​អាជ្ញាធរខេត្ត​ក្រចេះ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​១៤​គីឡូម៉ែត្រ​

983
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះៈ​លោក​វ៉ា​ថន​អភិបាល​ខេត្តក្រចេះ​រួម​នឹង​ក្រុមការងារ​ថ្នាក់​ខេត្ត​-​ស្រុក​-​ឃុំ​បាន​ចុះ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​១​ខ្សែ​ប្រវែង​១៤​គីឡូម៉ែត្រ​ស្ថិតក្នុង​ភូមិ​ព្រែក​ប្រសព្វ​លើ​ឃុំ​ព្រែក​ប្រសព្វ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។​

​លោក​លឹម​ជាវ​ហាវ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​បញ្ជាក់ថា​កាលពី​ទស្សវត្ស​៩០​កំណាត់​ផ្លូវ​ក្នុង​ឃុំ​ព្រែក​ប្រសព្វ​មាន​ផ្លូវ​ចំនួន​២​ខ្សែ​ជា​ផ្លូវ​ថ្មើរជើង​ពុំមាន​ការតភ្ជាប់​ជា​ខ្សែ​ផ្លូវ​ច្បាស់លាស់​ក្នុងការ​ធ្វើ​ប្រាស្រ័យ​ទាក់ទង​គ្នា គឺមាន​ការជួប​ប្រទះ​លំបាក​។

ប៉ុន្តែ​ឥឡូវ​ប​ផ្លូវលំ​ទាំង​២​ខ្សែ​នោះ ដែលមាន​ប្រវែងៗ​ច្បាស់លាស់ ត្រូវបាន​ជួសជុល​ឡើងវិញ​ដោយមាន​ស្តង់ដារ ។​ខ្សែ​ទី​១ ភ្ជាប់​ពី​ភូមិ​សោ​ប​ទៅ​ភូមិ​ជ្រោយ​អំពិល មាន​ប្រវែង ៤២​គីឡូ​មែត្រ ឆ្លងកាត់​៤ ឃុំ និង​ខ្សែ​។​ទី​២ ភ្ជាប់​ពី​ព្រែក​ប្រសព្វ​លើ ទៅ​ព្រំប្រទល់​ខេត្តកំពង់ធំ មាន​ប្រវែង ៥៣​គីឡូម៉ែត្រ ឆ្លងកាត់​៣​ឃុំ ។​

លោក វ៉ា ថន​អភិបាល​ខេត្តក្រចេះ​មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា បាន​កសាងឡើង​ស្ទើរ​គ្រប់​តំបន់​មិន​ថា​នៅ​ទីប្រជុំជន ឬ​ទីជនបទ​នោះទេ​។ ដែល​ទាំងនេះ គឺ​មកពី​ស្រុកទេស​មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​សង្គម មានការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។​

​ដោយឡែក​នៅក្នុង​ឃុំ​ព្រែក​ប្រសព្វ​នេះ​គឺជា​តំបន់​ដែល​ផ្តល់​អំណោយផល​ដល់​វិស័យ​កសិក​មុ្ម​ដល់​បងប្អូន​ប្រជាកសិករ តែ​ត្រូវមាន​ការត្រួតពិនិត្យ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ជ្រើសរើស​ពូជ និង​ប្រើប្រាស់​ថ្នាំ​គីមី ដល់​ជា​បញ្ហា​នាំ​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព និង​ជីវិត ។​

​លោក​មានប្រសាសន៍​បន្ថែ​ម​ទៀតថា​ខណៈពេលដែល​ប្រទេស​មានការ​អភិវឌ្ឍន៍​រីកចម្រើន​គ្រប់​វិស័យ​ក៏ពិតមែន តែ​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ គឺ​ចរាចរណ៍​ផ្លូវគោក ចំនួន​អ្នករងគ្រោះថ្នាក់ នៅតែមាន​តួរ​លេខ​កើនឡើង​ក្នុង​មួយថ្ងៃ​។ ដោយ​សព្វថ្ងៃ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​ការត្រួត​ព​និត្យ និង​ធ្វើការ​ទប់ស្កាត់​ផាកពិន័យ ។​

តែ​ទោះជា​យ៉ាណា​ក៏​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​នៅតែមាន ដោយសារ​អ្នកបើកបរ​មិន​គោរព​ច្បាប់​បទដ្ឋាន និង​មិនបាន​យល់ច្បាស់​ពី​សិទ្ធ​នៃ​ការធ្វើ​ចរាចរណ៍​លើផ្លូវ​សាធារណៈ ហើយ​បាន​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​រួម​នៅលើ​ផ្លូវ​តែមួយ និង​ខាតបង​នូវ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ទ្រព្យ​សម​ប្ប​ត្តិ​ផ្ទាល់ខ្លួន​ផងដែរ ។ម្យ៉ាងវិញទៀត បញ្ហា​គ្រឿងញៀន​ក៏​នៅតែ​ជា​បញ្ហា​សុខភាព​សាធារណៈ​ផងដែរ និង​ជា​ចំណែក​បង្ករ​ឲ្យ​មាន​គ្រោះថ្នាក់ និង​ខាតបង់​ធនធាន​ជាច្រើន​ផងដែរ​។

​លោក​បាន​បន្តថា​ដូច្នេះ សូម​រួមគ្នា គោរព និង​អនុវត្ត​តាមច្បាប់​បទដ្ឋាន ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​រួមគ្នា​ទប់ស្កាត់ និង​រាយការណ៍​អំពី​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​ទាក់ទង​និង​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ជាពិសេស​រួមគ្នា​ថែរក្សា​ការពារ​នូវ​សមិទ្ធផល​នានា​ក្នុង​មូលដ្ឋាន និង​ខិតខំ​អភិរក្ស​នូវ​សមិទ្ធផល​ចាស់ ហើយ​អភិវឌ្ឍន៍​សមិទ្ធផល​ថ្មី ៕S/​

​អាជ្ញាធរខេត្ត​ក្រចេះ​បើក​ការដ្ឋាន​ជួសជុល​ផ្លូវលំ​ប្រវែង​១៤​គីឡូម៉ែត្រ​