​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​២​ខ្នង​អស់ទាំង​ស្រុង​នៅ​ខណ្ឌ​កំបូល​

91
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ផ្ទះ​ចំនួន​២​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​អស់ទាំង​ស្រុង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​។​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​ទៅ​បាញ់​ពន្លត់​ទើប​រលត់ទៅវិញ​តែ​ផ្ទះ​នោះបាន​រង​ការខូចខាត​ទាំងស្រុង​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០២០​នៅ​ភូមិ​ទួល​លាប​សង្កាត់​ស្នោ​ខណ្ឌ​កំបូល​រាជធានី​ភ្នំពេញ​។​

​ម្ចាស់ផ្ទះ​ទី​១​ឈ្មោះ​ងិន​សំអន​ភេទ​ស្រី​អាយុ​៦១​ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ​និង​ជាម​ន្ត្រី​ចូលនិវត្តន៍​ហើយ​ផ្ទះ​គាត់​សាងសង់​ពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។​រួមជាមួយ​លុយ​៧០០​ទូ​ឈើ​១​និង​ទូដែក​ដាក់​សម្ភារ​១​។​

ផ្ទះ​ទី​២​ឈ្មោះ​ងិន​ពៅ​អាយុ​៣៨​ឆ្នាំ​មុខរបរ​មន្ត្រីនគរបាល​បណ្ឌិតសភា​នគរបាល​ជាតិ​ហើយ​ផ្ទះ​គាត់​សាងសង់​ពី​ឈើ​ប្រក់​ក្បឿង​ទំហំ​៧​ម៉ែត្រ​គុណ​នឹង​៨​ម៉ែត្រ​។​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​រួមជាមួយ​គោយន្ត​កន្ត្រៃ​១​គ្រឿង គ្រែ​១ និង​ទូ​ដាក់​សម្លៀកបំពាក់​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ក្នុង​ប្រតិបត្តិការ​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​និង​ប្រើប្រាស់​ទាំងអស់​និង​មាន​រថយន្ត​ដឹក​ទឹក​ក្នុងភូមិ​ចំនួន​២​គ្រឿង​ទៀត​៕S/​