​អគ្គនាយក​អាជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ​ចុះ​ផ្សព្វផ្សាយ​នៅ​ការចម្លង​មេរោគ​កូ​វីដ​១៩

141
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​គង់​ពុទ្ធិការ​អគ្គនាយក​អាជ្ញាធរ​ជាតិ​ប្រាសាទព្រះវិហារ​រួម​ជាមួយនិង​ប្រធាន​អនុប្រធាននាយកដ្ឋាន​កាលពី​ថ្ងៃទី​៤​ទី​៥​ខែមេសា​ឆ្នាំ​២០២០​។​ក្រុមការងារ​បាន​ចុះ​សំណេះសំណាល​ជាមួយ​មន្ត្រី​សន្តិសុខ​អភិរក្ស​ពលករ​ឆ្មាំ​ប្រាសាទ​ប្រមាណ​២៥២​នាក់​។​

​ពួកគាត់​ដែល​កំពុង​បំពេញ​កត​ព្វ​កិច្ច​ជូន​អាជ្ញាធរ​ប្រាសាទ​។​ជំនួប​បានធ្វើ​ឡើង​នៅក្នុង​បរិវេណ​សារមន្ទីរ​ធម្មជាតិ​សកល​សម្តេច​តេ​ជោ ហ៊ុន សែន ព្រះវិហារ ដែល​ស្ថិតនៅ​ភូមិ​ធម្មជាតិ​សម្តេច​តេ​ជោ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​គង់​ពុទ្ធិការ​បាន​ដាស់តឿន​ដល់​មន្ត្រី​ពលករ​ឆ្មាំសន្តិសុខ​អភិរក្ស​មន្ត្រី​ការពារ​បេតិកភណ្ឌ​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​នូវ​ការការពារ​ជំងឺ​កូ​វីត​១៩​ដែល​កំពុង​មានការ​រាតត្បាត​លើ​ពិភពលោក​ហើយក៏​ដូចជា​មាន​ឆ្លង​នៅ​ប្រទេស​កម្ពុជា​យើង​ផងដែរ​។​ត្រូវ​បង្កើន​ពង្រឹង​រាល់​សកម្មភាព​ការងារ​តាម​ជំនាញ​ពិសេស​វិស័យ​ទេសចរណ៍​។​

វិស័យ​ការពារ​និង​អភិរក្ស​តំបន់រ​ម្មណី​យ​ដ្ឋា​ន​ប្រាសាទព្រះវិហារ​ក្នុងការ​បម្រើសេវា​កម្ម​ជូ​ន​ភ្ញៀវ​ទេសចរណ៍​ជាតិ​អន្តរជាតិ​បានល្អ​ការ​ជូ​ប​។​សំណេះសំណាល​នោះដែរ​លោក​អគ្គនាយក​ក៏បានផ្តល់​ជូន​ដល់​មន្ត្រី​ក្នុង​ម្នាក់ៗ​ឃិត​១ កញ្ចប់ និង​ថវិកា​៥០.០០០​រៀល​៕S/​