​អាជ្ញាធរខេត្ត​ចុះ​ជួប​ពលរដ្ឋ​ចំនួន​៦៧៨​គ្រួសារ​និង​នាំ​ស្បៀងអាហារ​ជូន​ពួកគាត់​

208
ចែករម្លែក

ដោយ​អូរ​ស្មាច់​/​ឧ​ត្ត​រ​មានជ័យ​៖​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០២០​នេះ​លោក​ប៉ែន​កុស​ល្យ​ប្រធាន​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីត​១៩​ខេត្តឧត្ដរមានជ័យ​និង​ក្រុមការងា​បានរ​អញ្ជើញ​ចុះ​ជួប​សួរសុខទុក្ខ​និង​ផ្សព្វផ្សាយ​ណែនាំ​ស្តីពី​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ នៅតាម​ខ្នង​ផ្ទះ​។​

​ប្រជាពលរដ្ឋ​ចំនួន​បី​ក្រុង​ស្រុក​រួមមាន​ក្រុង​សំរោង​ចំនួន​៧៨​គ្រួសារ​,​ស្រុក​ចុងកាល់​ចំនួន​១៣៣​គ្រួសារ​,​និង​ស្រុក​បន្ទាយ​អំពិល​ចំនួន​៤៦៧​គ្រួសារ​,​ព្រមទាំង​បាន​ឧបត្ថម្ភ​ស្បៀងអាហារ​មួយចំនួន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​។​ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​របស់​ពួកគាត់​មួយ​រយៈពេល​បន្ទាប់ពីរ​ង​ផលប៉ះពាល់​សេដ្ឋកិច្ច​គ្រួសារ​ដោយ​ការផ្ទុះ​ឡើង​នៃ​ជំងឺ កូ​វីដ​-១៩​។​

​លោក​ប៉ែន​កុស​ល្យ​បាន​លើកឡើងថា​ដើម្បី​ទប់ស្កាត់​កុំឱ្យ​មានការ​ចម្លងជំងឺ​ក៏ដូចជា​ដើម្បី​ជួយសង្គ្រោះ និង​ព្យាបាល​ដល់​ជនរងគ្រោះ​ដែលមាន​ផ្ទុក​ជំងឺ​នេះ​ឱ្យបាន​ទាន់ពេលវេលា​គណៈកម្មកា​រ​ប្រយុទ្ធ នឹង​ជំងឺ​កូ​វីត​១៩​ខេត្ត​បានដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​។​ដើម្បី​អនុវត្តន៍​តាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ក្រសួងសុខាភិបាល​។​

​លោក​បាន​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​សុខភាព​ដោយ​ប្រកាន់​ឱ្យ​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ​។​ជាពិសេស​ប្រជាពលរដ្ឋ​ដែល​ទើបតែ​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេសជិតខាង​វិញ​។​ត្រូវ​ណែនាំ​ពួកគាត់​ឱ្យ​ស្នាក់នៅ​ក្នុងផ្ទះ​ដោយឡែក​ចំនួន​១៤​ថ្ងៃ​ជាមុនសិន​។

ប្រសិនបើ​ពួកគាត់ មាន​រោគសញ្ញា​មួយចំនួន​ដូចជា គ្រុនក្តៅ​យ៉ាងតិច ៣៨​អង្សា​សេ ក្អក ហៀរ​សំបោរ ឈឺបំពង់ក ពិបាក​ដកដង្ហើម និង​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រា​ដាល នៃ​មេរោគ​កូ​វីដ​១៩ ដែល​កំពុងតែ​កើតមានឡើង​នៅក្នុង​ប្រទេស​កម្ពុជា​យើង​៕S/​