​អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​គ្រឿង​សង្ហា​រិម ​សមត្ថកិច្ច​ចុះ​អន្តរាមគ​ន៍​

132
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​គ្រឿង​សង្ហា​រិម​មួយចំនួនធំ​ត្រូវបាន​អគ្គិភ័យ​ឆេះ​នៅក្នុង​ឃ្លាំង​យីហោ​បញ្ញា​ ជាទី​តាំង​លក់​គ្រឿង​សង្ហា​រិម​គ្រប់​ប្រភេទ ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះមក​អន្តរាគមន៍​។​ហេតុការណ៍​កើតឡើង​កាលពី​យប់​រំលង​អធ្រា​ត្រ​ចូល​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​នៅ​ផ្លូវ ៥៨P ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ​ខណ្ឌ​សែន​សុខ​។​

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​ មុន​កើតហេតុ​គេ​ឃើញ​មាន​ផ្សែងហុយ​ចេញពី​ផ្នែក​ខាងក្រោយ​ឃ្លាំង​ដែលជា​រោង​ជាង​កែច្នៃ​គ្រឿង​សង្ហា​រិម​ ហើយក៏​ចេញ​ជា​អណ្ដាតភ្លើង​បង្ក​ការឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​។​ក៏មាន​ការភ្ញាក់ផ្អើល​ដ​ល់​ពលរដ្ឋ​នាំគ្នា​រាយការណ៍​ជូន​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មុខ​អន្តរាគមន៍​ចំនួន​២០​គ្រឿង​បាញ់​អស់​ចំនួន​២៥​ រថយន្ត​ប្រើពេល​វេលា​អស់​រយៈពេល​១​ម៉ោង​ទើប​អគ្គិភ័យ​បាន​រលត់ទៅវិញ​ទាំងស្រុង​។​

​ចំពោះ​ករណីនេះ​សមត្ថកិច្ច​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​សង្ស័យ​មកពី​ឆ្លង​ចរន្តអគ្គិសនី​។​ចំណែក​គ្រឿង​សង្ហារិម​កែច្នៃ​រួច​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខូចខាត​អស់​មួយចំនួនធំ​និង​រោង​កែច្នៃ​គ្រឿង​សង្ហា​រិម​ផ្នែក​ខាងក្រោយ​ខូចខាត​ទាំងស្រុង​តែ​មិន​បង្កឱ្យមាន​អ្នករងរបួស​ក្នុង​ហេតុការណ៍​នេះ​ទេ​៕S/​Ha