​អភិបាលខេត្ត​ព្រះវិហារ​ឱ្យ​ផ្នែក​អគ្គិសនី​ចុះ​ពិនិត្យ​ភាពមិន​ប្រ​ក្រ​ត្តី​នៃ​កុង​ទ័​រ​ភ្លើង​

142
ចែករម្លែក

​ដោយៈ​សៅ​វាន់​ឌី​/​ព្រះវិហារ​៖​រដ្ឋបាលខេត្ត​ព្រះវិហារ​ស្នើរ​ឱ្យ​ខាង​អគ្គិសនី​ចុះ​ពិនិត្យ​ភាពមិន​ប្រ​ក្រ​ត្តី​នៃ​កុង​ទ័​រ​គីឡូ​ភ្លើង​ដែល​ប្រជាពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ក្នុង​ខេត្ត​កំពុង​ជួប​បញ្ហា​រាល់ថ្ងៃ​ដោយ​ពួកគាត់​កើត​ទុក​មិន​សុខ​ចិត​ចំពោះ​ការចំណាយ​ហួសហេតុ​ពី​ការប្រើប្រាស់​ភ្លើង​។​

​បន្ទាប់ពី​មានការ​ចុះផ្សាយ​របស់​សា​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ពាក់ព័ន្ធ​ទៅ​និង​ភាពមិន​ប្រ​ក្រ​ត្តី​អំពី​បញ្ហា​ភ្លើង​ដែល​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ​ដែល​ពួកគាត់​ជា​អតិថិជន​ដែល​បាន​ជាវ​អគ្គីសនី​ប្រើប្រាស់​បន្ត​។​ពួកគាត់​មានការ​ត្អូញត្អែ​រអ៊ូរទាំ​ទៅនឹង​បញ្ហា​កុង​ទ័​រ​គីឡូ​ភ្លើង​របស់​ពួកគាត់​ដើរ​លឿន​ខុសពី​ភាពមិន​ប្រ​ក្រ​ត្តី​។


​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​មកនេះ​ដែល​ពួកគាត់​មួយចំនួន​បាន​លើកឡើងថា​កាលពី​ភ្លើង​តម្លៃ​២.១៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ពួកគាត់​ប្រើ​ក្នុង​១​ខែ​អស់​តែ​ជាង​ដប់​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​ដល់ពេល​ភ្លើង​ចុះមក​នៅត្រឹម​៦១០​រៀល​ឬ​ទៅ​៧៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ពួកគាត់​ប្រើ​ក្នុង​រយះពេល​១​ខែៗ​អស់​រហូតដល់​ទៅ​៣០​ម៉ឺន​រៀល​ឯណោះ​។​

​ព្រ​ជា​ពលរដ្ឋ​បាន​បន្តថា​ត្រង់នេះ​ពួកគាត់​តែងតែ​ប្រើប្រាស់​សន្សំសំចៃ​ដូចគ្នា​ចុះ​ហេតុ​អី​នៅពេលដែល​តម្លៃ​ភ្លើង​ធ្លាក់ចុះ​បែ​ជា​ពួកគាត់​ប្រើប្រាស់​អស់​គឺ​ឡូ​ច្រើន​យ៉ាងនេះ​ទៅវិញ​?​ត្រង់​នេះហើយ​ដែល​ពួកគាត់​ជួប​បញ្ហា​២​ធំៗ​ទី​១​គីឡូ​ភ្លើង​ឡើង​ខុសពី​ប្រក្រតី​ដែល​ធ្វើឱ្យ​ពួកគាត់​មាន​បញ្ហា​ទៅនឹង​ជីវភាព​របស់​ពួកគាត់​។​
​ទី​២​នា​សម័យ​កូ​វី​ដដែល​កំពុង​យាយី​ជីវភាព​របស់​ពួកគាត់​នាពេល​បច្ចុប្បន្ននេះ​មានការ​ខ្វះខាត​។​ដែល​កត្តា​ទាំងពី​នេះហើយ​ដែល​ធ្វើឱ្យ​ពួកគាត់​មាន​ជួប​បញ្ហា​ជីវភាព​រស់នៅ​របស់​ពួកគាត់​នោះ​។​

​តែបើ​ទោះបី​យ៉ាងនេះ​ក្តី​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​កាល​ពីថ្ងៃ​ទី​៤​ខែ​ឩ​សភា​ឆ្នាំ​២០២០​លោក​ក៏បាន​ធ្វើ​លិខិតស្នើរ​ឱ្យ​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​បច្ចេកទេស​ចុះមក​ពិនិត្យមើល​ភាពមិន​ប្រ​ក្រ​ត្តី​ដែល​កើតមានឡើង​ចំពោះ​ប្រជាពលរដ្ឋ​ដែលជា​អតិថិជន​ជា​អ្នក​ជាវ​ប្រើប្រាស់​ក្នុង​ខេត្ត​ដែល​កំពុងមាន​បញ្ហា​កើតឡើង​នេះ​៕S/​