​អាវុធហត្ថ​មណ្ឌលគិរី​ចាប់​ឈើ​លាក់ទុក​៤​ដុំ​មាន​មុខកាត់​ធំ​និង​វែង​

154
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌល​គី​រី​៖​សង្ស័យ​ច្រករបៀង​ពុំ​ដំណើរការ​ព្រោះ​ភាគី​វៀតណាម​បិទ​បណ្តាលឱ្យ​ឈើ​ដែល​បម្រុង​ឆ្លងដែន​បាន​កកស្ទះ​ក្បែរ​តំបន់​ព្រំដែន​ហើយ​ត្រូវ​កងរាជអាវុធហត្ថ​ប្រមូល​យកទៅឱ្យ​មេព្រៃ​។​ការប្រទះឃើញ​ឈើ​លាក់ទុក​គឺ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែមេសា​ឆ្នាំ​២០២០​ចំណុច​ចម្ការ​ស្វាយចន្ទី​ស្ថិតនៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌល​គី​រី ។​

​មន្ត្រី​កង​រាជ​អាវុធ​ស្រុក​កែវ​សីមា​បានឱ្យដឹងថា​ឈើ​ចំនួន​៤​ដុំ​មាន​ទំហំ​៤០​គុណ​៤០​សង់ទីម៉ែត្រ​ប្រវែង​៣​ម៉ែត្រ​និង​យកទៅ​រក្សាទុក​នៅ​បន្ទាយ​កងរាជអាវុធហត្ថ​ស្រុក​កែវ​សីមា​។​ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​ច្បាប់រដ្ឋបាល​ព្រៃឈើ​។​សូមបញ្ជាក់ថា​គំនរ​ឈើ​ដែល​ពួក​ឈ្មួញ​ដឹក​យកមក​លាក់ទុក​នោះ​មាន​ចម្ងាយ​ពី​ផ្លូវជាតិ​ប្រហែល​១.៥០០​ម៉ែត្រ​បម្រុង​លោតឆ័ត្រ​យកទៅលក់​នៅ​ប្រទេស​វៀតណាម​៕S/​