​អនុសាខា​កាកបាទក្រហម​ស្រុក​រវៀង​នាំយក​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​

493
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៩​លោក​អ៊ុ​សុភឿន​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុករ​វៀង​បាន​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​។​ឈ្មោះ​គង់​សាវឿន​ភេទ​ប្រុស​ទទួលមរណភាព​ដោយសារ​ជំងឺ​ដែល​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​នៅ​ភូមិ​ដូន​ម៉ា​ឃុំ​រក្សាស្រុក​រវៀង​ខេត្តព្រះវិហារ ។​

​នៅក្នុង​ឱកាស​នោះ​លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​គ្រួសារ​ដែល​បាន​បាត់បង់​សាច់​ញា​ញ​ជាទី​ស្រឡាញ់​និង​សូម​បួងសួង​សូម​វិញ្ញាណក្ខន្ធ​សព​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​សម្ភារ​ផ្តល់ជូន​រួមមាន​៖​អង្ករ​២៥​គីឡូ​មី​១​កេស​ត្រីខ​១​យួរ​ទឹក​ស៊ី​អី​វ​១​យួរ​និង​ថវិកា​មួយចំនួន​៕S/​