​អាជ្ញាធរ​ចុះ​វាស់ដី​ចែកជូន​ពលរដ្ឋ​ចំនួន​១.០៤៥​គ្រួសារ​នៅ​ស្រុក​ជាំ​ក្សាន្ត​

110
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ប៊ុន​សុភ​ក្តី​នាយករង​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ​និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​ដី​សប្បទាន​សង្គមកិច្ច​បា​ន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចូលរួម​ពី​លោក​មេឃុំ​ស្រអែម​និង​លោក​ប្រធាន​មន្ទីរ​សូ​រិ​យោ​ដី​ស្រុក​និង​កងកម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​។​ចុះ​វាស់ដី​ចែក​ដី​ជូន​ពលរដ្ឋ​ចំនួន​១.០៤៥​គ្រួសារ​រស់នៅ​ក្នុងភូមិ​ធម្មជាតិ​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​។​

​ក្រុម​កា​ងារ​បាន​អញ្ជើញ​ចុះទៅពិនិត្យ​ដល់​ភូមិសាស្ត្រ​ដី​ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ​យៀង​នឹង​ឃុំ​កន្ទួត​ស្ថិតក្នុង​ភូមិសាស្ត្រ​ប្រាសាទ​(១០)​។​បច្ចុប្បន្ន​គ្រឿងចក្រ​របស់​មន្ទីរ​សាធារណកា​ខេត្ត​កំពួ​ង​ធ្វើការ​ឈួ​ស​ឆាយដី​សប្បទាន​សង្គមកិច្ច​ចំនួន​៥​ពាន់​ហិកតា​និង​ត្រះ​សេ​ផ្លូវ​ដើម្បី​ងាយស្រួល​សម្រាប់​បែងចែក​ឡូ​ត៏​ជូន​ដល់​ប្រជាពលរដ្ឋ​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ប៊ុន​សុភ​ក្តី​នាយករង​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ​បានលើកឡើង​ថា​លោក​ពិតជា​ឆន្ទៈ​ពុះពារ​នូវ​រាល់​ឩ​ប​សគ្គ​ទាំងឡាយណា​ដែល​កើតមាន​ចំពោះមុខ​។​បើទោះបី​ដី​ដែល​បម្រុង​ទុក​ចែកជូន​ប្រជាពលរដ្ឋ​នេះ​បច្ចុប្បន្ន​ត្រូវបាន​ក្រុម​ជនខិលខូច​លួច​ឈួ​ស​ឆាយ​កាន់កាប់​ខុសច្បាប់​អស់​ខ្លះ​ក្តី​។​

ទទឹម​និង​នោះដែរ​លោក​ប្រាក់​ភី​មេឃុំ​ស្រអែម​ក៏បាន​អំពាវនាវ​ស្នើរ​សុំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​និង​ត្រូវ​ទទួលបាន​ដី​ចំនួន​១០៤៥​គ្រួសារ​ដែល​ក្នុង​១​គ្រួស​សារ​ចំនួន​២​ហិកតា​នោះ​មេត្តា​យោគយល់​ដល់​គណៈកម្មកា​បែងចែក​ដី​ថ្នាក់​ខេត្ត​ស្រុក​នឹង​ឃុំ​ផង​ដោយ​មានកា​យឺតយ៉ាវ​បន្តិចបន្តួច​នោះ​ដោយ​លោក​បាន​លើកឡើងថា​ចាំ​យូរហើយ​បាន វា​ប្រសើរ​ជាជាង​អត់​។​

​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត​ព្រះវិហារ​ក៏បាន​ប្រគល់​អំណោយ​របស់លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ដ​ល់​ក្រុមការងារ​បញ្ជា​គ្រឿងចក្រ​របស់​មន្ទីរ​សា​ធា​ការ​ខេត្ត​។​ក្នុងនោះ​រួមមាន​ទឹក​សុទ្ធ​,​អង្ករ​,​ទឺ​ក​ស៊ី​អ៊ីវ​,​ត្រីខ​,​មី​,​និង​ថវិកា​៥០​ម៉ឺន​រៀល​៕S/​