​អនុញ្ញាតឱ្យ​បុគ្គលិក​បម្រើការ​លើ​នាវា​វី​ឃី​ង​គ្រោះ​២៤​នាក់​វិលត្រឡប់​ទៅ​ស្រុកកំណើត

169
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បានអនុញ្ញាត​ឱ្យ​បុគ្គលិក​បម្រើការ​លើ​នាវា​វី​ឃី​ង​គ្រោះ​(VIKINGCRUISEJOURNEY)​ចំនួន​២៤​នាក់​ស្នាក់នៅ​ដាច់ដោយឡែក​ក្នុង​បន្ទប់​សណ្ឋាគារ​មេគង្គ​បាន​វិលត្រឡប់​នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន​នៅ​រសៀល​ថ្ងៃទី ៧ ខែមេសា ឆ្នាំ​២០២០​។​

​លោក​ជា​ក្រូច​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ចាម​និង​ជា​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថា ការអនុញ្ញាតឱ្យ​ទៅផ្ទះ​នេះ ដោយ​ចំនួន ២៤​នាក់ ដែលមាន​ជនជាតិខ្មែរ​ចំនួន ២៣ នាក់ និង​ជនជាតិ​មី​យ៉ាន់​ម៉ា ម្នាក់​។​ដែល​យើង​បានដាក់​ពួកគាត់​ឱ្យ​ស្នាក់នៅ​ដាច់ដោយឡែក​រយ​:​ពេល ១៤ ថ្ងៃ​។​ជា​លើក​ទី​២​គឺ​ក្រោយពី​ខាង​ជំនាញ​បាន​យក​សំណាក​ពួកគាត់​ធ្វើតេស្ត​ហើយ​លទ្ធផល​បង្ហាញ​អវិជ្ជមាន គឺ​គ្មាន​ផ្ទុកមេរោគ​កូ​វីដ​.១៩​ទាំងអស់គ្នា និង​សុខ​ភាពល្អ​។​

​លោកអ្នក​នាំពាក្យ​បានឱ្យដឹង​ទៀតថា​ការដែល​យើង​ទើបបាន​អនុញ្ញាតឱ្យ​ពួកគាត់​២៤​នាក់​វិលត្រឡប់​ទៅផ្ទះ​ក្រោយ​គេ​នេះ​គឺ​បន្ទាប់​ខាង​ជំនាញ​បានធ្វើ​តេស្ត​លើ​ជនជាតិ​អង់គ្លេស​ជា​ភ្ញៀវទេសចរ​ធ្វើដំណើរ​តាម​នាវា​ខាងលើ​ចំនួន បួន​នាក់​វិជ្ជមាន គឺមាន​ផ្ទុក​ជំងឺ​កូ​វីដ​.១៩​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​៕S/​