​អភិបាលរង​ខេត្ត​ចុះ​ជួប​ជាមួយ​លោកគ្រូ​អ្នកគ្រូ​និង​សិស្សសាលា​និង​អនុវិទ្យាល័យ​ប្រមេ​រុ​

182
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០២០​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ត្បែងមានជ័យ​,​លោក​នុត​សោ​ភ័​ណ្ឌ​អភិបាលស្រុក​ដឹកនាំ​មន្ត្រីក្រោមឱវាទ​។​ក្រុមការងារ​បាន​ចុះសួរសុខទុក្ខ​និង​យក​អំណោយ​មាន​សៀវភៅ​ចំនួន​១.១៤៤​ក្បាល​ប៊ិច​ខ្មៅ​ដៃ​ចំនួន​២.០០០​ដើម​និង​ថវិការ​មួយចំនួន​ទៅ​ចែកជូន​ដល់​លោកគ្រូ​អ្នកគ្រូ​និង​ក្មួយៗ​សិស្សានុសិស្ស​ចំនួន​ជិត​៦០០​នាក់​នៅ​សាលាបឋមសិក្សា​ប្រមេ​រុ​ស្រុក​ត្បែងមានជ័យ​ខេត្តព្រះវិហារ ។​

​លោក​នុត​សោ​ភ័​ណ្ឌ​បានឱ្យដឹងថា​ថា​សម្ភារ​និង​ថវិការ​តិចតួច​មិន​សម​តាម​ដំរូវការ​ក៏ពិតមែន​តែ​អាចជួយ​សម្រួល​ដល់​ការខ្វះខាត​មួយចំណែក​ផងដែរ​។​លោក​ស៊ូ​សិរី​បាន​ថ្លែង​ជម្រុញ​ឱ្យ​អាណាព្យាបាល​របស់​សិស្សានុសិស្ស​ប​ញ្ចូ​ន​កូនចៅ​ឱ្យ​ចូលរៀន​ឱ្យបាន​គ្រប់ៗ​គ្នា​។​លោកគ្រូ​អ្នកគ្រូ​ត្រូវខិតខំ​ជួយ​បណ្តុៈប​ណ្តា​ល​ក្មួយៗ​សិស្សានុសិស្ស​ឱ្យក្លាយ​ខ្លួន​ទៅជា​សិស្ស​ល្អ​កូន​ល្អ​នឹង​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដែលជា​សរសរ​ទ្រូង​របស់​ជាតិ​ដ៏​រឹងមាំ​នាពេល​អ​នា​គត់​។​

​លោក​ស៊ូ​សិរី​បាន​បន្តថា​អរគុណ​សន្តិភាព​បើ​គ្មាន​សន្តិភាព​ក៏​អត់​មានការ​អភិវឌ្ឍន៍​ដូច​ពេល​នេះដែរ​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ការពារ​សន្តិភាព​ឱ្យបាន​ស្ថិតស្ថេរ​គង់​វង់​យូរអង្វែង​មាន​សន្តិភាព​មាន​ធនធានមនុស្ស​ទើប​ប្រទេសជាតិ​យើង​មានការ​រីក​ច​ម្រ​ល​នឹង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិ​ស​យ័​ជាមួយគ្នា​នោះ​ផងដែរ​៕S/​