​អាជ្ញាធរ​ថៃ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ឱ្យ​វិល​មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគា​

326
ចែករម្លែក

ដោយ​បាយ័ន​/​ឧ​ត្ត​រ​មានជ័យ​:​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ថៃ​បាន​បញ្ជូន​មកឱ្យ​ភាគី​កម្ពុជា​វិញ​បន្ទាប់ពី​បាន​ដោះលែង​ពី​ពន្ធនាគារ​ឱ្យមាន​សេរីភាព​ពីបទ​ដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​។​ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង​តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​ក្នុង​ទឹកដី​ស្រុក​អន្លង់វែង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ​បាន​និយាយថា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ភាគី​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​នោះ គឺមាន​ឈ្មោះ ណេ​វ ហៀ​ង ភេទ​ប្រុស​អាយុ ១៨​ឆ្នាំ រស់នៅ ភូមិ​ស្នួល ឃុំ​ទ័ព​មានស្រុក​ស្ពង់​ខេត្តកំពង់ស្ពឺ​។​សមត្ថកិច្ច​បាន​បន្តថា​ឈ្មោះ​ណេ​វ​ហៀ​ង​ត្រូវ​ប​សន​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី ២០​ខែមិថុនា​ឆ្នាំ​២០១៧​កន្លងទៅ​ពីបទ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ ។​

​ចូល​តាម​ច្រក​ត្រពាំង​បី​ហើយ​ត្រូវបាន​យកទៅដាក់​ពន្ធនាគារ​នៅ​ស្រុក​ខាន់​តា​ឡាក់​ខេត្ត​ស៊ីសាកេត​ប្រទេស​ថៃ​ចាប់​តៃ​ង​ព​ឍិ​ពេល​នោះមក​រហូតដល់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​នេះ​ទើប​ដោះ​លែងរួច​បញ្ជូនមក​ស្រុកកំណើត​វិញ​។​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក​ភាគី​កម្ពុជា​យើង​បានធ្វើ​ការអប់រំ​និង​ណែនាំ​មិនអោយ​ធ្វើការ​ឆ្លងដែន​ដោយ​ខុសច្បាប់​បែបនេះ​តទៅទៀត​រួច​អោយ​វិល​ត្រលប់​ទៅ​ស្រុកកំណើត​វិញ​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕S/

​រូបភាព​:​អាជ្ញាធរ​ថៃ​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​អោយ​វិល​មក​ស្រុកកំណើត​វិញ​បន្ទាប់ពី​ដោះលែង​ពី​ពន្ធនាគា​៕​បាយ័ន​