតា​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​ត្រូវបាន​ជួយសង្គ្រោះ​

194
ចែករម្លែក

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែធ្នូ​ឆ្នាំ​២០១៩​លោក​ឧកញ៉ា​សុខ​ផេង​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​រួម​ដំណើរ​មន្ត្រី​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​។​ជាមួយ​នោះ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​បូមទឹក​ដើម្បី​ជួយ​ស្រោច​ស្រ​ព្វ​ស្រូវប្រាំង​ជាង​៦០០​ហិកតា​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ​ដែល​ខ្វះ​ទឹក​សម្រាប់​ធ្វើស្រែ​។​

​ចំពោះ​ការបូមទឹក​ដើម្បី​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ស្វាយ​អ​ន្ទ​រ​នេះ​លោក ឧកញ៉ា​សុខ​ផេង​បាន​លើកឡើងថា​៖​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​បញ្ចេញ​ម៉ាស៊ីន​ធុន​មធ្យម​ចំនួន​២​គ្រឿង​ដែលមាន​កម្លាំង​៦៥​សេះ​ដើម្បី​បូមទឹក​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​បងប្អូន​ដែលមាន​ចំនួន ២​ឃុំ​គឺ​ឃុំ​អង្គរ​ទ្រេត​និង​ឃុំ​ដំរី​ពួន​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​។​ដែល​ស្មើនឹង​១៤​ភូមិ​ដែល​អាច​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវ​បាន​ចំនួន​ជាង ៦០០ ហិកតា​។​

​ជាមួយគ្នា​នោះ​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រៃវែង​បាន​បញ្ចេញ​ម៉ាស៊ីនបូមទឹក​ធុន​មធ្យម​ចំនួន​១៤​គ្រឿង​និង​ម៉ាស៊ីន​បណ្តែត​ទឹក​ចំនួន​២​គ្រឿង​ដែលមាន​កម្លាំង​៦៥​សេះ​ដើម្បី​បូមទឹក​ជួយសង្គ្រោះ​ស្រូវប្រាំង​។​ដែល​មាននៅ​ស្រុក​ពារាំង​ស្រុក​ស៊ីធរ​កណ្តាល ស្រុក​ស្វាយ​អ​ន្ទ​រ ស្រុក​បាភ្នំ និង​ពាម​ជរ​ខេត្តព្រៃវែង​។​

​ក្នុងពេល​ចុះ​ពិនិត្យ​ស្ថានភាព​បូមទឹក​នោះដែរ​លោក​ឧកញ៉ា​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​១​លាន​រៀល​។​ក្នុងការ​ស្ដារ​ប្រឡាយ​ដែ​នៅក្នុង​ឃុំ​ដំរី​ពួន​ដែល​កាត់​ភូមិ​ចំនួន​២​គឺ​ភូមិ​ចម្ការ​គួ​យ​នឹង​ភូមិ​អូរ​កណ្ដោល​និង​បាន​ឧបត្ថម្ភ​ប្រេង​ដល់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់​ម៉ាស៊ីនបូមទឹក​ចេញពី​ប្រឡាយ​ចូល​ស្រែ​ចំនួន ៤៤៤​លីត្រ​៕S/​