​អាជ្ញាធរ​អត់​ចាត់ការ​រឿង​គេ​ចាក់ដី​រំលោភ​យក​ប្រឡាយ​មេ​បង្ហូរទឹក​ធ្វើជា​កម្មសិទ្ធិ

971
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​កំពង់តែ​ព្រួយបារម្ភ​រឿង​គេ​ចាក់ដី​ក្នុង​ប្រឡាយ​អូរ​អា​គុជ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​។ ចំណែក​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ​គ្មាន លទ្ធិភាព និង​គ្មាន​ចំណាត់ការ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់ជំនឿ ។​

​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​សែន​សុខ​កំពង់​តែមាន​ការព្រួយបារម្ភ​អំពី​បញ្ហា​គេ​កំពង់​ចាក់ដី​ចូលទៅក្នុង​ឡាយ​អូរ​អា​គុជ​គឺជា​ប្រឡាយ​មេ​បង្ហូរ​ទឹកស្អុយ​យ៉ាងសំខាន់​សម្រាប់​រំដោះ​ទឹក​ចេញពី​ភូមិសាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក៏ដូចជា ខណ្ឌ​សែន​សុខ បន្ត​ទៅកាន់​ប្រឡាយ ៥៩៨​។

បច្ចុប្បន្ននេះ កំពុង​ត្រូវបាន​គេ​ចាក់ដី​រំលោភ​យ៉ាង​រំភើយ​អាជ្ញា​សង្កាត់​គោក​ឃ្លាង​និង​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ក៏​ប្រហែលជា​បានដឹង​បាន​ឭ​ដែរ​តែ​មិនមាន​ចំណាត់ការ​ទៅលើ​អ្នកចាក់ដី​ចូលទៅក្នុង​ប្រឡាយ​បែបនេះ​ព្រោះតែ​ហេតុអ្វី​?

ជាក់ស្តែង រូបភាព​ការចាក់ដី​រំលោភបំពាន​ទៅលើ​ប្រឡាយ អូ​រអា​គុជ​នេះ ត្រូវបាន​ក្រុមការងារ អ្នកយកព័ត៌មាន​ថត​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រឡាយ អូ​រអា​គុជ ជាប់​ផ្លូវ​លេខ​២០១១ ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​តំបន់​ក្បែរ​នោះ​ប្រាប់​ឲ្យ​ដឹងថា ការចាក់ដី​រំលោភបំពាន​ទៅលើ​ប្រឡាយ អូ​រអា​គុជ​នេះ​គឺ​ពួកគាត់​ឃើញ​គេ​ដី​ចូលទៅក្នុង​ប្រឡាយ​យូ​ហើយ​បើ​គិត​មកដល់ពេលនេះ​ជិត​២​ទៅ​៣​ខែ​មកហើយ ដោយ​មិនដឹងថា ខាង​ណា​ជា​អ្នកចាក់ដី​លុប​នោះទេ ។ ដូច្នេះ​ពួកគាត់​មិនដឹង​ជា​ធ្វើ​អ្វី​នោះទេ គឺ​បានត្រឹមតែ ឈរ​មើល គេ​ចាក់ដី​លុប​ប្រឡាយ​តែប៉ុណ្ណោះ ។​

​ទោះបី​យ៉ាងណាក្តី នៅពេលដែល​ឃើញ​គេ​ចាក់ដី​លុប​ប្រឡាយ​បង្ហូរទឹក​បែបនេះ រូបគាត់​មាន ការសោកស្តាយ​យ៉ាង​ក្រៃ​លេង ។ ពីព្រោះថា ប្រឡាយ​នេះ មាន​តួនាទី​យ៉ាងសំខាន់ សម្រាប់​បង្ហូរ និង រំដោះ​ជំនន់​ទឹកភ្លៀង ក៏ដូចជា​ប្រើប្រាស់​ជាប្រចាំ​របស់​ប្រជាពលរដ្ឋ។

ផ្ទុយទៅវិញ កំពុង​ត្រូវបាន​អ្នកមាន​អំ ណា​ច​ចាក់ដី​លុប​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បែបនេះហើយ​ឥឡូវ​រដូវ​ស្សាបាន​ចូលមក​ដល់​ទៀត​ពួកគាត់​កំពង់តែ​ព្រួយបារម្ភ​រឿង​ជំនន់​ទឹកភ្លៀង​ជន់​លិច​លំនៅឋាន​របស់​ពួកគាត់​ដូច​ច្នេះ​សូមអោយ​អាជ្ញាធរ​សង្កាត់​ខណ្ឌ​ជួយ​កាយ​ដី​ដែល​គេ​ចាក់​ចូល​រំលោភ​យក​នោះ​ចេញ​វិញ​ផង​។​

​ជុំវិញ​បញ្ហា​គេ​ចាក់ដី​លប់​ប្រ​ឡា​អូ​រអា​គុជ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នោះ​កន្លងមក​លោក ម៉ូ​វ ម៉ានិត អភិបាលខណ្ឌ​សែន​សុខ​ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​និង​ចាត់វិធានការ​ដាក់​គ្រឿង​ចាក់​ទៅ​កាយ​ដី​ចេញ​វិញ​ប៉ុន្តែ​អស់​រយះពេល​ជិត​២​ទៅ​៣​ខែ​មកហើយ​គឺ​នៅតែ​ដដែល​។​

​ពលរដ្ឋ​កំពង់​តែមាន​ការព្រួយបារម្ភ​អំពី​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​មកដល់​បើ​នៅតែ​បែបនេះ​ទឹក​ប្រាកដជា​ជន់​លិច​ផ្ទះសម្បែង​ពួកគាត់​ជាមិនខាន​។​ជាមួយគ្នានេះ​ពលរដ្ឋ សូម​សំណូមពរ​ដល់ អាជ្ញាធរ​រាជធានី​ភ្នំពេញ ជាពិសេស លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មេត្តាជួយ​ត្រួតពិនិត្យ អន្តរាគមន៍​និង​មាន​វិធានការ​ទប់ស្កាត់​នូវ​ជនខិលខូច​ដែលមាន​បំណង​រំលោភ​យក​ប្រឡាយ​អូ​រអា​គុជ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​នេះ​ផង​៕S/​

អាជ្ញាធរ​អត់​ចាត់ការ​រឿង​គេ​ចាក់ដី​រំលោភ​យក​ប្រឡាយ​មេ​បង្ហូរទឹក​ធ្វើជា​កម្មសិទ្ធិ​