​អភិបាលរង​ស្រុក​ត្បែងមានជ័យ​ម្នាក់​សុំ​សម្តេច​សខេង​ផ្លាស់ប្តូរ​ការងារ

1034
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​អភិបាលរង​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្តព្រះវិហារ​លោក​លឹម​ម៉ៅ​បានធ្វើ​លិខិត​មួយ​ស្នើសុំ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទ​ផ្ទេរ​ក្របខណ្ឌ​ពី​មន្ត្រីរាជការ​ស៊ីវិល​មក​បម្រើ​ការងារ​ជា​មន្ត្រី​ក្របខណ្ឌ​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ​។​ក្នុងនោះ​សុំ​តែងតាំង​មុខតំណែង​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ។​

​យោងតាម​លិខិត​ចុះ​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៩​តាមរយៈ​លោក​នុត​សោ​ភ័​ណ្ឌ​អភិបាលស្រុក​ត្បែងមានជ័យ​,​លោក​ឧ​ត្ត​ម​សេនីយ​ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ត្ត​ព្រះវិហារ​និង​លោក​អភិបាលខេត្ត​ព្រះវិហារ​។​តែ​ក្នុង​លិខិត​នោះ​អភិបាលខេត្ត​ព្រះវិហារ​មិនទាន់​ចុះហត្ថលេខា​និង​បោះត្រា​ជា​ផ្លូវការ​នៅឡើយ​។​
​ក្នុង​លិខិត​នោះ​មាន​ខ្លឹមសារ​ថា​”​ខ្ញុំបាទ​ឈ្មោះ​លឹម​ម៉ៅ​ឆ្នាំ​កំណើត​១៩៧១​អត្តលេខ​មន្ត្រីរាជការ​១៧១០ ៧០០០៥៥​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦​ឋានៈ​ជា​អភិបាលរង​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្តព្រះវិហារ​”​។​

សូម​គោរព​ជូន​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ហា​ផ្ទៃ​ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់​តាមរយៈ -​លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្បែងមានជ័យ​-​លោកស្នងការ​នៃ​ស្នងកា រដ្ឋា​ន​នគរបាល​ខេត្តព្រះវិហារ​។​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ​។​

​កម្មវត្ថុ​សំណើសុំ​ផ្ទេរ​ក្របខណ្ឌ​ពី​មន្ត្រីរាជការ​ស៊ីវិល​មក​បម្រើ​ការងារ​ជា​មន្ត្រី​ក្របខណ្ឌ​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ​និង​សូម​តែងតាំង​មុខតំណែង​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​។​

​តប​តាម​កម្មវត្ថុ​ខាងលើ​ខ្ញុំបាទ​មាន​កិត្តិយស​សូម​គោរព​ជម្រាបជូន​សម្តេច​ក្រឡាហោម​មេត្តា​ជ្រាបថា​”​ខ្ញុំបាទ​បាន​បម្រើការ​ងា​រ​ជា​មន្ត្រីរាជការ​ស៊ីវិល​អស់​រយៈពេល​២២​ឆ្នាំ​មកហើយ​។​បច្ចុប្បន្ន​ជា​អភិបាលរង​ស្រុក​ត្បែងមានជ័យ​នៃ​ខេត្តព្រះវិហារ​បាន​ឆ្លងកាត់​ការសិក្សា​ទទួលបាន​សញ្ញាបត្រ​ឧ​ត្ត​ម​រុក្ខកម្ម​។​ខ្ញុំបាទ​មានបំណង​ចង់ទៅ​បម្រើ​ការងារ​ជា​ស្នងការ​រ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​វិញ​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ដើម្បី​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ​។​

​សេចក្តី​ដូច​បាន​គោរព​និង​ជម្រាបជូន​ខាងលើ​សូម​សម្តេច​ក្រឡាហោម​មេត្តា​អនុញ្ញាត​ផ្ទេរ​ក្របខណ្ឌ​និង​តែងតាំង​មុខតំណែង​ខ្ញុំបាទ​ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ដោយ​ក្តី​អនុគ្រោះ​”៕S/