​អាជ្ញាធរខេត្ត​ព្រះវិហារ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និង​និវត្តន៍​ជន​

1106
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា​,​និង​និវត្តន៍​ជន​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​កាលពី​រសៀល​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ ។

​លោក អ៊ុន ចាន់​ដា បានលើកឡើង​បន្តថា ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៣ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​បរទេស​នៅ​ពីក្រោយ ហើយ​បាន​ចុះបញ្ជី​ចូលរួម​បោះឆ្នោត​នោះ គឺ​មិន​ទទួលយក​លទ្ធផល នៃ​ការបោះឆ្នោត​ទេ​។​ផ្ទុយទៅវិញ បាន​បង្កបញ្ហា​អសន្តិសុខ​គ្រប់បែបយ៉ាង​ដល់​សង្គមជាតិ តាមរយៈ​ការ​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើបាតុកម្ម ផ្តួល់រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ប្រសូត្រ​ចេញពី​ការបោះឆ្នោត ។​

​ជាមួយគ្នានេះ​ផងដែរ លោក អ៊ុន ចាន់​ដា បាន​ជំរុញ​ឲ្យ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ត្រូវ​ចុះ​ផ្សព្វផ្សាយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​បាន​យល់​ពី​ច្បាប់​ចរាចរណ៍ ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ខាងមុខនេះ លោក​មិន​ចង់​ឲ្យ​ការសប្បាយ​ក្លាយជា​ទុក្ខ​នោះទេ ហើយក៏​មិន​ចង់ឃើញ​គ្រួសារ​ណាមួយ មានទុក្ខ​ក្រោយ​បុណ្យចូលឆ្នាំថ្មី​ដោយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ផងដែរ ។​

​ទន្ទឹម​និង​នោះ​លោក អ៊ុន ចាន់​ដា ក៏បាន​សំដែង​នូវ​ការកោតសរសើរ ដល់​លោក​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ដែល​បានរៀបចំ​កម្មវិធី​នេះ​ឡើង ដោយមាន​ការអញ្ជើញ​ទាំង​និវត្តន៍​ជន ចូលរួម​ផងដែរ ដែល​នេះ​គឺជា​សក្ខីភាព​មួយ​ដឹងគុណ តបស្នង​សងគុណ​ចំពោះ​គាត់ បើទោះបីជា​គាត់​បាន​ចូលនិវត្តន៍​ក៏ពិតមែន ក្រៅពី​ការគិតគូរ​យកចិត្តទុកដាក់ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​មន្ទីរ​បាន​ឲ្យ​គាត់​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ជាប់កិច្ចសន្យា​ទៀតផង ។​

​ដោយឡែក លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ការជួបជុំ​នៅក្នុង​ពេលនេះ ទាំង​មន្ត្រីរាជការ​ពេញសិទ្ធិ មន្ត្រី​ជាប់កិច្ចសន្យា និង​និវត្តន៍​ជន នៃ​មន្ទី​សាធារណការ​ខេត្ត មាន​ចំនួន​១៧៧​នាក់​។ ការធ្វើ​ពិធី​នេះ គឺ​ចង់​បញ្ជាក់​ឲ្យ​មន្ត្រីរាជការ​ជំនាន់​ក្រោយ ត្រូវ​រៀនសូត្រ​អនុត្ត​ន៍​តាម ពិសេស គឺ​យើង​បានផ្តល់​ការលើកទឹកចិត្ត ដល់​គាត់​ជូន​ជា​ថវិកា និង​របស់របរ​ដល់​គាត់​ក្នុងឱកាស​ឆ្នាំ​ថ្មី​នេះ ។​

​លោក សំ លាង​ទ្រី បាន​គូស​បញ្ជាក់ទៀតថា មុន​ឱកាស​ឆ្នាំ​ថ្មី​នេះ ក្រោម​ការដឹកនាំ​បញ្ជារ​ពី​លោក អ៊ុន ចាន់​ដា និង​ការឧបត្ថម្ភ​ពី​សប្បុរសជន មន្ទីរ​សារ​ធា​រណការ បាន​ជួសជុល​ផ្លូវ​៣​ខ្សែ ដើម្បី​សម្រួលការ​ធ្វើដំណើរ​កំសាន្ត ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យ​ចូល​ឆ្មាំ​ថ្មី​នេះ​។ ជាការ​ដឹងគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ នៅក្នុង​មន្ទីរ​ទាំង​នុ​វត្ត​ន៍​ជន ទាំង​មន្ត្រី​ជាប់កិច្ចសន្យា ក៏ដូចជា​មន្ត្រី​ពេញ​សិទ្ធ​មន្ទីរ បានរៀបចំ​ជាការ​ដូរ និង​ថវិការ​ជូន​ថែម​ទៀតផង​៕S/

​អាជ្ញាធរខេត្ត​ព្រះវិហារ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​និង​និវត្តន៍​ជន​