​អភិបាលរង​ខេត្ត​នាំយក​អំណោយ​ចែក​ពលរដ្ឋ​ក្រីក្រ​និង​ណែនាំ​ពី​របៀប​ការពារ​កូ​វីដ​១៩

92
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​៨​ខែមេសា​ឆ្នាំ​២០២០​លោកស្រី​ចឹក​ហេង​អភិបាលរង​ខេត្ត​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​។​លោកស្រី​បាន​មានប្រសាសន៍ថា​៖​ដើម្បី​ចូលរួម​នៅក្នុង​ការការពារ​ទប់​ស្កាត់​នៃ​ការរីក​រាលដាល​មេរោគ​កូ​វីដ​១៩​សូម​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវខិតខំ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​។​

​ការអំពាវនាវ​របស់​លោកស្រី​ចឹក​ហេង​បានលើកឡើង​នៅក្នុង​ដំណើរ​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​សំណេះសំណាល​និង​ផ្តល់​អំណោយ​មនុស្សធម៌​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​១៥​គ្រួសារ​។​ពួកគាត់​នៅ​ភូមិ​អានសេះ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

នៅក្នុង​ឱកាស​ផ្តល់​អំណោយ​នោះដែរ​លោកស្រី​ចឹក​ហេង​ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ​ពីស​ម្តេច​កិត្តិ​ព្រឹទ្ធ​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ជានិច្ច​គឺ​ទីណា​មានការ​លំបាក ទីនោះ​តែងតែមាន​កាកបាទ ក្រហម​កម្ពុជា​។​

​សម្ភារ​ផ្តល់ជូន​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន​៖​អង្ករ​,​មី​,​ទឹកត្រី​,​ទឹកស៊ីអ៊ីវ​,​សាប៊ូ​,​ទឹកបរិសុទ្ធ​,​និង​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​ពី​របៀប​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​មួយ​សន្លឹក​ផងដែរ​៕S/​